កប់បាត់ បទពិសោធន៍ទទួលទានអាហារសមុទ្រស្រស់ៗឆៅៗបែបថ្មី! ​នេសាទភ្លាម ​ហាន់ជ្រលក់ទឹកស៊ីអ៊ីវវ៉ាសាប៉ិភ្លឹប ឆ្ងាញ់ជាប់ចិត្តហ្មង

អ្នកណាដែលថាមិនចូលចិត្តគ្រឿងសមុទ្រនោះ ​បើបានគ្រឿងសមុទ្រស្រស់ៗទៀតរឹតតែពិសេស ​ព្រោះតែវាមានរសជាតិឆ្ងាញ់ ​ថែមទាំងប៉ូវកម្លាំង និងសុខភាពរាងកាយច្រើនយ៉ាងទៀតផង ​តែការស្វែងរកគ្រឿងសមុទ្រស្រស់ៗពិបាកបន្តិច  ដោយសារតែដឹកជញ្ជូនផ្លូវឆ្ងាយ ​ត្រូវប្រើប្រាស់ថ្នាំ​ឬទឹកកកជាដើមធ្វើឱ្យបាត់បង់រសជាតិស្រស់មួយភាគធំ។

តែថ្មីៗនេះ នៅក្នងប្រទេសថៃ  បានផ្តិតយកទិដ្ឋភាពនៃការទទួលទានគ្រឿងសមុទ្របែបថ្មី ​ធានាថាស្រស់ឆ្ងាញ់តែម្តង ​នោះគឺការទទួលទានអាហារសមុទ្រលើទូកនេសាទ។

85140876_798520733892331_7134723934661902336_n

87032265_798220247255713_8587569894675972096_n

បើតាមការរៀបរាប់បានឱ្យដឹងថា ​នៅក្នុងខេត្តរ៉ាក់យ៉ង ​ប្រទេសថៃ ​បានបង្កើតសេវាកម្មបន្ថែមបែបទំនើបថ្មី ​សម្រាប់អ្នកទេសចរណ៍កម្សាន្ត  ដោយភ្ញៀវទេសចរណ៍មិនត្រឹមតែអាចជិះទូកកម្សាន្តតាមមាត់សមុទ្រ  និងកោះនានានោះទេ ​តែនៅក្នុងនោះក៏មានសេវាកម្មជាអាហារដ្ឋានលើទូកទទួលទានគ្រឿងសមុទ្រ ​ដូចជា ​ត្រី ​មឹក និងសត្វសមុទ្រស្រស់ៗជាច្រើនមុខ  ដោយការនេសាទភ្លាមៗនឹងមានចុងភៅសម្អាត ​ចិត ​ហាន់ ​សាច់នេះស្រស់ៗ ​ជ្រលក់ជាមួយទឹកត្រី ​ឬទឹកស៊ីអ៊ីវវ៉ាសាប៉ិភ្លាមៗទាន់ចិត្តសម្រាប់ភ្ញៀវទទួលទានតែម្តង។

85119913_798521740558897_6034254129746935808_n

86393392_798520670559004_1649644312159322112_n

គួរឱ្យដឹងផងដែរថា ​សម្រាប់សេវាកម្មនេះពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ​ដោយស្រុកខ្មែរយើងក៏អាចចាប់យកសេវាកម្មនេះផងដែរ ​តែត្រូវទាមទារអ្នកជំនាញខាងម្ហុបអាហារ  និងពិនិត្យសាច់ត្រីឱ្យបានដិតដល់បន្តិច ​ព្រោះសាច់ត្រី ​និងអាហារសមុទ្រខ្លះក៏មិនអាចទទួលទានស្រស់ៗឆៅបែបនេះបានដែរ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព និងព័ត៌មាន៖ บริการเรือตกหมึก ตกปลา - ไต๋บุ๊ค แสมสาร

S 356

87705929_798522443892160_754289457967923200_n

87677844_798520773892327_1767702831298510848_n

87550846_798521710558900_2184683704075419648_n

87391961_798521227225615_4695214125788168192_n

87396307_798185437259194_353401995152850944_n

87422916_798520880558983_1442525243796094976_n

87467394_798520920558979_544493980734193664_n

87470060_798521847225553_7358383596391890944_n

87389578_798520850558986_2557063961413419008_n

87381385_798521583892246_7073788094012456960_n

87375164_798521257225612_768494877615849472_n

87373908_798521277225610_8164017988224155648_n

87371703_813215019180552_1491055384943656960_o

87327635_798221427255595_4267640502154690560_n

87326592_798522207225517_2282595605370896384_n

87304127_798521887225549_773073042170445824_n

87294795_798520637225674_5973167179263115264_n

87287930_798521083892296_3940022308076257280_n

87219382_798521323892272_6897823885190758400_n

87252026_798521193892285_4871727106876243968_n

87262424_798217753922629_5182428395438342144_n

87286946_798520703892334_1179627332080500736_n

87178997_798520800558991_429594375681474560_n

87127011_798521490558922_7780803323694678016_n

87114530_798520963892308_3555589144145035264_n

87073061_798521347225603_5688495737566920704_n

87047457_798521690558902_2897726237457776640_n

87047100_798521057225632_5918128466150031360_n