មកដល់ភ្នំត្បែងដែនខេត្តព្រះវិហារ មិនបាច់បារម្ភកន្លែងស្នាក់នៅ រីហ្សតទេសភាពព្រៃភ្នំធម្មជាតិល្អឥតខ្ចោះនេះសម្រាកកម្សាន្តបាន ​បោះតង់អាំងសាច់រឹតតែសប្បាយ

ខេត្តព្រះវិហារ ​គឺជាដែនដីដែលសម្បូរទៅដោយធនធានធម្មជាតិ  ព្រៃភ្នំ ​ពោរពេញទៅដោយទេសភាពស្រស់ស្អាតគួរជាទីមនោរម្យ។ ​ដ្បិតតែខេត្តនេះនៅរៀងឆ្ងាយខ្លាំងពីទីក្រុងភ្នំពេញ ​តែសម្រាប់ការធ្វើដំណើរពិតជាសភាពរលូនល្អ  និងរហ័សទៅដល់ ​ដែលធ្វើឱ្យអ្នកទៅកម្សាន្តមានភាពងាយស្រួលទៅលេងកម្សាន្តរាល់ពេលសម្រាក និងមានពិធីបុណ្យទាននានាផងដែរ។

អ្វីដែលកាន់តែពិសេស ​ទោះបីជាខេត្តនេះមានភាពដាច់ស្រយាល និងឆ្ងាយបន្តិច តែខេត្តនេះក៏មានភាពទំនើប និងស៊ីវីល័យមិនចាញ់ខេត្តដទៃដែរ  ជាពិសេសថែមទាំងមានរីហ្សតដែលមានទេសភាពស្រស់ស្អាតពោរពេញដោយធម្មជាតិខៀវស្រងាត់នៅជុំវិញ ​ឯការតុបតែងកន្លែងស្នាក់នៅមានភាពប្រណីតខ្លាំង ​នោះគឺ « ភ្នំត្បែងរីហ្សត ​»។ 

88311011_3310028032358538_3983425430798467072_o

88961510_3310050199022988_8087947391493210112_o

« ភ្នំត្បែងរីហ្សត ​» ​គឺជាកន្លែងស្នាក់នៅទើបតែសាងសង់រួច និងបើកថ្មី ​ដែលល្បីថាមានទេសភាពស្រស់ស្អាត ​កន្លែងគេងមានច្រើនជម្រើសសុទ្ធតែគួរឱ្យចង់សម្រាក ​ដោយអ្នកអាចជ្រើសកន្លែងស្នាក់នៅអគារដាច់ដោយឡែកក៏បាន ​ផ្ទះឈើក៏បាន ​ឬផ្ទះកញ្ចក់ក្បែរជើងភ្នំរឹតតែពិសេសទៅទៀត ​សុទ្ធតែមានផាសុកភាពសម្រាប់ការសម្រាកកម្សាន្ត ដោយថែមទាំងមានកន្លែងបោះតង់ទៀតផង។

88138492_3310049365689738_1041076841072295936_o

87663615_212234363504441_6132737523685785600_n

សម្រាប់តម្លៃស្នាក់នៅក្នុង « ភ្នំត្បែងរីហ្សត ​» ចំពោះការកក់មុន នឹងមានការបញ្ជុះតម្លៃពិសេស ដោយ៖

-បន្ទប់គ្រែមួយធំទូលាយ 20$ ចុះសល់ 15$

-បន្ទប់គ្រែពីរ គ្រែធំ1 តូច1  25$ ចុះសល់ 20$

-ផ្ទះឈើ គ្រែធំៗពីរ 30$ ចុះនៅសល់ 25$

-ផ្ទះកញ្ចក់ជាប់ជើងភ្នំដាច់តែឯង 100$ ចុះសល់ 70$ មានកន្លែងដុតសាច់ផ្ទាល់ខ្លួន កន្លែងមើលថ្ងៃរះ ថ្ងៃលិច មាន2ជាន់ អាចគេងបានជាលក្ខណៈគ្រួសារបាន7នាក់ ។ ​ពិសេសគ្រប់បន្ទប់សុទ្ធតែមានបំពាក់បរិក្ខាប្រើប្រាស់ទំនើបៗ  មានម៉ាស៊ីនត្រជាក់ មានទឹកក្តៅ ទឹកត្រជាក់ និងរបស់របរប្រើប្រាស់មិនចាញ់សណ្ឋាគារលំដាប់ឡេីយ។

87093741_212234373504440_3531581380766990336_n

87175739_212234430171101_1935840574619779072_n

87303827_212368033491074_5947666575447293952_o

86826160_212234580171086_9180691808668090368_n

83318784_186766379384573_3493410468809146368_o

ជាមួយគ្នានេះផងដែរ ​ភ្នំត្បែងរីហ្សត ​ថែមទាំងមានអាហារដ្ឋាន ដែលមានចុងភៅមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងសណ្ឋាគារផ្កាយ5 តែតម្លៃមុខម្ហូបវិញ គឺអស់ម្នាក់អស់តែ ១មុឺនរៀលក៏អាចឆ្អែតហើយឆ្ងាញ់បានដែរ ថែមទាំងអាចអញ្ចើញមកកម្សាន្តជាលក្ខណៈ គូរសង្សារ ក្រុមគ្រួសារ បងប្អូន មិត្តភ័ក្ដិ ក្រុមការងារ បោះតង់អាំងសាច់ ស្តាប់ភ្លេង និងរាំលេងកំសាន្តផងដែរ។

គួរឱ្យដឹងផងដែរថា ​« ភ្នំត្បែងរីហ្សត ​»មានទីតាំងស្ថិតនៅ ភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ចំងាយ 10km ពីរង្វង់មូលទីរួមខេត្តព្រះវិហារ ស្ថិតនៅលើផ្លូវជាតិលេខ 62  ហើយសម្រាប់ការសាកសួរព័ត៌មាន ​និងរៀបចំកម្មវីធីជប់លៀង  លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 066 46 66 46/012 955565៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពព័ត៌មាន និងរូបភាព៖ Khemrak Love Khmer / ភ្នំត្បែង រីសត/Phnom Tbeng Resorts

82093763_178878450173366_4246617942910828544_n

81645682_178691490192062_7449314672592814080_n

83318784_186766379384573_3493410468809146368_o

80467016_171489184245626_3344734609580490752_n

79611690_171489167578961_3566515833003835392_n

81479611_176510017076876_4960848374052945920_o

87135650_212234606837750_3054572339959169024_n

86826160_212234580171086_9180691808668090368_n

87576552_3310049705689704_5138433954503720960_o

88124220_3310049495689725_4366588937972482048_o

88423271_3310050292356312_2710672023645847552_o

89352579_3310035615691113_1166987990652682240_o

88240537_3310049899023018_2169256842973151232_o

88270188_3310044989023509_8232022670732951552_o