សូមអានដល់ចប់! មេរៀនបទពិសោធន៍នៃការរាលដាល  Covid-19  បញ្ចេញដោយជនជាតិអ៊ីតាលីមួយរូប ​ដែលប្រជាជនខ្មែរគួរតែពិចារណា

សូមអានដល់ចប់! មេរៀនបទពិសោធន៍នៃការរាលដាល Covid-19 បញ្ចេញដោយជនជាតិអ៊ីតាលីមួយរូប ​ដែលប្រជាជនខ្មែរគួរតែពិចារណា

ដូចយើងបានដឹងហើយថា ​វីរុស  Covid-19  បាននឹងកំពុងតែរាលដាលខ្លាំងក្នុងប្រទេសជាច្រើនលើពីភពលោក ​សូម្បីតែងាមេរិចក៏ស្ទើរតែទប់ទល់មិនឈ្នះ ​ហើយមួយរយៈចុងក្រោយនេះ ​វីរុសនេះបានរាតត្បាតពេញទ្វីបអឺរ៉ុបជាខ្លាំង ​ក្នុងនោះប្រទេសអ៊ីតាលីមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារតែ Covid-19  ច្រើនករណីត្រឹមតែ២សប្តាហ៍ចុងក្រោយប៉ុណ្ណោះនេះប៉ុណ្ណោះ ​ដោយសារតែការធ្វេសប្រហែស និងកំហុសឆ្គងមួយចំនួន។

ដូច្នេះទោះជាប្រទេសកម្ពុជាមិនទាន់មានការរាតត្បាតក្នុងសហគមន៍  ត្រឹមតែឆ្លងពីក្រៅប្រទេស  យើងគួរតែសិក្សា និងយល់ដឹងពីកំហុសឆ្គងពីប្រទេសដទៃដើម្បីសុខភាពផ្ទាល់ខ្លួន និងរក្សាអនាម័យចៀងផុតពីវីរុស ​Covid-19  ដូចខាងក្រោម ៖

# មេរៀនពីកំហុសរបស់ប្រជាជនអ៊ីតាលី 🇮🇹 ក្នុងករណីជំងឺកូវីដ១៩

(‼️គួររំលឹកផងដែរថា​ អុីតាលីជាប្រទេសមួយដែលមានអ្នកចំនួនអ្នកឆ្លង​ ច្រេីនជាងគេបន្ទាប់ពីប្រទេសចិន​ តាមមកដោយ​ ប្រទេសអុីរ៉ង់​ អេស្បាញ​ កូរ៉េខាងត្បូង​ អាឡឺម៉ង់​ បារាំង​ និងអាមេរិកក៏កំពុងដេីរផ្លូវដដែលដូចអុីតាលីដែរ​ មូលហេតុនោះគឺពួកគេសាងកំហុសមួយដូចគ្នា​ ដែលគាត់នឹងរៀបរាប់ដូចខាងក្រោម)

ប្រសិនបើអ្នកគិតថាវីរុសកូវីដ១៩នេះ ជារឿងធម្មតាៗ ហើយនៅតែចេញក្រៅដើរលេង ផឹកស៊ីជាមួយមិត្តភក្តិទៅញាំអីនៅភោជនីយដ្ឋាន ទៅក្លឹប ទៅបារ ទៅណាមកណាសេរី មិនខ្លាចឆ្លងវីរុសនេះ សូមអ្នកគិតសារជាថ្មីម្តងទៀត។

ជូនចំពោះប្រជាជនទាំងអស់នៅលើពិភពលោក អ្នកនៅមិនទាន់ដឹងថាស្ថានការណ៍អាចនឹងប្រែប្រួលទៅជាធ្ងន់ធ្ងរខ្លាំងប៉ុណ្ណាទេ។

អ្នកទាំងអស់គ្នាប្រាកដជាបានដឹងហើយថា អ៊ីតាលីកំពុងតែត្រូវបានដាក់បង្ខាំងអោយនៅដោយឡែក មិនអោយចាកចេញពីតំបន់ដែលខ្លួនរស់នៅ ដោយសារមានការរីករាលដាលនៃវីរុសកូរ៉ូណា។

