Ads
ចប់បាត់! ក្រោយពិធីបុណ្យជួបជុំរបស់អ្នកស្រលាញ់ភេទដូចគ្នានៅ Miami សហរដ្ឋអាមេរិច រកឃើញមានអ្នកកើតវីរុស ​Covid-19

ចប់បាត់! ក្រោយពិធីបុណ្យជួបជុំរបស់អ្នកស្រលាញ់ភេទដូចគ្នានៅ Miami សហរដ្ឋអាមេរិច រកឃើញមានអ្នកកើតវីរុស ​Covid-19

វីរុស​ Covid-19  បានធ្វើឱ្យពិភពលោកមានការព្រួយបារម្ភជាខ្លាំង ដោយសារតែវីរុសបាននឹងកំពុងតែរាលដាលលើប្រទេសជាច្រើន ​សូម្បីតែប្រទេសជឿនលឿនដូចជាអឺរ៉ុប និងអាមេរិចក៏មានការឆ្លងរាលដាលខ្លាំងដែរ។

នៅក្នុងនោះពិធីបុណ្យជួបជុំដ៏ធំមួយរបស់អ្នកស្រលាញ់ភេទដូចគ្នា LGBTQ  ឈ្មោះ The Winter Party Festival នៅទីក្រុង Miami រដ្ឋ ​Florida  សហរដ្ឋអាមេរិច ​ត្រូវបានគេដឹងថាជាភ្នាក់ងារចំលងវីរុស ​Covid-19  នេះឱ្យកាន់តែខ្លាំងឡើង ​ដោយកម្មវិធីនេះបានប្រព្រឹត្តនូវការជួបជុំគ្នាតាំងពីថ្ងៃទី ​៤មីនា  ដោយមានអ្នកចូលរួមប្រមាណជា ​១០០០០នាក់ ហើយទើបតែបញ្ចប់នៅថ្ងៃទី ​១០ ខែមីនាប៉ុណ្ណោះ។

200316 Winter Festival Miami 2015 Filer Se 1133a_140e3f49b79f45fbc00c3253ce070b02.fit 2000w

តែក្រោយពីកម្មវិធីនេះបានបញ្ចប់១សប្តាហ៍ ​ស្រាប់តែអ្នកចូលរួមមួយចំនួន ​ត្រូវបានអ្នករៀបចំកម្មវិធីជួបជុំនេះប្រកាសថា  បានផ្ទុកនូវវីរុស ​Covid-19  ។ ​អ្នករៀបចំកម្មវិធីបាននិយាយថា សុខភាពអ្នកចូលរួមជារឿងសំខាន់ ​ដូច្នេះក៏សុំឱ្យអ្នកដែលបានចូលរួមធ្វើការពិនិត្យរកតេស្ត​ Covid-19  ដើម្បីដឹងថាខ្លួនមានផ្ទុកវីរុសនេះ  ឬក៏អត់ ​កុំឱ្យមានការរាលដាលបន្ថែមទៀត ដោយគេប៉ាន់ប្រមាណថាអ្នកចូលរួមកម្មវិធីនេះអាចនឹងរកឃើញតេស្តវិជ្ជមាន ​Covid-19  ជាបន្តបន្ទាប់ផងដែរ៕


ប្រភព៖ ​NBC

Gayparade 0414 G Epf

Image

Shutterstock_646656082 670x447