Ads
សោកស្តាយណាស់! Francisco Garcia ដែលជាគ្រូបង្វឹកផង និងជាកីឡាករផងរបស់អេស្ប៉ាញ បានបាត់ បង់ ជីវិត ហើយដោយវីរុស ​Covid-19 ក្នុងវ័យទើបតែ ២១ឆ្នាំ

សោកស្តាយណាស់! Francisco Garcia ដែលជាគ្រូបង្វឹកផង និងជាកីឡាករផងរបស់អេស្ប៉ាញ បានបាត់ បង់ ជីវិត ហើយដោយវីរុស ​Covid-19 ក្នុងវ័យទើបតែ ២១ឆ្នាំ

លោក Francisco Garcia ដែលគ្រប់គ្នាបានស្គាល់ថា គឺជាគ្រូបង្វឹកផង និងជាកីឡាករផង នៅក្នុងក្លិប Atletico Portada Altaដែលមានមូលដ្ឋាននៅទីក្រុង Malaga ប្រទេសអេស្ប៉ាញ ត្រូវបានព័ត៌មានជាផ្លូវការឱ្យដឹងថាបានទទួលមរណភាពហើយដោយសារតែវីរុស ​Covid-19  ។

Francisco Garcia Atletico Portada Alta_34sne1vpsx6y1dui21vglvl60

លោកគឺជាយុវជនមួយរូបដែលទើបតែមានអាយុ ​២១ ​ឆ្នាំតែប៉ុណ្ណោះ  ហើយការស្លាប់របស់លោក ​អាចនិយាយបានថាជាជនរងគ្រោះដែលមានអាយុតិចជាងគេបង្អស់ដែលស្លាប់ដោយសារតែវីរុស ​Covid-19  នៅក្នុងទ្វីបអឺរ៉ុប។ យោងតាមព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថា លោក Francisco Garcia ក្រោយពីបានផ្ទុកវីរុស Covid-19  ក៏ត្រូវបានគេដឹងថាមានជំងឺមហារីកក្នុងខ្លួនផងដែរ ​ដែលហេតុផលនេះហើយបានធ្វើឱ្យស្ថានភាពជំងឺរបស់លោក មានសភាពធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិតបែបនេះ។

គួរឱ្យដឹងផងដែរថា ​ប្រទេសអេស្ប៉ាញទើបតែមានការប្រកាសអាសន្នក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយតែប៉ុណ្ណោះ តែបានក្លាយទៅជាប្រទេសទី២នៅក្នុងទ្វីបអឺរ៉ុបដែលមានករណីឆ្លងវីរុស ​Covid-19  ច្រើនជាងគេ ​ដោយពេលនេះករណីផ្ទុកវីរុសចំនួន 8,000 ករណី និងមានចំនួនអ្នកស្លាប់ដល់ទៅ 297 នាក់ឯណោះ៕


ប្រភព៖ ​DailyMail

26033782 8117417 The_club_posted_a_tribute_to_their_manager_saying_they_would_nev A 78_1584373401700

26033842 8117417 Image M 63_1584373007990