ស្ថានការណ៍នេះវាអាក្រក់ស្រាប់ទៅហើយ តែអ្វីដែលកាន់តែយ៉ាប់ជាងនឹងទៀត គឺការដែលយើងបានឃើញថាប្រទេសដទៃទៀតនៅលើពិភពលោកមួយចំនួន ធ្វើធម្មតាៗ ហាក់ដូចជាគិតថាអ្វីដែលកំពុងកើតឡើងនៅអ៊ីតាលីក្នុងពេលនេះ នឹងមិនអាចកើតឡើងទៅលើពួកគេបានដូច្នោះដែរ។ យើងដឹង ព្រោះពួកយើងក៏ធ្លាប់គិតដូចអ្នកទាំងអស់គ្នាដែរ។

តទៅ គឺជាការវិវត្តរបស់ស្ថានការណ៍នៅអ៊ីតាលី៖

១. ដំនាក់កាលទី១៖

-យើងគ្រាន់តែដឹងថាមានវីរុសកូរ៉ូណា ហើយករណីអ្នកឆ្លងដំបូងចាប់ផ្តើមមាននៅក្នុងប្រទេសរបស់យើង។

-យើងគិតថា គ្មានអីគួរអោយបារម្ភទេ ព្រោះវាគ្រាន់តែដូចផ្តាសាយធំធម្មតា។

-ខ្ញុំមិនទាន់អាយុ៧៥+ឯណា វាគ្មានទៅកើតស្អីធំដុំទេ។

-ខ្ញុំប្រាកដជាមិនអីទេ អ្នកដទៃទៅវិញទេដែលលើស គ្មានស្អីផង នាំគ្នាទៅទិញម៉ាស ទិញក្រដាសបង្គន់ស្តុកទុកធ្វើអី។

-ខ្ញុំនឹងរស់នៅតាមធម្មតា មិនចាំបាច់ត្រូវភ័យស្លន់ស្លោទេ។

52478258_303

២.ដំនាក់កាលទី២៖

-ចំនួនអ្នកឆ្លង ចាប់ផ្តើមកើនឡើងច្រើនជាងមុន។

-គេចាប់ផ្តើមប្រកាសដាក់ ជាតំបន់ “RED ZONE” ហើយដាក់បង្ខាំងប្រជាជននៅក្នុងទីក្រុងតូចៗ ដែលគេរកឃើញករណីឆ្លងដំបូងៗ ហើយមានចំនួនអ្នកឆ្លងច្រើន។ (ថ្ងៃទី២២ ខែកុម្ភៈ)

-យើងគិតថា វាចាប់ផ្តើមគួរអោយបារម្ភ តែមិនអីទេ គេចេះចាត់ចែងការពាររកវិធីដោះស្រាយហើយ គ្មានអីគួរអោយភ័យស្លន់ទេ។

-ចាប់ផ្តើមមានអ្នកស្លាប់ហើយ តែសុទ្ធតែជាមនុស្សចាស់នឹង។ ប្រព័ន្ធផ្សព្វផ្សាយចេះតែចេញព័ត៌មានបំភ័យមនុស្សអោយបានview ច្រើន ពិតជាយ៉ាប់មែន ព័ត៌មានអស់នេះ។

-មនុស្សម្នា គេនៅតែចេញដើរធម្មតានឹង ខ្ញុំក៏មិនព្រមនៅផ្ទះ មិនឈប់ចេញក្រៅជួបពួកម៉ាកដែរ។

-វាមិនឆ្លងដល់ខ្ញុំទេ អ្នកស្រុកខ្ញុំទីនេះ គ្មានអ្នកណាកើតអីផង។

90063751_2857204081006509_1921330762049650688_n

៣.  ដំនាក់កាលទី៣៖

-ចំនួនអ្នកឆ្លង កើនឡើងយ៉ាងខ្លាំង លឿនមែនទែន។

-កើនឡើងស្ទើរតែគុណនឹងពីរ ក្នុងពេលត្រឹមតែមួយថ្ងៃ។

-មានអ្នកស្លាប់ទៀតហើយ។

-គេប្រកាសដាក់៤តំបន់ ដែលមានករណីអ្នកឆ្លងច្រើន ជាតំបន់ “RED ZONE”ហើយបង្ខាំងប្រជាជនមិនអោយចេញពីតំបន់ដែលខ្លួនរស់នៅ។ (ថ្ងៃទី៧ ខែមិនា)

