មកស្គាល់កាំភ្លើងវែង (assault rifles)ល្អបំផុត​ក្នុង​ពិភពលោកនា​ពេល​បច្ចុប្បន្ននេះ

មកស្គាល់កាំភ្លើងវែង (assault rifles)ល្អបំផុត​ក្នុង​ពិភពលោកនា​ពេល​បច្ចុប្បន្ននេះ

កាំភ្លើងវែងមាន​ប្រវត្តិមក​យូរ​អង្វែង​គួរសមចាប់​តាំង​ពីបង្កើត​ឡើង​ដំបូង​រហូត​មក​ដល់​បច្ចុប្បន្ន​ហើយ​វា​ក៏​ត្រូវ​បាន​គេ​ប​ង្កើតឡើង​ច្រើនប្រភេទ​ច្រើនសណ្ឋាន និង​មាន​ម៉ាកខុសៗគ្នា​ដែរ​ពី​ប្រទេស​មួយទៅ​ប្រទេសមួយ ពី​ក្រុមហ៊ុនមួយ​ទៅ​ក្រុមហ៊ុន តែ​យ៉ាង​ក៏​ដោយ​គុណភាព​ក៏​រឹត​តែ​ខុស​គ្នា​ផង​ដែរ។

ខាង​ក្រោម​នេះ​គឺ​ជា​កាំភ្លើង​វែង​ដែល​មាន​គុណភាព​ល្អបំផុត​​បនិង​ទំនើបបំផុតទាំង​១០​ក្នុង​ពិភពលោក៖

១0-AK-101

Ak 101

AK-101 ត្រូវ​បាន​រចនាឡើង​ក្នុង​ប្រទេសរុស្សី​សម្រាប់​លក់​ក្នុង​ទីផ្សារអាវុធ​អន្តរជាតិ។ AK-101 អាចដាក់​បង់​ដែល​មាន​គ្រាប់​ប្រភេទ 5.6X45mm NATO បានច្រើន​​ជាមួយ​នឹង​ភាពភាព​ជឿ​ជាក់​ខ្ពស់។ សមត្ថភាពរបស់​កាំភ្លើង​នេះអាច​ប្រើ​ប្រាស់​ទាំង​ស្វ័យប្រវត្តិ​និង​ពាក់កណ្ដាលស្វ័យ​ប្រវត្តិ​ដែល​វា​មាន​ភាព​ស្រដៀង​ទៅ​នឹងម៉ាកកាំភ្លើង​ដ៏​ល្បី​បំផុត​ AK-47 ដែរ​ គ្រាន់​តែ​ខុស​គ្នា​ត្រង់រចនារូបរាងខុស​គ្នាបន្តិច​បន្តួច។

កម្រិត​នៃ​សន្ទុះធាក់មក​ក្រោយ(recoil) ហើយ​និង​ភាព​ជឿជាក់របស់​វា​បាន​ធ្វើ​ឲ្យ​កាំភ្លើងនេះ​ស្ថិត​ក្នុង​ចំណោម​កាំភ្លើងវែងល្អបំផុត​ដែល​ផលិត​នា​ពេល​កន្លង​មក។ ឥណ្ឌូនេស៊ី ហ្វីជី  អេហ្ស៊ីប ស៊ីរី...ជា​ប្រទេស​ប្រើ​ប្រាស់​ច្រើន​ជាង​គេ​ខណៈរុស្សីខ្លួនឯងប្រើ​ប្រាស់​តិច​តួចបំផុត។

០៩-M4A1៖

Wp2647743

M4A1 គឺ​ជាកាំភ្លើង​ដែលដំណើរ​ការ​ដោយ​ហ្គាស ស្រួល​ប្រើ​ប្រាស់ ដាក់​គ្រាប់​លឿន​ហើយ​បាញ់​បាន​តែ​ចំ​គោលដៅពេល​បំពាក់កែវឆ្លុះ​ហើយ​វា​គឺ​ជា​កាំភ្លើង​ដែល​ប្រើ​ប្រាស់​យ៉ាង​ច្រើន​របស់​កងទ័ពអាមេរិក។​វា​ត្រូវ​បានកែប្រែថ្មី​ឲ្យ​តូច​ ស្រាលជាង M16 ដែល​ជា​កាំភ្លើង​ជំនាន់​ដំបូង​គេ​ហើយ​អាច​បំពាក់ឧបករណ៍បន្ថែម​ SOPMODដូច​ជាពិល និង​កាំភ្លើង​បាញ់​គ្រាប់​បែក​ជា​ដើម។

