ណាត់ Crush ហើយនៅអ្នកបាត់ដំបង? ភ្លើង​បំភ្លឺ​រៀប​ចំ​ជា​បណ្តើរៗ​ត្រៀម​ថ្ងៃ​បុណ្យ​ទន្លេ ​នា​ថ្ងៃ​ទី ១៣ ដល់ ១៥ មិនា

ណាត់ Crush ហើយនៅអ្នកបាត់ដំបង? ភ្លើង​បំភ្លឺ​រៀប​ចំ​ជា​បណ្តើរៗ​ត្រៀម​ថ្ងៃ​បុណ្យ​ទន្លេ ​នា​ថ្ងៃ​ទី ១៣ ដល់ ១៥ មិនា

ពិធី​បុណ្យ​ទន្លេ​លើក​ទី ៦ ឆ្នាំ ២០២០ នេះ បាន​កំណត់​ឲ្យ​រៀបចំ​ធ្វើ​ឡើង​ក្នុង​ទឹក​ដី​ខេត្ត​បាត់ដំបង ចាប់​ពី​ថ្ងៃ​ទី ១៣ ដល់ ១៥ មិនា ដែល​ប៉ះ​ចំ​ថ្ងៃ​សុក្រ សោរ៍ អាទិត្យ​ថែម​ទៀត។

87886407_2589904698001268_323110346728407040_o

87823673_2589904781334593_5489565887641944064_o

ការ​រៀបចំ​ឡើង​របស់​ក្រសួង​ទេសចរណ៍​បាន​កំណត់​យក​ខេត្ត​បាត់ដំបង ព្រោះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ទាក់ទាញ​ទេសចរ​ជាតិ-អន្តរជាតិ ឲ្យ​ចូលរួម​ទស្សនា​កម្សាន្ត ជា​ពិសេស​ចូលរួម​លើក​កម្ពស់​វិស័យ​ទេសចរ​ក្នុង​ខេត្ត​ដែល​មាន​វ័យ​ចំណាស់​មួយ​នេះ។

87738069_2589904371334634_5653277121703837696_o

87460276_2589905224667882_9113783060079312896_o

Loading...

បើ​ក្រឡេក​ទៅ​មើល​អាជ្ញាធរ​ខេត្ត​បាត់ដំបង ក៏​បាន​ខិតខំ​យ៉ាង​សកម្ម​ក្នុង​ការ​រៀបចំ​តាម​ដង​វិថី ការ​បំពាក់​ភ្លើង និង​សោភ័ណភាព​មួយ​ចំនួន​ជា​បណ្តើរៗ​ហើយ ទាំង​ដែល​ពិធី​ត្រូវ​ឈាន​ចូល​មក​ដល់​នា​រយៈ​ពេល​ជាង​កន្លះ​ខែ​ខាង​មុខ​នោះ។

87455202_2589904961334575_3681952751350185984_o

87447560_2589903978001340_2612071488768966656_o

87430957_2589904091334662_1723413201556602880_o

បើ​តាម​គណនី​ហ្វេសប៊ុក Pek Reak ដែល​ជា​អ្នក​ថត​រូប​មួយ បាន​បង្ហោះ​រូបភាព​នៃ​ការ​រៀបចំ​ភ្លើង​ត្រៀម​ស្វាគមន៍​ភ្ញៀវ​នៅ​ថ្ងៃ​បុណ្យ​ទន្លេ​ខាង​មុខ​យ៉ាង​ស្រស់ស្អាត​បំផុត ហើយ​ក៏​ផ្ទុះ​ការ​ចែករំលែក និង​ធ្វើ​ឲ្យ​មនុស្សម្នា​ជា​ច្រើន​ហាក់​ដាក់​គោលដៅ​រួច​ជា​ស្រេច​ពី​ទិសដៅ​ដំណើរកម្សាន្ត​របស់​ពួកគេ​នា​ខែ​មិនា​ខាង​មុខ៕

ប្រភពរូបភាព៖ Pek Reak

Loading...