-២៥% នៃប្រទេសអ៊ីតាលីកំពុងតែដាក់អោយនៅដោយឡែក។ សាលា និងសាកលវិទ្យាល័យទាំងអស់នៅតំបន់ទាំងនោះ ត្រូវបានបិទទ្វារ តែក្លឹប បារ កន្លែងធ្វើការ ភោជនីយដ្ឋាន និងកន្លែងផ្សេងទៀតនៅតែបើកធម្មតា។

-ដោយសារទំព័រសារព័ត៌មានមួយចំនួន បានចេញសេចក្តីប្រកាសមុនរាជរដ្ឋាភិបាល មានមនុស្សប្រហែលមួយម៉ឺននាក់បានរត់គេចខ្លួនចេញពីតំបន់“RED ZONE” ក្នុងយប់ថ្ងៃដដែលនោះ ដើម្បីទៅផ្ទះរបស់ពួកគេដែលនៅទីក្រុងផ្សេងៗទៀតក្នុងប្រទេសអ៊ីតាលី។

-ប្រជាជនភាគច្រើនដែលនៅក្នុងទីក្រុងផ្សេងៗ៧៥%ទៀតនៅប្រទេសអ៊ីតាលី នៅតែបន្តដំនើរជីវិតដូចធម្មតា។

-ពួកគេនៅតែមិនទាន់ដឹងខ្លួនថា ស្ថានការណ៍វាកំពុងតែកាន់តែធ្ងន់ធ្ងរឡើងនៅឡើយ។ គ្រប់ទីកន្លែង យើងឃើញមានការណែនាំអោយលាងសំអាតដៃ មិនអោយចេញក្រៅ មិនអោយជួបជុំគ្នាច្រើន រៀងរាល់៥នាទីម្តង យើងឃើញមានការក្រើនរំលឹកពីវិធីការពារទាំងនេះនៅលើទូរទស្សន៍។ តែយើងនៅតែផ្គេីន​ មិនព្រមស្តាប់តាម។

2372003150011753507_4948156

៤. ដំនាក់កាលទី៤៖

-ចំនួនអ្នកឆ្លង កើនឡើងច្រើនខ្លាំងមែនទែន។

-សាលា និងសាកលវិទ្យាល័យគ្រប់ទីកន្លែង ត្រូវបានបិទទ្វារ យ៉ាងតិច១ខែ។

-ស្ថានភាពពេលនេះ គឺគេដាក់ប្រកាសប្រទេសទាំងមូលក្នុងភាពអាសន្ន។

-មន្ទីរពេទ្យពេញទាំងអស់ គ្រប់អគារត្រូវបានរៀបចំទុកសម្រាប់ដាក់តែអ្នកជំងឺវីរុសកូរ៉ូណាតែប៉ុណ្ណោះ។

-ដោយសារខ្វះគ្រូពេទ្យ និងគិលានុដ្ឋាយិកា គេត្រូវហៅបុគ្គលិកចាស់ៗដែលគាត់បានចូលនិវត្តន៍ហើយ និងនិស្សិតពេទ្យឆ្នាំធំៗដែលរៀនជិតចប់ អោយមកជួយធ្វើការ។

-ពេលនេះ គ្មានចែកវេនចែកអីទៀតទេ គឺម្នាក់ៗត្រូវធ្វើការរហូត ច្រើនតាមដែលអាចធ្វើបាន។

-ប្រាកដណាស់ ថាបុគ្គលិកពេទ្យក៏ឆ្លងដែរ ហើយគេបានចម្លងទៅក្រុមគ្រួសាររបស់គេថែមទៀត។

-មានអ្នកជំងឺជាច្រើន បានឈានដល់ដំនាក់កាលរលាកសួត ច្រើននាក់ដែលត្រូវការបន្ទប់ICU តែគ្មានកន្លែងគ្រប់គ្រាន់សម្រាប់ពួកគេទេ។

Loading...

