សូម្បីតែតារាចម្រៀងល្បី ​Taylor  Swift ក៏បានបញ្ចេញសារក្រើនរំលឹកដាក់តឿនអ្នកគាំទ្រទាំងអស់ឱ្យប្រុងប្រយ័ត្ននៃការផ្ទុះវីរុសថ្មី ​Covid-19 នេះដែរ

វីរុសកូរ៉ូណាថ្មី ​Covid-19  បច្ចុប្បន្នគឺជាវីរុសឆ្លងមួយដែលធ្វើឱ្យពិភពលោកមានការព្រួយបារម្ភ ​ដោយសារតែវាបានធ្វើការរាលដាល់យ៉ាងខ្លាំងទូទាំងពិភពលោក។ ​សូម្បីតែថ្នាក់ដឹកនាំប្រទេស ​ជនក្នុងសង្គមល្បីៗ និងតារាបរទេសជាច្រើនក៏សុទ្ធតែមានផ្ទុកវីរុសនេះផងដែរ។

នៅក្នុងនោះតារាចម្រៀង ​Taylor  Swift  មិនបាននៅស្ងៀមនោះទេ ​ដោយនាងបានបញ្ចេញសារមួយនៅក្នុងគណនី ​Instagram  ដើម្បីដាស់តឿនអ្នកគាំទ្ររបស់នាងឱ្យមានការប្រុងប្រយ័ត្នទៀតផង។

PRC_146824714

នេះបើយោងតាមរយៈគណនីហ្វេសប៊ុកហ្វេនផេក Swifties Cambodia បានធ្វើការបកប្រែសម្រាយឱ្យដឹងថា៖ « ​Taylor  Swift បានធ្វេីការក្រេីងរំលឹកដាក់តឿនអ្នកគាំទ្រទាំងអស់អោយប្រុងប្រយ័ត្នកំឡុងការផ្ទុះនៃវីរុសថ្មីនេះ

វីរុស Covid19 បានរីករាលដាលទូទាំងពិភពលោកដែលធ្វេីអោយមានការចាប់អារម្មណ៍ពីសំណាក់ជនល្បីល្បាញជាច្រេីន។ ជាក់ស្ដែង Taylor Swift បានបង្ហោះសារមួយតាមរយៈ Instagram story ដោយបាននិយាយថា “នេះគឺជាពេលដែលអ្នកត្រូវរំសាយចោលគំរោងការណ៍ផ្សេងៗហេីយ, ជៀសវាងការដែលនៅជិតគ្នាតាមដែលអ្នកអាចធ្វេីទៅបាន។” គាត់បានបញ្ជាក់ទៀតថា “កុំស្មានថា ព្រោះតែអ្នកមិនមានអាការឈឺអ្វីសោះ អ្នកមិនបានចម្លងជំងឺទៅកាន់មនុស្សចាស់រឺមនុស្សសំខាន់របស់អ្នកអោយសោះ”

Taylor Swift ក៏បានប្រាប់ដែរថាគាត់ស្រលាញ់អ្នកទាំងអស់គ្នាខ្លាំងណាស់ហេីយគាត់ត្រូវតែបង្ហាញការខ្វាយខ្វល់របស់គាត់ខណៈពេលដែលអ្វីៗដូចជាការណាត់ រឺ ជួបជុំគ្នានៅមាននៅឡេីយ ដែលហាក់ដូចជាមិនទាន់មានការយកចិត្តទុកដាក់ខ្លាំងនៅឡេីយចំពោះរឿងនេះ។

Jaz អេតមីនបកប្រែមិនត្រូវគ្រប់ម៉ាត់ គ្រប់ពាក្យរបស់គាត់ទេ, សូមអធ្យាស្រ័យផង ​»៕

89834230_2925834810813781_2183028977730322432_o