ពាក្យសម្តីមានន័យ  ថ្លៃជាងមាស ​របស់ប្រធានាធិបតីក្រីក្របំផុតលើលោក ស្តាប់ទៅពិតជាមានប្រយោជន៍

ពាក្យសម្តីមានន័យ ថ្លៃជាងមាស ​របស់ប្រធានាធិបតីក្រីក្របំផុតលើលោក ស្តាប់ទៅពិតជាមានប្រយោជន៍

អ្នកណាៗក៏ដឹងដែរថា ​ប្រធានាធិបតី​ប្រទេស​ ​Uruguay​ ​លោក​ ​Jose​ ​Mujica​ ​​ ​គឺជា​មេដឹកនាំ​ប្រទេស​ដែលក្រី ​ក្រ​បំផុត​លើ​ពិភពលោក​ ដោយលោកបានកាន់អំណាចចាប់ពីឆ្នាំ ​ ​២០១០​ ​ដល់​ ​២០១៥។

នៅក្នុងពេលដែឡលោកកំពុងតែកាន់អំនាច  លោកត្រូវបានគេដឹងថាលោកជាប្រធានាធិបតីមួយរូប ​ដែលមិន​លោភលន់​ ​និង​មានការ​លះបង់​ខ្ពស់ជូនប្រទេសជាតិ​។​ ​សូម្បីតែពេល​កាន់​តំណែង​លោកបែរជា​​ប្រើ​ជីវិត​​រស់នៅ​យ៉ាង​សាមញ្ញ​បំផុត​ ​មាន​ត្រឹម​ផ្ទះ​តូច​មួយ​ ​មាន​ឡាន​កញ្ចាស់​មួយគ្រឿង និង​​មាន​ឆ្កែ​ ​៣​ ​ក្បាល​ ​ប៉ុណ្ណោះ​ ​។​

Ft Jose Mujica

ក្រោយពីការកាន់តំណែង ​លោកប្រធានាធិបតីរូបនេះ ​ថែមទាំងបានបន្សល់នូវពាក្យពេចន៍មានន័យ ​ថ្លៃជាងមាសជាច្រើនដូចជា៖

១​.​ ​អ្នកក្រ​ពិតប្រាកដ​ ​មិនមែន​ជា​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​តិចតួច​នោះ​ទេ​ ​ប៉ុន្តែ​ជា​អ្នក​ដែល​ចង់​មាន​ចង់បាន​ខ្លាំង​ទេតើ​ ​។​​

២​.​ ​គេ​ហៅ​ខ្ញុំ​ថា​ ​«​ប្រធានាធិបតី​ក្រ​ជាងគេ​»​ ​ក្នុង​លោក​ ​ប៉ុន្តែ​ខ្ញុំ​មិនដែល​មាន​អារម្មណ៍​ថា​ខ្លួនខ្ញុំ​ក្រ​នោះ​ឡើយ​ ​។​ ​អ្នក​ដែល​ក្រីក្រ​បំផុត​ ​មានតែ​អ្នក​ដែល​ធ្វើការ​ ​ហើយ​ព្យាយាម​ធ្វើ​ជីវិត​ខ្លួន​ឲ្យ​រស់នៅ​ក្នុង​ភាព​មានបាន​ ​ហើយ​បន្ត​ចង់បាន​កាន់តែ​ច្រើន​ថែមទៀត​ ​។​

20150302_Pepe_Mujica 800x500 604x378

៣​.​ ​សម្រាប់​ខ្ញុំ​ ​អ្នកក្រ​មានន័យថា​ ៖​ ​អ្នក​ដែល​ចង់បាន​ច្រើន​ ​។​ ​ពីព្រោះ​ថា​ ​បុគ្គល​ទាំងនោះ​ត្រូវការ​រហូត​មិន​ចេះ​ស្កប់ស្កល់​ឡើយ​ ​។​​

៤​.​ ​ខ្ញុំ​ជឿ​ថា​ ​ជីវិត​ ​គឺជា​ការផ្សងព្រេង​ដ៏​អស្ចារ្យ​បំផុត​ ​ហើយ​វា​នឹង​មានប្រយោជន៍​នៅពេល​ចាប់ផ្តើម​ម្តង​ហើយ​ម្តង​ទៀត​រហូតដល់២០ដង​ ​។​

Loading...

