មិនបាច់ចំណាយលុយច្រើនលើថ្នាំវីតាមីន! ​ទទួលទានបន្លែផ្លែឈើទាំងនេះនឹងជួយឱ្យប្រព័ន្ធការពាររាងកាយរឹងមាំទប់ស្កាត់មេរោគ និងវីរុសបានល្អ

មិនបាច់ចំណាយលុយច្រើនលើថ្នាំវីតាមីន! ​ទទួលទានបន្លែផ្លែឈើទាំងនេះនឹងជួយឱ្យប្រព័ន្ធការពាររាងកាយរឹងមាំទប់ស្កាត់មេរោគ និងវីរុសបានល្អ

ជាទុទៅសុខភាពរាងកាយយើងពិតជាត្រូវការវីតាមីន ​និងសារធាតុចិញ្ចឹមដើម្បីសុខភាពរាងកាយជាទូទៅទៅហើយ ​តែសម្រាប់បច្ចុប្បន្ននេះមេរោគ ​និងវីរុសជាច្រើនបាននឹងកំពុងតែរាលដាលនោះ  ការផ្តល់សារធាតុមានប្រយោជន៍ចំពោះរាងកានកាន់តែជារឿងចាំបាច់ដាច់ខាតទៅទឿត  ពោលគឺដើម្បីឱ្យប្រព័ន្ធភាពស៊ាំការពាររាងកាយរឹងមាំអាចទប់ទល់មេរោគ និងសម្លាប់វីរុសបាន។

នៅក្នុងនោះអ្នកក៏មិនចាំបាច់ផ្អើលតាមគ្នាទិញគ្រាប់ថ្នាំវីតាមីន ​ឬអាហារប៉ប៉នផ្សេងៗនាំតែអស់លុយច្រើនទេ ​អ្នកគ្រាន់តែទទួលទានប្រភេទអាហារបន្លែផ្លែឈើទាំងនេះឱ្យបានទៀងទាត់ក៏ជួយឱ្យអ្នកមានសុខភាពល្អ និងប្រព័ន្ធការពាររាងកាយរឹងមាំផងដែរ ​ថែមទាំងចំណាយលុយតិចទៀត ៖

១. ​ពពួកផ្លែឈើដែលមានជាតិវីតាមីន C

ផ្លែឈើពពួកក្រូច (ក្រូចឆ្នា ក្រូចថ្លុង ក្រូចពោធិសាត់...) ក្រូចវល្លិ (Passion) ត្របែក សុទ្ធសឹងជាបណ្ដុំផ្លែឈើដែលសម្បូរទៅដោយវីតាមីន C អាចជួយជម្រុញប្រព័ន្ធភាពស៊ាំក្នុងរាងកាយឲ្យរឹងមាំល្អ និងជួយការពាររាងកាយពីការចម្លងរោគនានាបាន។ ជាពិសេស វីតាមីន C អ្នកជួយសម្រួលផ្លូវដង្ហើមពីការតឹងច្រមុះពេលផ្តាសាយ និងជួយបំបាត់អាការៈផ្តាសាយធន់ស្រាលបានមួយកម្រិតដែរ។

Main Qimg Bdb893f92513c450dd08329d61c99079

២. ផ្លែស្វាយ

ផ្លែស្វាយ អាចថាជាស្តេចផ្លែឈើ ដែលសម្បរទៅដោយសារធាតុចិញ្ចឹម និងវីតាមីនជាច្រើនចម្រុះគ្នា  ដូចជា ប៉ូ​តា​ស្យូ​ម (Poatssium) ម៉ាញ៉េ​ស្យូ​ម (Magnesium) សេ​លី​ស្យូ​ម (Selessium) កាល់ស្យូម (Calcium) ដែក (Iron) និង​ផូស​ផ្វ (Phosphorus) ​វីតាមីន​B6 វីតាមីន ​C វីតាមីន ​E វីតាមីន ​K និង វីតាមីន​ផ្សេងៗ​ទៀតដែលល្អចំពោះសុខភាពទូទៅ ថែមទាំងអាច​ជួយ​ពង្រឹងប្រព័ន្ធភាពស៊ាំការពាររាងកាយ ​ទប់ស្កាត់ការពាររាងកាយពីមេរោគ បាក់តេរី និងវីរុសផ្សេងៗបានល្អ។

