Covid-19 មិនមែនជាបញ្ហា! ​Studio រឿងធំៗរបស់ហូលីវូត ​នៅតែបន្តដំណើរការថតសាច់រឿងរបស់ខ្លួនទៅតាមគម្រោងទុក

ដូចជាទស្សនិកជានជាច្រើនបានដឹងហើយថា ​មកទល់ពេលនេះ បញ្ជីកុនរបស់ផលិតកម្មធំៗ​ និង​ TV Series មួយចំនួនត្រូវបានពន្យារពេល ឬលុបចោល ដោយសារជំងឺ Coronavirus រាលដាលកាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ No time to die របស់​ James bond គឺជាខ្សែភាពយន្តដ៏ធំដំបូងបង្អស់ដែលត្រូវបានរុញពេលបញ្ចាំងទៅដល់ចុងឆ្នាំ​វិញ បន្ទាប់មកទៀតមានដូចជា Mulan, Shang-Chi​ and the legend of the Ten Ring, Fast & Furious 9, The New Mutants, A Quiet Place 2 និងរឿងផ្សេងៗទៀត ។

S 568779888

Studio មួយក្នុងចំណោម Studio ធំៗផ្សេងទៀតបានប្តេជ្ញាថានឹងបន្តការងារថតរបស់ពួកគេ​ នោះគឺ Warner Bros ដែលមានដូចជារឿង​ The Batman និង The Matrix 4 គ្រោងនឹងបន្តការថតអោយចប់​ ទោះបីជាមានពាក្យចចាមអារាមដែលលើកឡើងថារឿង Wonder Woman 1984 នាពេលខាងមុខអាចនឹងត្រូវពន្យារពេលក៏ដោយ។ ឥឡូវនេះរបាយការណ៍ថ្មីហាក់ដូចជាបង្ហាញថាគំរោងថវិកាដ៏ធំមួយផ្សេងទៀតរបស់​ Studio ដែលមិនទាន់មានចំណងជើងច្បាស់លាស់​ គឺរឿង​ Fantastic Beasts 3 នឹងចាប់ផ្ដេីមដំណេីរការថតនៅថ្ងៃច័ន្ទនេះហេីយ​ ។

960x0 8

Fantastic Beast 3 នាំមកជូនដោយអ្នកស្រី​ J.K. Rowling និងលោក Steve Kloves ដែលជាអ្នកសរសេររឿង​ Harry Potter ក៏ល្បីល្បាញ​ ដូច្នេះយេីងមានក្ដីសង្ឃឹមខ្ពស់ថាវគ្គក្រោយនេះនឹងល្អប្រសើរជាងមុន​ មិនអោយហ្វេនស្រឡាយរឿងនេះខកបំណង។

Johnny Depp នៅតែជាតារាសម្តែងដើរតួសំខាន់នៅក្នុងរឿង Fantastic Beasts 3 នេះ​ ហេីយដេីម្បីក្នុងគោលបំណងចង់ធ្វើឱ្យអ្នកគាំទ្រស្រឡាយរឿង​ Harry Potter រំជើបរំជួលជាមួយខ្សែភាពយន្តនេះបន្ថែមទៀត​ គេអាចនឹងបញ្ចូលនូវរឿងរ៉ាវជាច្រើនដែលពាក់ព័ន្ធជាមួយសាលាធ្មប់ Hogwarts និង គ្រូតា​ Jude Law Dumbledore ជាដេីម ៕

ប្រភពព័ត៌មាន៖ ពោតផ្ទុះ - Popcornkh

1510842200 Fantastic Beasts First Look Image