-ឈានមកដល់ដំនាក់កាលនេះ គ្រូពេទ្យត្រូវជ្រើសរើសព្យាបាលតែអ្នកជម្ងឺណាដែលមានសង្ឃឹមរស់ខ្ពស់ជាង។ មានន័យថា គ្រូពេទ្យត្រូវបង្ខំចិត្តទុកចោល មិនព្យាបាល អ្នកជម្ងឺចាស់ៗ និងអ្នកជម្ងឺបេះដូង រឺជម្ងឺធ្ងន់ៗផ្សេងទៀត ព្រោះតែជម្ងឺកូរ៉ូណា។

-ដោយសារខ្វះខាតធនធានព្យាបាលសម្រាប់អ្នកជម្ងឺគ្រប់គ្នា ទើបគេត្រូវប្រើធនធានដែលមានដើម្បីជួយសង្គ្រោះជីវិតអ្នកជម្ងឺអោយបានច្រើនបំផុត តាមដែលអាចធ្វើបាន។

-ខ្ញុំសង្ឃឹមថា អ្វីដែលខ្ញុំបានរៀបរាប់វាគ្រាន់តែជាការលេងសើច តែវាជាការពិតដែលបានកើតឡើងមែន។

-អ្នកជម្ងឺបានស្លាប់ជាបន្តបន្ទាប់ ដោយសារមន្ទីរពេទ្យលែងមានកន្លែងទំនេរសម្រាប់សម្រាកព្យាបាល។

-គ្រូពេទ្យម្នាក់ដែលជាមិត្តខ្ញុំ បានទូរសព្ទមកខ្ញុំទាំងសោកស្តាយ ព្រោះក្នុងថ្ងៃនោះ គាត់ត្រូវបង្ខំចិត្តឈរមើលអ្នកជម្ងឺ៣នាក់ត្រូវស្លាប់ ដោយមិនអាចធ្វើអ្វីបាន។

-គិលានុបដ្ឋាយិកាបានត្រឹមនាំគ្នាយំ ដោយសារពួកគេឃើញអ្នកជម្ងឺកំពុងតែជិតស្លាប់ តែពួកគេមិនអាចជួយអ្វីបាន ក្រៅពីជួយដាក់អុកស៊ីសែនបន្តដង្ហើមអោយគាត់។

-សាច់ញាតិរបស់មិត្តខ្ញុំម្នាក់បានស្លាប់ ដោយសារមិនបានទទួលការព្យាបាល។

-គ្រប់យ៉ាងកំពុងចលាចល ប្រព័ន្ធគ្រប់គ្រងទាំងអស់កំពុងតែបាត់បង់លំនឹង។

-យើងលឺពីវីរុសកូរ៉ូណា និងបញ្ហាចលាចលដោយសារវីរុសនេះគ្រប់ទិសទី។

Iijh

៥. ដំនាក់កាលទី៥៖

-នៅចាំខ្ញុំនិយាយពី មនុស្សល្ងង់ទាំង១ម៉ឺននាក់ដែលបានរត់គេចពីតំបន់“RED ZONE” ទៅទីក្រុងផ្សេងៗក្នុងប្រទេសអ៊ីតាលីដែរទេ?

