ប្តូរអាជីពហើយអី? ​Baifern តារាសម្តែងថៃស្រីល្បីរឿង Friendzone នឹងបញ្ចូលសំឡេងជាតួអង្គ Mulan ជាភាសាថៃ

អ្នកណាៗដែលថាមិនស្គាល់តារាស្រីថៃល្បី​ Baifern  ដែលបានកសាងកេរ្តិ៍ឈ្មោះជាច្រើនតាមរយៈខ្សែភាពយន្នខ្នាតធំ និងភាគល្បីៗតាំងពីនៅវ័យជំទង់ ​ជាពិសេស ​Baifern  កាន់តែមានគេស្គាល់ និងមានអ្នកគាំទ្រទូទាំងប្រទេសក្នុងការសម្តែងរឿង ​Friendzone  ដ៏ល្បីល្បាញ។

89194387_2820908737990276_3300871573170290688_o

ទេពកោសល្យរបស់តារាសម្តែងស្រីថៃមួយរូបនេះ បានធ្វើឱ្យនាងមានការងារជាច្រើនតាមរយៈការសម្តែងខ្សែភាពយន្ត និងការថតផ្សព្វផ្សាយយ៉ាងច្រើនរហូតមានការងារមមាញឹក ​ជាពិសេសថ្មីៗនេះទេពកោសល្យថ្មីមួយរបស់ ​Baifern  បានធ្វើឱ្យអ្នកគាំទ្រកាន់តែមានការភ្ញាក់ផ្អើលខ្លាំង នោះគឺការបញ្ចូលសំឡេងនៅក្នុងខ្សែភាពយន្តតែម្តង។

90087749_10158003128021877_6383021245302046720_o

ដោយថ្មីៗនេះតាមរយៈការបង្ហោះសារ និងរូបភាពពីផេកជាផ្លូវការរបស់​ Disney បានឱ្យដឹងថា ​កញ្ញា ​Baifern  នឹងធ្វើការបញ្ចូលសំឡេងជាតួអង្គឯក  Mulan  តែម្តង នៅក្នុងរឿងរបស់  Disney  គឺរឿង Mulan  ដែលជាការបង្កើតថ្មីពីសាច់រឿងតុក្កតា ​មកជារឿងបែបមនុស្ស ​Live  Action  ។

Whatsonweibomulan

ដូច្នេះអ្នកដែលជាហ្វេនកញ្ញា  Baifern និងចេះស្តាប់ភាសាថៃ ​កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាថា តើកញ្ញា​​ Baifern មានសំឡេងពិរោះក្រអួនក្រអៅ ​បញ្ចូលមនោសញ្ចេតនា  និងអារម្មណ៍តាមសាច់រឿងនេះ ល្អពិសេសនេះយ៉ាងម៉េចខ្លះ  ដោយរឿង ​Mulan  នឹងធ្វើការចាក់ផ្សាយនៅក្នុងរោងកុនប្រទេសថៃ ​ចាប់ពីថ្ងៃទី ​២៦ ​ខែមីនា ​ឆ្នាំ ​២០២០ នេះហើយស្របនឹងថ្ងៃតែមួយដែលចាក់នៅព្រះរាជាណាចក្រកម្ពុជាដូចគ្នា៕

89297108_10158003134476877_5452493727102664704_o

90056639_10158003128386877_3407295773228924928_o

88442093_10158003128026877_7432584623923658752_o