មាន​គេ​សួរ​ថា ហេតុអ្វី​ខ្ញុំ​ខ្លាច​ប្រពន្ធ​ម្ល៉េះ? ខ្ញុំ​ឆ្លើយ​ថា ខ្ញុំ​មិន​ខ្លាច​ប្រពន្ធ​ទេ ​មាន​តែ​ខ្ញុំ​គោរព​ប្រពន្ធ

ទម្រាំ​បាន​តែ​ក្លាយ​ជា​គូ​ស្វាមី​ភរិយា​នឹង​គ្នា ខ្លះ​ឆ្លង​កាត់​អស់​ហើយ​នៅ​ការ​លំបាក ការ​ឈឺចាប់ ការ​ស្រក់​ទឹក​ភ្នែក​រាប់​ភ្លេច។ ស្រ្តី​ខ្លះ​ព្រម​ដក​ខ្លួន​ពី​ក្រុម​គ្រួសារ​ដែល​ខ្លួន​ធ្លាប់​តែ​រស់​ស្រួល ធ្វើ​ខ្លួន​ដូច​ជា​ព្រះនាង មក​តស៊ូ​លំបាក​ជាមួយ​បុរស​ម្នាក់ ក៏​ដោយ​សារ​តែ​ពាក្យ​ថា​ស្រលាញ់។

87369309_2567307563483117_121396425987719168_o

87454631_2567307770149763_894799691013685248_o

បើ​ប៉ះ​បុរស​ខ្លះ​ទៅ​ចេះ​ឲ្យ​តម្លៃ​និង​ចេះ​គោរព​ស្រលាញ់ នោះ​ក៏​រាប់​ជា​សំណាង​ដ៏​មាន​តម្លៃ​បំផុត​របស់​ស្រ្តី​ដែល​ជា​ប្រពន្ធ តែ​បើ​អភ័ព្វ​កំណត់​ឲ្យ​ជួប​បុរស​ដែល​មិន​ចេះ​ដឹង​ខុស​ត្រូវ ​មិន​មាន​ការ​ចេះ​ឲ្យ​តម្លៃ​លើ​ភរិយា​របស់​ខ្លួន នោះ​ក៏​ជា​រឿង​ដ៏​សោកស្តាយ​បំផុត​មួយ​ក្នុង​ជីវិត។

87486956_2567307740149766_858726041651249152_o

87563380_2567307630149777_6658476267001610240_o

87584026_2567307776816429_7839806175657852928_o

87698747_2567307653483108_8550711481774112768_o

88099442_2567307576816449_6007897212531507200_o

88206527_2567307690149771_3354979558280396800_o

ស្រដៀងនេះ សារ​រៀបរាប់​ពី​ទំព័រ​ហ្វេសប៊ុក My Couple Life បាន​សរសេរ​ចាក់ដោត​ខ្លាំង​បំផុត​ដល់​ពាក្យ​ដែល​ធ្លាប់​តែ​លឺ​គេ​សួរ​ខ្លួនថា "ម៉េច​ឯង​ខ្លាច​ប្រពន្ធ​ម្ល៉េះ" ដោយ​ប្រភព​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា៖ "មានគេសួរខ្ញុំថា​ » រតនា​ ហេតុអីបានខ្លាចប្រពន្ធម៉េស​ ?

ខ្ញុំឆ្លេីយថា​ » ខ្ញុំមិនដែរខ្លាចប្រពន្ធទេ​ ខ្ញុំ​ មានតែគោរព​ប្រពន្ធ​ ☺

(​ លេីលោកនេះគ្មា​នមនុស្សប្រុសណាខ្លាចប្រពន្ធទេ​ មានតែគោរពប្រពន្ធ​ )​

គេសួរបន្តទៀតថា​ » ហេតុអីរតនា​ ឯងឃេីញចាញ់ប្រពន្ធគ្រប់រឿងចឹង​ ?

ខ្ញុំឆ្លេីយថា​ » បេីតាំងខ្លួនជាប្ដីគេហេីយ​ បេីចង់​យកចាញ់យកឈ្មះជាមួយ 👩ប្រពន្ធតេីវាបានផល​ប្រយោជន៍​អី​ ?

👨លេីលោកនេះខ្ញុំមិនដែរចាញ់អ្នកណាទេ​ តែខ្ញុំសុំចាញ់ប្រពន្ធខ្ញុំមួយ​ 😬🙏❤️️

ខ្ញុំក៏បន្តថា​ »ខ្ញុំចង់រួមរស់ជាមួយគាត់រហូតបានអាយុ​ ៨០​ ឆ្នាំ​ ចឹងបានជាខ្ញុំសុំចាញ់គាត់គ្រប់រឿង​ 😘

👩👨ប្ដីប្រពន្ធគ្មានទេ​ ពាក្យថាចាញ់ឈ្នះ​ មានតែពាក្យ​ យោគយល់​ នឹង​ អធ្យាស្រ័យ​ ☺"។

Ice_screenshot_20200226 170150

ពាក់ព័ន្ធនឹងសារចែករំលែកនេះដែរ ក៏ទទួលបានការគាំទ្រជាខ្លាំង ដោយខ្លះបានជូនពរឲ្យអ្នកទាំងពីរទទួលបានក្តីសុខកាន់តែខ្លាំង និងខ្លះបានសរសើរដល់បងស្រីដែលទទួលបានស្វាមីដ៏ល្អដូចបងប្រុសខាងលើ៕

ប្រភព៖My couple life