ជា​រឿង​ចៃដន្យ​ឬ​បែប​ណា? ក្មេង​ប្រុស​ម្នាក់​រត់​ទៅ​ថើប​ក្មេង​ស្រី​តូច​មិន​ធ្លាប់​ស្គាល់ ​លុះ ៣០ ឆ្នាំ​ក្រោយ​ចាប់​ដៃ​គ្នា​ចូល​រោងការ

ជា​រឿង​ពិត​បាន​កើត​មាន​ក្នុង​ទីក្រុង Baguio ប្រទេស​ហ្វីលីពីន ដោយ​ក្មេង​ប្រុស​តូច​ម្នាក់​ធ្លាប់​បាន​ដើរ​ទៅ​ថើប​ក្មេង​ស្រី​តូច​កាល​ពី​នៅ​កុមារភាព ​លុះ​ស្រាប់​តែ​មក​ទល់​បច្ចុប្បន្ន​រយៈ​ពេល​ជាង ៣០ ឆ្នាំ​កន្លង​ផុត​អ្នក​ទាំង​ពីរ​ស្រាប់​តែ​មាន​និស្ស័យ​បាន​រៀបការ​ជាមួយ​គ្នា។

Kids 1

គណនី Barbie Atienza បាន​ចែករំលែក​រូបភាព​នេះ​លើ​បណ្ដាញ​សង្គម ដោយ​វា​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន​ទទួល​ស្គាល់​ថា​ជា​និស្ស័យ​ឲ្យ​ច្បាស់ក្រឡែត​តែ​ម្ដង។

Kids 3

Kids 2

Barbie បាន​សរសេរ​ថា៖ "៣០ ឆ្នាំ​មុន​ក្មេង​ប្រុស​តូច​នេះ​បាន​ដើរ​ទៅ​ថើប​ក្មេង​ស្រី​តូច​នៅ​ទីកន្លែង​មួយ​ក្នុង​ទីក្រុង Baguio ដោយ​ថើប​ថ្ងាស​របស់​គេ​ហើយ​រត់​ចេញ​ទៅ​បាត់ ដោយ​ពួក​គេ​មិន​ធ្លាប់​បាន​ជួប​គ្នា​ទៀត​នោះ​ទេ ទើប​តែ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ស្រាប់​តែ​ចៃដន្យ​បាន​ជួប​គ្នា ហើយ​ទាក់ទង​គ្នា​រហូត​ដល់​រៀបការ ទាំង​ទើប​តែ​ភ្ញាក់ផ្អើល​រឿង​កាល​ពី ៣០ ឆ្នាំ​មុន"។

តើ​នេះ​ជា​រឿង​ចៃដន្យ ជា​និស្ស័យ ជា​ការ​ចាប់​គូ​ពី​អតីត​ជាតិ​ឬ​បែប​ណា?

រក្សាសិទ្ធប្រែសម្រួល៖ Knongsrok