អេស្បាញបានវ៉ាចិនមកនៅលំដាប់ទី ២ មានចំនួនមនុស្សស្លាប់ច្រើនជាងគេ ដោយជំងឺ Covid-19 នៅទូទាំងពិភពលោក

ក្រសួងសុខាភិបាលអេស្បាញបានប្រកាសកាលពីថ្ងៃពុធថាប្រទេសអេស្បាញមានអ្នកស្លាប់ចំនួន ៣.៤៣៤ នាក់ដោយសារជំងឺ COVID-19។

នោះជាការកើនឡើងជាង ២៧% លើតួលេខកាលពីថ្ងៃអង្គារ។ បច្ចុប្បន្នប្រទេសនេះមានករណីវិជ្ជមានជំងឺ COVID-19 សរុបចំនួន ៤៧.៦១០ ករណី។

នៅក្នុងប្រទេសចិនដែលជាកន្លែងដែលការចាប់ផ្តើមផ្ទុះនៃវីរុសកូរ៉ូណានេះបានបានសម្លាប់មនុស្ស ៣.២៨១ នាក់នេះបើយោងតាមគណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន។

ប្រទេសអ៊ីតាលីមានចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅលើពិភពលោកគឺ ៦.៨២០ នាក់នេះបើយោងតាមតួលេខពីសាកលវិទ្យាល័យ Johns Hopkins។

មន្ត្រីសុខាភិបាលជាន់ខ្ពស់អេស្បាញម្នាក់គឺលោក Fernando Simon បានថ្លែងកាលពីថ្ងៃពុធថាលោករំពឹងថាចំនួនវិជ្ជមានជំងឺ Covid-19 នឹងបន្តកើនឡើងនៅប៉ុន្មានថ្ងៃខាងមុខទៀតបើទោះបីជាការប្រកាសកាលពីដើមសប្តាហ៍នេះអំពីការរំពឹងថាការឆ្លងនឹងឈានដល់កំរិតឆាប់បំផុតក៏ដោយ៕

424eb864a5d743898697027a6e67d449_18

អត្ថបទ៖ វីរៈ | ប្រភព៖ ​CNN