លោកអគ្គនាយកអង្គការសុខភាពពិភពលោកក៏ចូលរួមបង្ហោះសារថ្លែងអំណរគុណដល់កម្ពុជា

កាលពីព្រឹកមិញនេះលោកប្រធានាធិបតីសហរដ្ឋអាមេរិកបានបង្ហោះសារមួយថ្លែងអំណគុណដល់កម្ពុជាថាជាប្រទេសដែលលមានទឹកចិត្តល្អដែលហ៊ានអោយកប៉ាល់ Westerdam ចុះចតនៅកំពុងផែ ហើយថែមទាំងទទួលយ៉ាងយកចិត្តទុកដាក់ថែមទៀតផង ។

 

ពេលនេះលោកអគ្គនាយកអង្គការសុខភាពពិភពលោក ( WHO ) លោក Tedros Adhanom Ghebreyesus ក៏បានបង្ហោះសាថ្មីមួយនៅលើបណ្តាញសង្គម Twitter របស់លោក ដែលនៅក្នុងសារនោះលោកបានបង្ហាញនូវការកោតសរសើរមកលើកម្ពុជាយើងដែលមានសន្តានចិត្តល្អហ៊ានជួយដល់កប៉ាល់ Westerdam ចុះចតនៅកំពុងផែរ ខេត្តព្រះសីហនុ ។ លោកបានបន្ថែមទៀតថា នេះពិតជារឿងមួយដែលល្អណាស់ដែលកម្ពុជាយើងហ៊ានធ្វើបែបនេះខណៈពេលដែលពិភពលោកកំពុងតែភ័យព្រួយជាមួយនិងជំងឺថ្មីដែលមានឈ្មោះថា Corona Virus ហើយនេះគឺបង្ហាញអោយឃើញនូវការគោរពនូវសិទ្ធមនុស្សពេញលេញតែម្តង ។

Photo_2020 02 15_10 58 07

 

ក្រោយពេលដែលកម្ពុជាយើងព្រមអោយកប៉ាល់ Westerdam ចុះចតរួចមក ធ្វើអោយពិភពលោកធ្វើការឃ្លាំមើលមកកម្ពុជាយើងយ៉ាងខ្លាំង ហើយពេលនេះគ្រប់គ្នាក៏បានស្គាល់កម្ពុជាយើងយ៉ាងខ្លាំងផងដែរ នេះគឺជាមហាកិត្តិយសរបស់ជនជាតិខ្មែរយើងទាំងមូលផងដែរ ៕