តារាល្បី Chompoo ក្នុងរឿង រាជនីបាយឆា ប៉ះបុប្ផាស្រស់ទាំង ៤ ធានាថាសើចចុកពោះជាមួយស្ទីលសម្តែងថ្មី

មកដល់ពេលនេះកម្ពុជាបានពាំនាំមកនូររឿងដែលមានចំណងជើងថា រាជនីបាយ ប៉ះបុប្ផាស្រស់ទាំងបួន ឬក៏ Tootsies and The Fake ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនថៃ ដែលវាជារឿងប្រភេទ ភាគ​ បែកចេញពីទូរទស្សន៍ ពីររដូវកាលមកហើយ ។សម្រាប់រឿងនេះផ្ទាល់គឺពិតជាល្អដែលទាំងតួ សម្ដែង ប្លង់ថត ក៏ដូចជា តួល្បីរបស់ថៃគឺ អ្នកនាង Chompoo ដែលកញ្ញាគឺលេងជាតួ Cathy ផងនិង ចែ Nam ផងដែលខុសស្រឡះតែម្ដងរវាងតួទាំងពីរទៅផងដែរ ។

86355178_2776789189069967_7294867725938065408_o

តោះៗៗ ចូលសាច់រឿងរបស់ខ្សែភាពយន្តនេះវិញ ដោយចាប់ផ្ដើមដំបូងគឺ មាន មិត្តបួននាក់ ដោយ បី ជាភេទទី ៣ និងស្រីម្នាក់ជា ស្បៀន ដែលដើរជាមួយគ្នាយូរមកហើយ ដែលក្នុងនោះមាន GOLF KIM GUS និង NATT ។ថ្ងៃមួយនៅពេលដែល Golf ដែលជាអ្នក ផាត់មុខម្នាក់គឺជា ហ្វេនផ្កាប់មុខរបស់ Cathy បានទៅកាន់ទីតាំងដែលនាងថតនោះ Golf បានធ្វើឱ្យ Cathy ជ្រុលដួលបណ្ដាលឱ្យនាងត្រូវចូលមន្ទីពេទ្យស្របពេលដែលនាងបានទទួលការថតផ្សាយឱ្យក្រុមហ៊ុនមួយ ។

Untitled 2

បេសកកម្មនេះដែរ Golf និង​ Kim ត្រូវតែស្វែងរកនរណាម្នាក់ដែលមានមុខដូចទៅ នឹង Cathy ដើម្បីទទួលថត បន្តរួចអ្នកទាំង ២ បានទៅដល់ហាង បាយឆា ចែណាម ការី ហឹរដាច់គូទតែម្ដង ដោយសារតែ ចែ ណាម គឺ សម្ដីកប់សារីបើនិយាយពីរឿងសើចវិញចេះតែនឹកឃើញព្រោះថាវាដក់ជាប់អារម្មណ៍សើចស្ទើរតែគ្រប់ឈុតឆាកតែម្ដង ។កុំភ្លេចណា រាជនីបាយឆា ប៉ះ បុប្ផាស្រស់ទាំង ៤ មានចាក់បញ្ចាំងហើយចាប់ពិថ្ងៃនេះតទៅ ៕

89518953_2850693688342199_5421913894962593792_o

ក្រុមការងារសារព័ត៌មានក្នុងស្រុក សូមអរគុណដល់ ​ចៃកុន-jaikon  សម្រាប់សំបុត្រ ​Pre-Screening  រឿងដ៏ល្អមើលពិសេសមួយនេះ!