មិនមែនមនុស្សស្រីគ្រប់រូប សុទ្ធតែចង់បានប្ដីអ្នកមានទេ តែជឿថាមនុស្សស្រីទាំងអស់ គឺសុទ្ធតែចង់ឱ្យប្ដីក្លាយជាអ្នកមាន

មិនមែនមនុស្សស្រីគ្រប់រូប សុទ្ធតែចង់បានប្ដីអ្នកមានទេ តែជឿថាមនុស្សស្រីទាំងអស់ គឺសុទ្ធតែចង់ឱ្យប្ដីក្លាយជាអ្នកមាន

បានប្ដីអ្នកមានទ្រព្យស្ដុកស្ដម្ភ អាចថាអ្នកជាមនុស្សស្រីដែលមានសំណាង តែបើអ្នកបានប្ដីដែលល្អ មានចិត្តស្មោះសរ ស្អាតស្អំ ចេះខិតខំប្រឹងប្រែង និងចេះផ្ដល់សុភមង្គលដល់គ្រួសារ នោះមានន័យថា អ្នកជាមនុស្សមានបុណ្យវាសនាល្អហើយ។

87377495_10157315548488983_234385324644499456_o

មនុស្សស្រី​ អាចប្រាថ្នាប្ដីអ្នកមានពិតមែន តែមិនមែនមានន័យថា នាងសុទ្ធតែចង់រៀបការ ឬចង់សាងគ្រួសារជាមួយអ្នកមាននោះឡើយ យ៉ាងណាក៏ដោយ លទ្ធផលចុងក្រោយ នាងក៏នៅតែប្រាថ្នាចង់បានប្ដីម្នាក់ដែលល្អ ដឹង និងចេះគោរពតួនាទីជាប្ដី មានចិត្តស្មោះត្រង់ចំពោះប្រពន្ធកូន និងអាចរ៉ាប់រងប្រឈមមុខគ្រប់យ៉ាងដើម្បីគ្រួសារ ជាពិសេសគឺ ហ៊ានលះបង់ក្ដីសុខ ការសប្បាយផ្ទាល់ខ្លួន ដើម្បីបំពេញក្ដីសុខ​ សុភមង្គលឱ្យដល់នាងពេញមួយជីវិត។

88141753_10157315548583983_5461101417089466368_o

Loading...

មនុស្សស្រីណាក៏ដូចគ្នាដែរ តែងតែចង់ពុះពារ ព្យាយាម និងតស៊ូជាមួយនឹងប្ដី មិនថាសុខទុក្ខ លំបាក វេទនា ឬស្រណុកសុខស្រួលយ៉ាងណាក្ដី ក៏នាងនៅតែចង់រួមដំណើរជីវិតជាមួយនឹងស្វាមី មិនរត់ចោលគ្នាឡើយ ហើយជាពិសេស នាងតែងតែព្យាយាមជំរុញ និងគាំទ្រប្ដីជានិច្ច ព្រោះនាងចង់ឃើញប្ដីមានបាន មានមុខមានមាត់ មានកិត្តិយស កេរ្តិ៍ឈ្មោះ ក្នុងសង្គម មិនចង់ឱ្យគ្រួសារលំបាកវេទនា នាំឱ្យអ្នកផងមើលងាយក្រុមគ្រួសារនាងឡើយ៕

88082419_10157315548478983_4130599391503319040_o

88148071_10157315548503983_4142727971125329920_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

Loading...