-ដោយសារតែមនុស្សអាត្មានិយមទាំង១ម៉ឺននាក់នេះហើយ ទើបគេត្រូវដាក់បង្ខាំងប្រជាជនក្នុងប្រទេសទាំងមូលតែម្តង ដើម្បីព្យាយាមអូសបន្លាយ កុំអោយវីរុស កាន់តែរីករាលដាលលឿនពេក។

-មនុស្សម្នា នៅតែអាចចេញទៅធ្វើការ ទៅទិញម្ហូប ទៅឪសថស្ថាន ហើយមុខជំនួញរកស៊ីផ្សេងៗនៅតែបន្តបើកធម្មតា ព្រោះបើមិនចឹងសេដ្ឋកិច្ចនឹងគាំង (គាំងរួចហើយ) ប៉ុន្តែយើងមិនអាចចេញពីតំបន់ដែលយើងរស់នៅទេ លុះត្រាតែយើងមានហេតុផលគ្រប់គ្រាន់ដែលគេទទួលយក។

-ពេលនេះយើងឃើញមនុស្សជាច្រើនចាប់ផ្តើមភ័យខ្លាច គេពាក់ម៉ាស ពាក់ស្រោមដៃគ្រប់គ្នា តែនៅតែមានមនុស្សមួយចំនួនតូច ដែលនៅតែមិនខ្វល់ នៅតែចេញក្រៅ ទៅហាងញាំអីជាក្រុមធំៗ ទៅដើរលេងសប្បាយផឹកស៊ីជាមួយពួកម៉ាកដដែល។ល។

Covid 19 Venice Italy Ap

៦. ដំនាក់កាលទី៦៖

-២ថ្ងៃក្រោយមក គេប្រកាសថាអោយបិទការរកស៊ីទាំងអស់ ទាំងក្លឹប ភោជនីយដ្ឋាន ហាងលក់អីវ៉ាន់ និងហាងគ្រប់ប្រភេទ គ្រប់ទីកន្លែង លើកលែងតែផ្សារទំនើបលក់អាហារ និងឪសថស្ថាន។

-អ្នកអាចធ្វើដំនើរទៅណាមកណាបាន ទាល់តែមានលិខិតបញ្ជាក់ជាប់ខ្លួន។ លិខិតបញ្ជាក់នេះ គឺជាឯកសារផ្លូវការដែលបញ្ជាក់ពីឈ្មោះរបស់អ្នក តើអ្នកមកពីទីកន្លែងណា ចង់ទៅណា ហើយទៅធ្វើអី។

-មានកន្លែងប៉ូលីសដាក់ល្បាតជាច្រើន​ ដេីម្បីត្រួតពិនិត្យមេីលកុំអោយ

ប្រជាជនចេញក្រៅផ្ទះដេីរផ្តេសផ្តាស។ ប្រសិនបើគេរកឃើញថាអ្នកចេញក្រៅដោយគ្មានមូលហេតុច្បាស់លាស់ គេនឹងអាចផាកពិន័យអ្នកជាប្រាក់ ២០៦€។ ហើយប្រសិនបើអ្នកដែលត្រូវបានគេដឹងថាមានផ្ទុកវីរុសកូរ៉ូណា អ្នកនឹងអាចជាប់គុកពី១ឆ្នាំ ទៅ១២ឆ្នាំ ពីបទមនុស្សឃាត។

Thumbs_b_c_17eb5f230514f409b00eb2d07845efc3

✔️យោបល់រួម៖

-ទាំងនេះគឺជាអ្វីដែលកំពុងកើតឡើងនៅទីនេះ ពេលនេះ ថ្ងៃទី១២ខែមិនា។ គ្រប់យ៉ាងដែលបានរៀបរាប់ខាងលើ កើតឡើងក្នុងរយៈពេលត្រឹម២សប្តាហ៍តែប៉ុណ្ណោះ។

-បើគិតចាប់ពីដំនាក់កាលទី៣ មកទល់បច្ចុប្បន្ន គឺត្រឹមតែ៥ថ្ងៃទេ។ ប្រទេសផ្សេងៗលើពិភពលោក ក្រៅពីចិន អុីតាលី និងកូរ៉េ ទើបតែចាប់ផ្តើមចូលដំនាក់កាលដំបូងៗ ស្រាលៗទេ ចឹងអ្នកប្រហែលមិនទាន់ដឹងទេ ថាអ្នកអាចនឹងជួបអ្វីដែលគ្រោះថ្នាក់ខ្លាំងប៉ុណ្ណាក្នុងពេលខាងមុខដ៏ខ្លីនេះ។

