ខប់ៗ​ ខ្សែភាពយន្តរឿង ក្រុមពូថៅហោះទិនហ្វី ត្រៀមបញ្ចេញភាគថ្មីហើយ

ខប់ៗ​ ខ្សែភាពយន្តរឿង ក្រុមពូថៅហោះទិនហ្វី ត្រៀមបញ្ចេញភាគថ្មីហើយ

កាលពីថ្ងៃអង្គារកន្លងទៅនេះ អ្នកផលិតខ្សែភាពយន្តនិងជាតួរសម្តែងលោក Steven Chow រឺគ្រប់គ្នាស្គាល់ថា ទិនហ្វី បានបង្ហើបនៅក្នុងកម្មវិធីមួយអោយដឹងថា ខ្សែភាពយន្តរឿង Kung Fu Hustle រឺ ក្រុមពូថៅហោះទិនហ្វី ពេលនេះកំពុងគ្រោងផលិតនូវសាច់រឿងបន្តររបស់ខ្លួន ។

Cd4cd1a90a161a941fb4895392bcd261

គួបញ្ជាក់ផងដែរថា Kung Fu Hustle ដែលចេញកាលពីឆ្នាំ ២០០៤ ត្រូវបានអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ ហើយខ្សែភាពយន្តមួយនេះប្រមូលទឹកប្រាក់បានប្រមាណជាង ១០២ លានដុល្លាឯណោះ ។

លោក ទិនហ្វី ក៏បានបន្តរទៀតថា "មែនហើយជាមួយនិង Kung Fu Hustle ភាគ២ នេះនិងនាំអ្នកទាំងអស់គ្នាអោយទៅស្គាល់ពីក្បាច់គុន កុងហ្វូ​សម័យថ្មីមួយដែលគ្រប់គ្នាមិនដែលឃើញពីមុនមក " ។

Loading...

0119c0b5f5b3c81765a18a07c64a6cb0

បើតាមការប៉ាន់ស្មានខ្សែភាពយន្ត Kung Fu Hustle ២ នេះនិងមកដល់នៅក្នុងរោងភាពយន្តនាក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំទៅមុនទៀតឯណោះ ព្រោះខ្សែភាពយន្តនេះត្រូវធ្វើការកែរសម្រួលនិងផលិតយ៉ាងសម្រិតសម្រាំងសិន មុននិងបញ្ចេញនៅក្រប់រោងភាពយន្តនាក្នុងឆ្នាំ ២០២២ រឺ ២០២៣ ខាងមុខនេះ ៕

DeRGqpIU0AA60DG

Loading...