ទំហំកាន់​តែ​តូច តម្ងន់កាន់​តែស្រាល ជាមួយ​កម្លាំងធាក់ថយក្រោយ​តិច វា​គឺ​ជា​កាំភ្លើង​ដែល​ល្អបំផុត និង​គួរឲ្យ​ទុកចិត្តបំផុតផង​ដែរ។

០៨-FAMAS:

Famas

វា​ត្រូវ​បាន​គេ​ឌីសាញកន្លែង​ដាក់បង់​គ្រាប់​នៅខាងក្រោយកៃ​ហើយ​វា​មាន​រូបរាងស៊ាំញ៉ាំជា​ទី​បំផុត។ វា​ជា​កាំភ្លើង​ដែល​ផលុិត​ដំបូង​នៅ​ឆ្នាំ១៩៦៧ និង​ប្រើ​ប្រាស់​ដោយទាហានបារាំងតាំង​ពីឆ្នាំ១៩៧៨​មក​ដល់​បច្ចុប្បន្ន។ វា​ជា​កាំភ្លើង​ដែល​អាច​បំបាក់កាណុងបាញ់គ្រាប់​បែកដែល​មាន​ទម្ងន់ដល់​ទៅ​កន្លះ​គីឡូក្រោម។ គុណវិបត្តិតែមួយគត់​របស់​វា​គឺធ្ងន់(៣.៨គីឡូក្រាម)​ហើយ​អ្នក​ប្រើ​ប្រាស់​មាន​ការ​លំបាកក្នុង​ការ​ប្រើ​ចលនា​ពេល​ប្រយុទ្ធ។

០៧-​Galil

Links_58

Galil គឺ​ជា​ផលិត​ផល​របស់​ក្រុមហ៊ុនយោធាអ៊ីស្រ្តាអែល Israel Military Industries Ltd., Galil​ហើយ​វា​ជា​កាំភ្លើងប្រយុទ្ធ​ដែល​មាន​ទំហំតូចបំផុត​ក្នុង​ពិភពលោក។ កាំភ្លើង​នេះ​អាច​ដាក់​គ្រាប់​ទំហំ​5.56X45mm NATO calibre ដែលបំពាក់ក្បាលគ្រាប់​សំណ M193 ឬក៏ SS109 ball cartridge។

គេ​ដឹង​ថា​វា​មាន​កម្លាំងធាក់ថយ​ក្រោយ​ទាប​ហើយស្រួលប្រើ​ប្រាស់ ស្រាល​និង​ងាយ​ស្រួល​យក​តាម​ខ្លួន។ វា​មាន​កំណើត​តាំងពីឆ្នាំ១៩៦០​ហើយ​មក​ដល់​ពេល​នេះ​ទាហានអ៊ីស្រ្តាអែល​នៅ​តេ​ប្រើ​ប្រាស់​វា​នៅ​ឡើយ​ទេ។

០៦- Steyr AUG:

Steyr AUG

ជាមួយនឹង​ទំងន់ស្រាល​ហើយរឹងមាំ​ Steyr AUG ផលិត​តាំងពី​ឆ្នាំ១៩៨៨​ដោយ​ប្រទេសអូទ្រីស​ហើយ​វា​ជា​កាំភ្លើងទំនើបមួយដែល​អាច​ដាក់​បង​គ្រាប់​បួន​ប្រភេទផ្សេង​គ្នា។ វា​មាន​ទម្ងន់​៣.៧​គី​ឡូក្រាម​​​និង​ប្រវែង៧៩០មីលីម៉ែត្រ​ហើយ​បាញ់​បាន​ចម្ងាយ​ជា​មធ្យម៣០០ម៉ែត្រ។​ប្រទេស​ដែល​កំពុងប្រើប្រាស់​មាន​អាល់ហ្សេរី អូស្រ្ដាលី​ អាហ្សង់ទីន​បនិង​ជាង​៣០​ប្រទេស​ទៀត​ខណៈ​កម្ពុជា​ក័៏​ប្រើ​ប្រាស់កាំភ្លើង​នេះ​ដែរ​ពិសេស​ កងទ័ព​ហ្វ៊ុនស៊ីនប៊ិក FUNCINPEC  កាល​ពី​ឆ្នាំ​១៩៩៧ និងកងទ័ព​កម្ពុជាបច្ចុប្បន្នផង​ដែរ។

Loading...

