គ្រាន់តែមួយថ្ងៃប្រទេសអេស្បាញ រកឃើញអ្នកឆ្លងមេរោគកូវិដ19 ថ្មីចំនួនជាង១៥០០ករណី

ទីក្រុងម៉ាឌ្រីដៈ រដ្នាភិបាលអេស្បាញបានបញ្ជាក់ថាមានករណីឆ្លងវីរុសកូវិដ១៩ថ្មី ជាង ១៥០០ ករណីនៅចន្លោះថ្ងៃសុក្រ(១៣ មីនា) និងថ្ងៃសៅរ៍(១៤ មីនា) ដែលធ្វើឲ្យចំនួនសរុបក្នុងប្រទេសមួយនេះកើនឡើងដល់ ៥៧៥៣ករណី ដែលជាចំនួនខ្ពស់បំផុតទី២ នៅអឺរ៉ុបបន្ទាប់ពីប្រទេសអ៊ីតាលី។

ប្រទេសនេះបានប្រកាសភាពអាសន្ននៅថ្ងៃសៅរ៍ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ដែលរហូតមកដល់ពេលនេះមានអ្នកស្លាប់ចំនួន១៣៦នាក់ នៅក្នុងប្រទេសមួយនេះ។

នាយករដ្ឋមន្រ្តីលោក Pedro Sanchez បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដើម្បីប្រកាសពីស្ថានភាពប្រុងប្រយ័ត្ ននិងវិធានការថ្មីដែលរំពឹងថានឹងកម្រិតអាសន្នខ្ពស់បំផុត។

ចំនួនករណីកូវិដថ្មីនៅអេស្បាញបានកើនឡើង ១០ដងចាប់តាំងពីថ្ងៃអាទិត្យ ហើយរង្គសាល ភោជនីយដ្ឋាន និងស្ថាប័នកីឡានិងវប្បធម៌ទាំងអស់ត្រូវបានបិទទ្វាជាបណ្តោះអាសន្ន។

ទីក្រុងម៉ាឌ្រីដដែលជាតំបន់រងគ្រោះបំផុតរបស់នៅក្នុងប្រទេសអេស្បាញ មានរហូតដល់ជាង៣០០០ករណី និងត្រូវបានអជ្ញាធរបញ្ជាឱ្យបិទអាជីវកម្មដែលមិនចាំបាច់ទាំងអស់។

ថ្មីៗនេះប្រទេសអេស្ប៉ាញបានប្រកាសបិទសាលារៀននៅតាមតំបន់ជាច្រើន ផ្អាកជើងហោះហើរពីប្រទេសអ៊ីតាលី និងបានបិទសភាជាន់ទាបយ៉ាងហោចណាស់មួយសប្តាហ៍ បន្ទាប់ពីសមាជិកសភាម្នាក់បានធ្វើតេស្ត៍រកឃើញវីរុសនេះ។