ហេតុអ្វីបានជាខ្ញុំមានពោះវៀនដុះខ្នែង(ពាក្យទូទៅ)?

ហេតុអ្វីបានជាខ្ញុំមានពោះវៀនដុះខ្នែង(ពាក្យទូទៅ)?

រៀបរៀងដោយ៖ និស្សិតវេជ្ជបណ្ឌិត គាន់ កែវឧត្ដម

កែសម្រួលដោយ៖ វេជ្ជបណ្ឌិត ម៉ម កែវវជីរ៉ា, ឯកទេសវះកាត់ទូទៅ និងប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យកាល់ម៉ែត

ត្រួតពិនិត្យដោយ៖ វេជ្ជបណ្ឌិត អន ស្រ៊ីម, ប្រធានសមាគម ស.វ.ស.ក

ជាទូទៅអ្នកជំងឺតែងតែសួរទៅគ្រូពេទ្យថា៖ «ហេតុអ្វីបានជាខ្ញុំមានពោះវៀនដុះខ្នែង?»`

 

តាមពិតមនុស្សគ្រប់រូបមានរួចទៅហើយខ្នែងពោះវៀននោះ មិនថាក្មេង ចាស់ ប្រុស និងស្រីទេ គ្រាន់តែមនុស្សម្នាក់នោះឈឺ(រលាក) ឬមិនទាន់ឈឺតែប៉ុណ្ណោះ។

ខាងក្រោមនេះខ្ញុំបាទនឹងបង្ហាញអំពីជំងឺរលាកខ្នែងពោះវៀន(ពោះវៀនដុះខ្នែង)

 

អ្វីជាខ្នែងពោះវៀន?

 

Photo_2020 02 28_20 35 38

 

ខ្នែងពោះវៀន គឺជាសរីរាង្គតូចមួយរាងដូចដង្កូវដែលនៅតភ្ជាប់ពីផ្នែកដំបូងនៃ ពោះវៀនធំ(Cecum) ដែលស្ថិតនៅផ្នែកខាងក្រោមពោះខាងស្ដាំ។

ខ្នែងពោះវៀន មានប្រវែងមធ្យមចាប់ពី ៥ស.ម ទៅ១០ស.ម ឬលើសពី១០ស.ម និងមុខកាត់ប្រហែល ៦ម.ម។

មនុស្សទូទៅ(ខ្មែរ) និយមតែងតែនិយាយតៗគ្នាថា «ពោះវៀនដុះខ្នែង» តែតាមពិតវាមានស្រាប់តាំងតែពីកំណើតមកម្លេះ ដែលគេឲ្យឈ្មោះថា «ខ្នែងពោះវៀន» ជាអក្សរឡាតាំង (Vermiform Appendix)។

និយមន័យជំងឺរលាកខ្នែងពោះវៀន (Appendicitis)

ជំងឺរលាកខ្នែងពោះវៀន (ពោះវៀនដុះខ្នែង) គឺជាការរលាកស្រទាប់ខាងក្នុងនៃខ្នែងពោះវៀន ដែលវារាលដាលទៅស្រទាប់ផ្សេងៗទៀតនៃខ្នែងពោះវៀន។

មូលហេតុ

ការបង្កររោគដោយពពួកបាក់តេរី

ការស្ទះដោយសារ ចំនីអាហារពីខាងក្រៅ (Foreign Bodies)

ការធ្វើរោគវិនិច្ឆ័យ

រោគសញ្ញា

Photo_2020 02 28_20 35 47

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ឈឺពោះភ្លាមៗដែលចាប់ផ្ដើមពីជុំវិញផ្ចិត ហើយប្ដូរទៅខាងក្រោមពោះ ផ្នែកខាងស្ដាំ ឬឈឺផ្នែកខាងក្រោមពោះខាងស្ដាំតែម្ដង។

ឈឺកាន់តែខ្លាំងនៅពេលដែល ក្អក ដើរ ឬធ្វើចលនាផ្សេងៗ។

ក្អួត ចង្អោរ

មិនឃ្លានអាហារ ឬធុំក្លិនអាហារ

ក្ដៅខ្លួន

Loading...

រាគ ឬទល់លាមក

អមវេជ្ជសាស្រ្ដ

ការធ្វើរោគវិនិច្ឆ័យអមវេជ្ជសាស្រ្ដរកជំងឺរលាកខ្នែងពោះវៀនបានតាមរយៈ៖

 

Photo_2020 02 28_20 35 50

 

ពិនិត្យឈាម

ពិនិត្យអេកូពោះ

ឬឈានដល់ការថតដោយម៉ាស៊ីន ស៊ីធី (CT Scan)

ការព្យាបាល

ជំងឺរលាកខ្នែងពោះវៀនអាចព្យាបាលបានតាមរយៈការវះកាត់មួយមុកគត់ ទើបអាចជាសៈស្បើយ១០០%។

ការវះកាត់មាន២ប្រភេទទៀតគឺ៖

 

Photo_2020 02 28_20 37 00

 

ការវះដោយបើកពោះតាមធម្មតា (Open Appendectomy)

ការវះកាត់ដោយម៉ាស៊ីនចោះ (Laparoscopic Appendectomy)

ការប្រើថ្នាំបំបាត់ការឈឺចាប់ គ្រាន់តែពន្យារពេល និងបន្ថយការឈឺចាប់ តែប៉ុណ្ណោះ។

ផលវិបាក

បែកខ្នែងពោះវៀនដែលរលាក

រលាកស្រោមពោះ

អាចគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើការព្យាបាលមិនបានត្រឹមត្រូវ

 

រក្សាសិទ្ធដោយ៖ ក្រុមគ្រូពេទ្យក្នុងស្រុក

ក្នុងករណីសង្ស័យណាមួយពាក់ពាន់សុខភាពរបស់អ្នក សូមប្រញាប់ទៅពិគ្រោះជាមួយ គ្រូពេទ្យដែលនៅជិតលោកអ្នកភ្លាមៗ ចៀសវាងមានផលវិបាកធ្ងន់ធ្ងរ ឬយឺតពេលក្នុង ការព្យាបាល។

Loading...