-ខ្ញុំហ៊ាននិយាយបែបនេះ ព្រោះ២សប្តាហ៍មុន ខ្ញុំក៏ធ្លាប់ដូចអ្នកនៅពេលនេះដែរ គឺមិនដឹង មិនគិតថាវានឹងក្លាយជាបែបនេះ ហើយគិតថាវានឹងមិនអី មិនធ្ងន់ធ្ងរណាស់ណា។ ប៉ុន្តែ ការពិត គឺវាធ្ងន់ធ្ងរខ្លាំងណាស់។

-មិនមែនមកពីវីរុសនេះកាចសាហាវ អាចគ្រោះថ្នាក់ដល់ជីវិតបានប៉ុណ្ណោះទេ​ តែវាកាន់តែគ្រោះថ្នាក់ធ្ងន់ធ្ងរ​ថែមទៀត ដោយសារផលវិបាកផ្សេងៗជាច្រេីនទៀតដែលកេីតឡេីង​ ដោយសារកាផ្ទុះរាតត្បាតនៃវីរុសនេះ​។

-វាពិតជាពិបាកភ្នែកណាស់ ពេលដែលយើងឃើញប្រទេសមួយចំនួន ធ្វើធម្មតាៗដូចជា នឹងគ្មានអីអាចកើតឡើងចំពោះពួកគេ ហើយមិនគិតគូរទុកជាមុនពីការបង្ការ ដែលចាំបាច់ក្នុងការការពារប្រជាជនរបស់ពួកគេ ក្នុងពេលដែលពួកគេនៅមានសមត្ថភាពអាចគ្រប់គ្រងស្ថានការណ៍បាននៅឡើយ។

-ប្រសិនបើអ្នកកំពុងអានអត្ថបទនេះ សូមមេត្តាយកចិត្តទុកដាក់ និងព្យាយាមយល់ពីវាអោយបានច្រើនបំផុត។

-បញ្ហានេះ នឹងមិនកន្លងផុតទៅដោយឯកឯងទេ ប្រសិនបើយើងម្នាក់ៗធ្វើព្រងើយកន្តើយ មិនព្រមចូលរួមយកចិត្តទុកដាក់ការពារ និងដោះស្រាយវា។ រដ្ឋាភិបាលរបស់ពួកយើងធ្វើបានល្អហើយ។

-វិធីដែលពួកគេបានអនុវត្ត(ការបង្ខាំងទុកប្រជាជន) អាចនឹងខ្លាំងក្លាបន្តិច តែវាពិតជាចាំបាច់ ដោយសារវាអាចជាវិធីតែមួយដែលនៅសល់ ដែលអាចគ្រប់គ្រងការឆ្លងបានកុំអោយកើនឡើងច្រើន។

-ចិនបានអនុវត្តវិធីនេះ ដោយជោគជ័យហើយ ពួកយើងក៏សង្ឃឹមថាវានឹងជោគជ័យនៅទីនេះដូចគ្នាដែរ ( វាបានជោគជ័យនៅតំបន់ មួួយចំនួនហើយដែលដាក់បង្ខាំងប្រជាជនបានមុនគេទាន់ពេលវេលា)។

រដ្ឋាភិបាលយើងបានជួយការពារពួកយើងដោយ ពន្យាពេលបង់លុយធនាគារ ជួយដល់ម្ចាស់ហាងដែលត្រូវបង្ខំអោយបិទហាង។ល។

-ខ្ញុំដឹងថា វិធីទាំងនេះពិតជាពិបាកអនុវត្តណាស់ សឹងតែមិនអាចធ្វើទៅបាន នៅប្រទេសមួយចំនួន​ កុំថាឡេីយ​ អនុវត្តដល់ទៅទូទាំងពិភពលោក។

-ខ្ញុំគិតថា ការរីករាលដាលមេរោគជាសាកលលើកនេះ ប្រហែលអាចនឹងផ្លាស់ប្តូរសង្គមយើងទាំងមូលបាន។

ប្រែសម្រួលដោយ៖ admin Violet

ប្រភពដើម៖ ​Twitter

Loading...