តារាហូលីវូដម្នាក់ទៀតហើយគឺនាង  Olga Kurylenko បានតេស្ដរកឃើញផ្ទុកមេរោគ Covid-19

ដូចយើងបានដឹងហើយវា ​វីរុស ​Covid-19  ដែលមានការផ្ទុះឡើងដំបូងណីទីក្រុងវ៉ូហាន ប្រទេសចិន ​ពេលនេះបាននឹងកំពុងតែឆ្លងរាលដាលពាសពេញពិភពលោក ជាពិសេសសូម្បីតែប្រទេសជឿនលឿន បុគ្គលសំខាន់ៗ និងតារាល្បីៗជាច្រើនរូប ក៏បានរកឃើញថាមានផ្ទុកវីរុសនេះផងដែរ។

ជាក់ស្តែងពេលនេះ តារាសម្តែងល្បីឈ្មោះ និងជាតារាម៉ូដែលមានដើមកំណើតជនជាតិអ៊ុយក្រែនមួយរូបទៀតហើយ ឈ្មោះ Olga Kurylenko ដែលយើងធ្លាប់បានឃើញនាងប៉ុន្មានដងមកហើយក្នុងរឿង Hitman, 007 Quantum of Solace, Oblivion និងរឿងផ្សេងៗទៀត បានធ្វើការបង្ហោះនៅលើ Instagram របស់នាងកាលពីថ្ងៃអាទិត្យថាបានធ្វើការតេស្ត៍រកឃើញថានាងមានផ្ទុកវីរុសនេះហើយ។

90139644_2788659831253287_37583893007695872_o

នាងបានសរសេរថា៖ « ខ្ញុំបានចាក់សោរផ្ទះនៅដាច់ដោយឡែកពីគេបន្ទាប់ពីបានធ្វើតេស្ត៍រកឃើញវីរុស Coronavirus »  ដោយ Acoount របស់នាងមាន Followers រហូតដល់ទៅ ៥៦៧,០០០ នាក់ នាងបានបង្ហោះរូបថតដែលបង្ហាញពីទិដ្ឋភាពតាមបង្អួចផ្ទះរបស់នាង។

នាងបានបន្ថែមទៀតថា៖  «ខ្ញុំពិតជាឈឺអស់រយៈពេលជិតមួយសប្តាហ៍ហើយ។ គ្រុនក្តៅនិងអស់កម្លាំងគឺជារោគសញ្ញាចំបងរបស់ខ្ញុំ។ សូមថែរក្សាខ្លួនអ្នក កុំគិតថាវាជារឿងលេងសើចអោយសោះ បង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់!» ។

90145473_2788660091253261_3991267418310705152_o

គួរឱ្យដឹងផងដែរថា ប្តីប្រពន្ធ Tom Hanks និង Rita Wilson ក៏ស្ថិតក្នុងចំណោមតារាល្បីៗ ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺនេះ។ នៅក្នុងជួរនាយកប្រតិបត្តិប្រធាន Universal Music និងនាយកប្រតិបត្តិ Lucian Grainge ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលជំងឺ Covid-19 នេះកាលពីចុងសប្តាហ៍កន្លងទៅ។ ភរិយារបស់នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau ក៏បានធ្វើតេស្តិ៍វិជ្ជមានចំពោះវីរុសថ្មីនេះដែរ។

សូមបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ព្រោះពេលនេះក្នុងប្រទេសកម្ពុជាយើងមានការកើនឡើងនៅអ្នកផ្ទុកមេរោគនេះដល់ 12 ករណីហើយ ដែលភាគច្រើនជាជនជាតិបរទេស ៕

ប្រភពព័ត៌មាន៖ ពោតផ្ទុះ - Popcornkh

90077669_2788660047919932_8861693893125603328_o

89785492_2788659897919947_8295015431349993472_o

89740443_2788659964586607_310470567213924352_n