ត្រូវចិត្តអ្នកលេងហ្គេម! គ្រែហ្គេមម៉ាក Gaming Bed ពិតជាសាកសមសម្រាប់ អ្នកលេងហ្គេម ចង់អង្គុយ ចង់ដេកលេងហ្គេមក៏បាន!

បើយើងនិយាយពីជីវិតរបស់អ្នកលេងហ្គេម ពួកគេទាំងអស់គឺមិនថាភ្ញាក់ពីគេង ពេលដេក វាជាទម្លាប់ប្រចាំថ្ងៃដែលត្រូវធ្វើជារៀងរាល់ថ្ងៃ។ ហើយជាញឹកញាប់អ្នកលេងហ្គេមអាចនឹងដេកលក់នៅលើកៅអីលេងហ្គេមពួកគេ ជាការពិតណាស់វាបណ្តាលឱ្យឈឺក, ឈឺខ្នងនិងឈឺស្មា។

ប៉ុន្តែថ្មីៗនេះក្រុមហ៊ុនផលិតហ្គេមម៉ាក Bauhutte បានចេញលក់ Gaming Bed ជាគ្រែសម្រាប់អ្នកលេងហ្គេមដែលមានឧបករណ៍គ្រប់គ្រាន់សម្រាប់អ្នកលេងហ្គេមនៅជុំវិញគ្រែ។

“ ពេលអ្នកភ្ញាក់ពីគេង អ្នកត្រូវចេញពីគ្រែទៅអង្គុយលើតុ។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្រុងអូសាកាបាននិយាយថាអ្នកលេងហ្គេមត្រូវការភាពងាយស្រួលនៅពេលលេងហ្គេម ភាពងាយស្រួលនេះក៏ជាមូលហេតុចំបងដែលធ្វើឲ្យការលេងហ្គេមទទួលបានជ័យជំនះផងដែរ គ្រែហ្គេមនឹងក្លាយជាដំណោះស្រាយចំពោះបញ្ហានេះ។"

Gaming Bed នឹងអនុញ្ញាតឱ្យអ្នកចាប់ផ្តើមលេងហ្គេមភ្លាមៗនៅពេលអ្នកភ្ញាក់ពីគេងដោយមិនចាំបាច់ផ្លាស់ទី។ ដោយសារតែតុនិងម៉ូនីទ័រកុំព្យួទ័រស្ថិតនៅចុងជើងរបស់អ្នក លើសពីនេះទៀតក៏មានធ្នើសម្រាប់ក្តារចុចផងដែរ។ ធ្នើសម្រាប់ទុកអាហារសម្រន់ និងគ្រឿងផ្គត់ផ្គង់សម្រាប់អ្នកមានរួចជាស្រេចនៅក្បែរគ្រែនិងនៅក្បាលគ្រែ រួមទាំងគ្រែគេងដែលអាចឱ្យអ្នកអង្គុយលើពូកទន់ផងដែរ។

Gaming Bed ពិតជាពេញនិយមសម្រាប់ការរស់នៅរបស់ប្រជាជនជប៉ុន ព្រោះប្រទេសនេះបន្ទប់មានភាពចង្អៀត ហើយ Gaming Bed គឺជាចម្លើយមួយចំពោះរបៀបរស់នៅនេះ។

តម្លៃឈុតគ្រែ Gaming Bed នេះគឺ ១១៣.២៥០ យ៉េន។

ប៉ុន្តែប្រសិនបើអ្នកគិតថាវាថ្លៃពេក អ្នកអាចជ្រើសរើសគ្រែបានតែមិនរាប់បញ្ចូលគ្រឿងបន្លាស់ទេវានឹងមានតម្លៃ ៦៣.៧៥០ យ៉េនតែប៉ុណ្ណោះអាចនិយាយបានថាវាពិតជាថោកណាស់។

អាចនិយាយបានថាគ្រែលេងហ្គេមត្រូវបានគេចាត់ទុកថាជាបដិវត្តនៅក្នុងវិស័យអ្នកលេងហ្គេម។ ប៉ុន្តែតើអ្នកចាប់អារម្មណ៍នឹងគ្រែបែបនេះនៅផ្ទះទេ?

ប្រភព : soranews24 | អត្ថបទដោយ : វីរៈ