ឪពុកម្ដាយគ្រប់រូបគួរយល់ដឹងពីជំងឺ​ Tongue Tie ឬខ្មែរហៅថា​ ជំងឺ​ជាប់អណ្ដាត​ ដែលកេីតឡេីងចំពោះទារកតូចៗ

ឪពុកម្ដាយគ្រប់រូបគួរយល់ដឹងពីជំងឺ​ Tongue Tie ឬខ្មែរហៅថា​ ជំងឺ​ជាប់អណ្ដាត​ ដែលកេីតឡេីងចំពោះទារកតូចៗ

នេះជាចំណេះដឹងទូទៅមួយដែលឪពុកម្ដាយគ្រប់រូបគួរយល់ដឹង​ ពីជំងឺ​ ជាប់អណ្ដាត​ ដេីម្បីជៀសវាងពីផលលំបាកផ្សេងៗដែលអាចកេីតឡេីងចំពោះកូនតូចរបស់លោកអ្នក​ ។

តាមរយៈការចែករំលែកចំណេះដឹងមួយនេះ​ ពីលោក វេជ្ជបណ្ឌិត​ ហ៊ាង​ រតនា​ ដែលលោកគ្រូបានបង្ហោះលេី​ facebook របស់ខ្លួនថា​ :

S 356

ទើបតែកាត់ការជាប់អណ្តាតអោយទារកម្នាក់ ក៏នឹកឃើញនិយាយពីជំងឺនេះបន្តិចទៅ។ «ជំងឺ Ankyloglossia រឺ Tongue Tie រឺខ្មែរហៅថា ជាប់អណ្តាត» គឺជាជំងឺដែលមានពីរកំណើត ដែលជាលិកាក្រោមអណ្តាតក្មេងភ្ជាប់អណ្តាតតឹងជាមួយក្រអូមមាត់ក្រោម។

+ផលលំបាក

_ធ្វើអោយក្មេងពិបាកមឹម ពិបាកបឺត និងងាយនឹងឈ្លក់ផងដែរ

_ប៉ះពាល់ដល់ការនិយាយ

_ប៉ះពាល់ដល់សុខភាពធ្មេញ និងមាត់

Loading...

86387749_151110513014353_5853254110425382912_o

+ការព្យាបាល គឺត្រូវកាត់ដើម្បីបន្ធូរជាលិកានោះ តែការកាត់មានច្រើនរបៀបទៅតាមស្ថានភាពជាក់ស្តែង

_ការកាត់ត្រូវធ្វើចំពោះក្មេងដែលមានសុខភាពល្អ គ្រប់គីឡូ និងមិនកំពុងមានជំងឺផ្សេង ព្រោះក្រោយពេលកាត់នឹងមានប៉ះពាល់ដល់ការញាំមួយរយៈខ្លី។

_អាចកាត់ពីក្មេងអាយុ៦ខែឡើង (រឺទាបជាងនេះទៅតាមស្ថានភាពជាក់ស្តែង។

_ ការកាត់គឺប្រើថ្នាំស្ពឹក+ថ្នាំឃាត់ឈាម ចាក់នៅនឹងកន្លែងកាត់ មានការឈឺចាប់បន្តិចបន្តួចប៉ុណ្ណោះ។

វេជ្ជ. ហ៊ាង រតនា Dr. HEANG ROTTANA បងប្អូនដែលមានកូន រឺខ្លួនឯងមានជំងឺនេះអាចមកពិភាក្សា និងទទួលការព្យាបាលបាន។ Tel: 081301770 ​៕

86285651_151112346347503_2947370402927607808_n

86294354_151112403014164_2263556749787136000_n

Loading...