Mango Offers Nutritional Benefits

៣. ខ្ទឹមស និងពពួកខ្ទឹមបារាំង

ខ្ទឹមស ត្រូវបានគេចាត់ទុកជាកំពូលអាហារ ឬកំពូលគ្រឿងទេសសម្រាប់អាហារដែលជួយប្រឆាំងអុកស៊ីតកម្ម ជួយប្រឆាំងការរលាកហើម ប្រឆាំងមេរោគ និងបាក់តេរីនានា។ ខ្ទឹមស ត្រូវបានគេរកឃើញទៀតថា ជួយការពារពីអាការៈផ្តាសាយ និងជួយឲ្យប្រព័ន្ធភាពស៊ាំមានដំណើរការល្អប្រឆាំងនឹងមេរោគផ្តាសាយនេះ លើសពីនេះការទទួលទានខ្ទឹមសឆៅ ២ដងក្នុមួយសប្ដាហ៍ (ម្តង ២ ទៅ ៣កំពឹង) ជួយការការពារ និងកាត់បន្ថយហានិភ័យពីជំងឺរលាកសួតបាន។

Unnamed

៤. ខ្ញី ម្ទេស ឬម្រេច

ខ្ញីគឺជាឱសថធម្មជាតិដែលអាចព្យាបាលជំងឺមួយចំនួនបានយ៉ាងមានប្រសិទ្ធិភាព ​ជួយឱ្យមានសុខភាពល្អ ​ពង្រឹងប្រព័ន្ធការពាររាងកាយប្រឆាំងនឹងជំងឺ ​បាក់តេរី និងវីរុសផ្សេងៗ ​ថែមទាំងព្យាបាលជំងឺផ្តាសាយ បំបាត់អាការៈឈឺបំពងក ចុកពោះ ឬឈឺចុកចាប់ពេលមករដូវជាដើម ហើយវាក៏អាចកាត់បន្ថយការឈឺចាប់តាមសន្លាក់បានផងដែរ។

Loading...

Ginger On Wood Texture Royalty Free Image 801035860 1532725625

៥. រមៀត

រមៀតមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ប្រឆាំងការរលាកហើម និងការពារការឆ្លងពីពពួកបាក់តេរី និងវីរុសបានខ្ពស់ ថែមទាំងជួយជម្រុញប្រព័ន្ធភាពស៊ាំក្នុងរាងកាយឱ្យរឹងមាំ អាចប្រយុទ្ធប្រឆាំងនឹងជំងឺជាច្រើនមុខ ​ពិសេសកោសិកាមហារីកផងដែរ។

Turmeric Root And Powder

៦. ផ្លែល្ពៅ

ត្រូវបានគេចាត់ទុកថា ជាអាហារដែលសម្បូរទៅដោយជាតិវីតាមីន A ខ្ពស់ ហេតុដូចនេះ បរិភោគវាទៅមិនត្រឹមតែ ជួយពង្រឹងប្រព័ន្ធភាពសុាំ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយផ្ដល់ថាមពល ដល់រាងកាយទៀតផង។

491cc580 Dbb9 418c 9e54 5abb0956e3ef

៧. បន្លែពណ៌បៃតង

ដូចជាខាត់ណា ស្ពៃខ្មៅ ផ្កា​ខាត់ណា​ខៀវ ឬ Broccoli និងបន្លែស្លឹកបៃតងភាគច្រើន គឺសុទ្ធតែផ្ទុកនូវវីតាមីន A និងសារធាតុចិញ្ចឹមជាច្រើន ដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ក្នុងរាងកាយទប់់ទល់មេរោគ បាក់តេរី និងវីរុសផ្សេងៗបានយ៉ាងល្អ  ថែមទាំងធ្វើឱ្យរាងកាយទាំងមូលមានសុខភាពល្អទៀតផង។

Shopping Bag Full Of Fresh Vegetables And Fruits Royalty Free Image 1128687123 1564523576

សូមរំលឹកផងដែរ ​ការពិតទៅបន្លែ  ផ្លែឈើដែលដាំដុះពីធម្មជាតិ ​សុទ្ធសឹងតែមានប្រយោជន៍ចំពោះសុខភាពទាំងអស់ និងធ្វើឱ្យប្រព័ន្ធការពាររាងកាយរឹងមាំដូចគ្នាទាំងអស់​គ្រាន់តែតិច ​ឬច្រើនតែប៉ុណ្ណៅះ ​ដូច្នេះអ្នកអាចទទួលទានបន្លែផ្លែឈើបានទាំងអស់តាមចំណង់ចំណូលចិត្ត ​តែអាចយកមួយមុខក្នុងចំណោមបន្លែផ្លែឈើខខាងលើបន្ថែមជាអាហារគោលទើបប្រសើរបន្ថែមទៀត៕

 

Loading...