ផ្ទះ​ខ្មែរ​អាយុ​កាល ១២០ ឆ្នាំ​មុន របស់​ដូនតា​អតីត​ដង្ខៅ​ធំ កំពុង​កែ​លម្អ​បន្ថែម​ស្ថិត​ក្នុង​ខេត្ត

បច្ចុប្បន្ន​នៅ​កម្ពុជា​បាន​មាន​សេសសល់​បណ្តា​ផ្ទះ​បុរាណ​ខ្មែរ​ជា​ច្រើន​កន្លែង ដែល​ខ្លះ​មាន​អាយុ​កាល​លើស ១០០ ឆ្នាំ​ក៏​មាន ហើយ​ផ្ទះ​បុរាណ​ទាំង​នោះ​សុទ្ធ​សឹង​ជា​គោលដៅ​ទេសចរ​របស់​ភ្ញៀវ​បរទេស ​ដែល​ចូលចិត្ត​ដំណើរ​ទេសចរណ៍​បែប​ប្រវត្តិសាស្រ្ត។

86620250_1332795043587637_9038087096165728256_n

86472389_1332795060254302_4660497381148590080_n

ក្រឡេក​ទៅ​មើល​ផ្ទះ​ខ្មែរ​មួយ​ផ្សេង​ទៀត​ដែល​ជា​ផ្ទះ​កេរិ៍​ដូនតា​អតីត​ដង្ខៅ​ធំ ស្ថិត​ក្នុង​ឃុំ​ព្រៃ​ស្នៀត ស្រុក​ពារាំង ខេត្ត​ព្រៃវែង ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ការ​កែលម្អ​ឲ្យ​ស្អាត​ជាង​មុន​បន្ថែម។

86392087_1332795080254300_8165243338098737152_n

86350237_1332795023587639_807322030511751168_n

តាម​ការ​ចែករំលែក​បន្ត​ដោយ​ទំព័រ Khmer Architectural ដែល​សម្រង់​រូបភាព​ចេញ​ពី​គណនី Seang Piseth Smile Love បាន​ឲ្យ​ដឹង​ថា​ផ្ទះ​នោះ​មាន​អាយុ​កាល​ដល់​ទៅ ១២០ ឆ្នាំ​ហើយ ពោល​គឺ​សាងសង់​ឡើង​តាំង​ពី​ឆ្នាំ ១៩០០ ឯ​ណោះ៕

Ice_screenshot_20200214 125549

ប្រភព៖Khmer Architectural