០៥-Heckler & Koch G36:

Thumb 1920 245141

G36 គឺ​ជាកាំភ្លើងដែល​ប្រើ​ប្រាស់​គ្រាប់​ទំហំ 5.56X45 mm​ រចនា​ដោយក្រុមហ៊ុនផលិត​អាវុធ​អាល្លឺម៉ង់​Heckler and Koch ដើម​ទសវត្យ​ទី​៩០។ ​វា​ត្រូវបាន​គេ​ផលិត​ឡើង​ដើម្បី​យក​មក​ជំនួស ​Heckler & Koch G3​ហើយ​G36 ដំណើរការ​ដោយហ្គាសរុញ​គ្រាប់ម​ហើយ​អាច​ដាក់​បង់​មាន​៣០​គ្រាប់​និង​បង់រាងមូល​ដែលផ្ទុកបាន​១០០​គ្រាប់។

វា​មាន​សភាព​រឺងមាំ​និង​ធន់​ជាង AK-47 ដែល​អាច​បាញ់​ពី​ក្រោមទឹក​ឬ​ភក់​បាន​ដោយភាព​ជាក់លាក់។​អញ្ចឹង​ក៏​ដោយ! វា​នៅ​តែ​ជា​កាំភ្លើង​ដែល​មាន​ភាព​ជឿជាក់តិច​ជា AK-47 ប៉ុន្តែ​វា​មានរូបភាព​ស្អាត​ទំនើប។

០៤-​AK-74:

AK 74

AK-74 មាន​ភាព​ជាក់​លាក់​ និង​បាញ់​ត្រង់​គោលដៅជាង AK-47 ហើយ​ដែល​ដាក់​គ្រាប់​តូចហើយ​កម្លាំង​ធាក់ថយ​ក្រោយ​តិច​តែ​វា​មាន​ភាព​ស្ដង់ដារល្អមួយ​ក្នុង​បញ្ជី​នេះ។ វា​ជា​កាំភ្លើង​ដែល​បាញ់ចេញ​មានលំនឹង​ល្អ​ជាង AK-47​ប៉ុន្តែ​បើ​និយាយ​អំពី​ភាពពេញ​និយម​នោះ​គឺ​មិន​ឈ្នះ​ AK-47 ទេ​ហើយ​​បើ​កម្លាំង​គ្រាប់​រត់​ក៏​ខ្សោយជាង​AK-47ដែរ។ ភាពល្អបំផុត​របស់​ AK-74គឺស្រាល​ហើយ​ដាក់​គ្រាប់មាន​ទំហំ​តូច និង​តិច​ត្រឹម១០​គ្រាប់។

០៣-​ ACRs: ​

ACR

វាមាន​ឈ្មោះ​ពេញ​ថា  Adaptive Combat Rifle (ACR)  ជា​ផលិត​ផល​របស់​សហរដ្ឋអាមេរិក​ហើយអាមេរិករចនារូបរាងដំបូងនៅឆ្នាំ២០០៦ហើយ​ដាក់​ឲ្យ​ផលិត​​នៅ​ឆ្នាំ​២០១០​ដោយ​វា​មាន​តួនាទី​មកជំនួសសេរ៊ី M16s។​ACRs ត្រូវ​បាន​គេ​ដឹង​ច្បាស់​ថា​ជា​កាំភ្លើង​ដែល​មាន​កម្លាំងបុក​ថត​ក្រោយ​តិចបំផុតក្នុង​ចំណោមកាំភ្លើងវែង​ទាំងអស់។​វា​ប្រយោជន៍យ៉ាង​អស្ចារ្យក្នុង​ការ​បាញ់​លើ​រយៈ​ចម្លាយឆ្ងាយ​ ហើយ​នេះ​ជា​មូលហេតុ​ដែល​វា​ឈរចំណាត់​ថ្នាក់​លេខ៣​ក្នុង​បញ្ជី​នេះ។​