​ ​

​៥​.​ ​គ្មាន​គ្រឿងញៀន​ក្នុង​ខ្លួន​ ​គឺជា​រឿង​ល្អ​បំផុត​ ​ហើយ​ខ្ញុំ​រាប់បញ្ចូល​ទាំង​ស្រា​បៀរ​។​ ​មានតែ​គ្រឿងញៀន​មួយ​ប្រភេទ​ប៉ុណ្ណោះ​ដែល​ល្អ​ ​នោះ​គឺ​ ​«​ក្តី​ស្រលាញ់​»​ ​។​ ​ចូរ​បំភ្លេច​រឿង​គ្រប់យ៉ាង​!

Volkswagen Car Uruguay President

​៦​.​ ​សង្គម​ដែល​ពោរពេញ​ដោយ​ការអប់រំ​ ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​ ​ហើយ​វា​នឹង​បង្ក​ការ​លំបាក​យ៉ាង​ខ្លាំង​ដល់​ចេតនា​បោកប្រាស់​ ​របស់​ជន​ពុករលួយ​ ​និង​ ​អ្នកបោកប្រាស់​ផ្សេងទៀត​ ​។​

​ ​

​៧​.​ ​បើ​អ្នក​ចង់បាន​លុយ​ ​ចូរ​ធ្វើជំនួញ​ទៅ​ ​កុំ​ចូល​ធ្វើនយោបាយ​ ​ពីព្រោះ​នយោបាយ​ ​គឺ​សម្រាប់​បម្រើប្រជាជន​ប៉ុណ្ណោះ​ ​។​

៨​.​ ​ខ្ញុំ​មាន​របៀបរស់នៅ​មួយ​ ​ហើយ​ពេល​ខ្ញុំ​ធ្វើជា​ប្រធានាធិបតី​ក៏​មិន​ផ្លាស់​ប្តូរ​របៀបរស់នៅ​នោះ​ដែរ​ ​។​ ​ខ្ញុំ​រកបាន​ច្រើនជាង​អ្វី​ដែល​ខ្ញុំ​ត្រូវការ​ ​ទោះបីជា​វា​មិន​គ្រប់​សម្រាប់​អ្នកដទៃ​ក៏ដោយ​ ​។​ ​សម្រាប់​ខ្ញុំ​ ​នេះ​មិនមែន​ជា​ការ​លះបង់​ ​ឬ​ពលីកម្ម​អ្វី​ឡើយ​ ​ប៉ុន្តែ​វា​ ​គឺជា​កាតព្វកិច្ច​។​

៩​.​ ​ប្រធានាធិបតី​ ​គឺជា​មន្រ្តី​ថ្នាក់ខ្ពស់​បំផុត​ដែល​ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ទទួលខុសត្រូវ​តួនាទី​របស់​ខ្លួន​ ​។​ ​គាត់​ ​មិនមែន​ជា​ស្តេច​ ​ហើយក៏​មិនមែន​ជា​អាទិទេព​អ្វី​នោះ​ដែរ​ ​។​ ​គាត់​រិត​តែ​មិនមែន​ជា​គ្រូពេទ្យ​ទេវតា​ ​ដែល​ចេះ​ព្យាបាល​គ្រប់​រឿង​នោះ​ដែរ​ ​។​ ​គាត់​ ​គ្រាន់តែ​ជា​ប្រជាជន​ធម្មតា​ដូច​យើង​ដែរ​ ​៕

ប្រភព៖ ហ្វេសប៊ុក

Mujica Uruguay 2

Loading...