វា​មាន​កម្លាំង​រុញ​គ្រាប់​ខ្លាំង មាន​លំនឹង ហើយ​អាច​កម្ទេចគោលដៅបាន​យ៉ាង​ឆាប់​រហ័សទៀតផង។ វា​មាន​ប្រវែង៦៥៥មីលីម៉ែត្រ​ទម្ងន់៣.៦គីឡូក្រាម​និង​ក្នុងមួយបង់​ដាក់​បាន​៣០គ្រាប់។ ក្រៅពី​ទាហានពិសេសអាមេរិក កងទ័ពប៉ូឡូញ​ក៏​ប្រើ​ប្រាស់​ដែរ​ហើយ​គេ​ឃើញ​កាំភ្លើង​នេះ​ក្នុង​សង្គ្រាមនៅ​ប្រទេស​អាហ្វហ្គានីស្ថាន។

០២-​​FN scar៖

FN Scar

វា​មានដើម​កំណើត​មក​ពី​ប្រទេស​បែលហ្សិក​និង​សហរដ្ឋអាមរិក​ហើយ​អ្វី​ដែលធ្វើ​ឲ្យ​មក​ឈរ​លេខ​២​ក្នុង​បញ្ជី​នេះ​ក៏​ព្រោះ​តែ​វា​មានជា​កាំភ្លើងទំនើប ថ្មី មាន​សម្បកពី​ប្រភេទខុស​គ្នា​ដែល​ប្រភេទ​ទី​មួយ​អាច​ដាក់​គ្រាប់ M16 និង​គ្រាប់​ដទៃ​ទៀត​បាន​ហើយ​ទី​២​វា​អាច​ដាក់​គ្រាប់​ដែល​មាន​ភាព​ស្រដៀង​និង​គ្រាប់​ AK-47។

វា​អាច​បាញ់​បាន​លឿន និង​មាន​ទំនុកចិត្តក្នុង​ការ​បាញ់​ជាង M16 ប៉ុន្តែ​មិន​សូវជឿជាក់ដូច AK-47ឡើយ។​អញ្ចឹង​ក៏​ដោយ!  វាគឺ​ជាការ​និយម​និង​ជម្រើស​របស់​អ្នក​ប្រើ​ប្រាស​តែ​ប៉ុណ្ណោះ​ទាំង​ម៉ាកផ្សេងៗ​រួម​ទាំង​ AK-47 ផង​ដែរ។ វា​កំណើត​នៅ​ឆ្នាំ​២០០៤ ទម្ងន់ជាង៣គីឡូក្រាម​ហើយ​ប្រទេស​ដែល​ប្រើប្រាស់​វា​មាន បែលហ្សិក បូស្នៀ ប្រេស៊ីល ឈីលី ស៊ីប្រូស ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ជប៉ុន អាមេរិក ថៃ ម៉ាឡេស៊ី អេស្ប៉ាញ កូរ៉េខាងត្បូង ទួរគី.....។

០១-​AK-47:

AK 47

នៅពេលដែលគេនិយាយដល់កាំភ្លើងវាយប្រហារលេខមួយ(Assault Rifles)  AK-47 មាន​ភាព​ល្បី​ល្បាញ​បំផុត​និង​គួរឲ្យជឿជាក់។ ការសិក្សាលើកាំភ្លើងជា​ច្រើនបានបង្ហាញថាកាំភ្លើង AK-47 នៅ​តែ​អាច​ប្រើ​បាន សូម្បីតែវា​ត្រូវ​បានរថក្រោះជាន់ ប្រឡាក់ភក់ បាញ់​ក្នុង​ទឹក ហើយសូម្បីតែ​វា​ចាស់ ​​វា​ច្រេះយ៉ាងណាក័៏ដោយ។  វាជាកាំភ្លើងវាយប្រហារដែលគេប្រើជាទូទៅបំផុតនៅលើពិភពលោក។ កាំភ្លើង AK-47 បានសម្លាប់មនុស្សច្រើនជាងកាំភ្លើងវាយប្រហារផ្សេងទៀតដែលធ្លាប់មាន។ ក្រៅពីកត្តាដែលអាចជឿជាក់បាន មូលហេតុមួយទៀតដែលកាំភ្លើង AK-47 ពេញនិយមគឺដោយសារតែវាមានតម្លៃថោក ហើយត្រូវបានផលិតក្លែងក្លាយ និង​លក់នៅក្នុងទីផ្សារខុសច្បាប់នៅជុំវិញពិភពលោក។

ប្រភព៖ Military 

រក្សាសិទ្ធិអត្ថបទ៖ ក្នុងស្រុក

Loading...