ក្រសួងអប់រំយុវជន និងកីឡាអនុញ្ញាតឱ្យមន្ត្រីអប់រំធ្វើការនៅផ្ទះរៀងៗខ្លួនតាមប្រព័ន្ធអនឡាញ និងហាមផ្តាច់មិនឱ្យបង្រៀនគួរឡើយ

ក្រសួងអប់រំយុវជន និងកីឡាអនុញ្ញាតឱ្យមន្ត្រីអប់រំធ្វើការនៅផ្ទះរៀងៗខ្លួនតាមប្រព័ន្ធអនឡាញ និងហាមផ្តាច់មិនឱ្យបង្រៀនគួរឡើយ

ដូចយើងបានដឹងហើយថាវីរុស ​Covid-19  បាននឹងកំពុងតែធ្វើឱ្យពិភពលោកភ័យខ្លាច ​និងព្យាយាមការទប់ស្កាត់ជាខ្លាំង ​ដើម្បីកុំឱ្យរាលដាលវីរុសនេះឆ្លងទៅកាន់មនុស្សជាច្រើន។ ​ដោយក្នុងនោះមានប្រទេសជាច្រើនហ់ើយកំពុងតែរងគ្រោះព្រោះវិរុសនេះ ​ទាំងប្រទេសប៉ែកអាស៊ី មិនលើកលែងសូម្បីប្រទេសជឿនលឿនដូចជាប៉ែកអឺរ៉ុប និងអាមេរិច។

ជាក់ស្តែងប្រទេសកម្ពុជាក៏បានរកឃើញករណីអ្នកផ្ទុកវីរុស ​Covid-19  នេះជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ ​រហូតឈានដល់បិទសាលារៀន វិស្សមកាលមុនកំណត់ទាំងសិស្ស និងនិស្សិត ​ឯកន្លែងធ្វើការមួយចំនួនបានអនុញ្ញាតិឱ្យបុគ្គលិកខ្លួនធ្វើការពីផ្ទះបានថែមទៀតផង។

Moeys

Loading...

ដើម្បីចាត់វិធានការឱ្យបានតឹងរ៉ឹងតាមអនុសាសន៍រាជរដ្ឋាភិបាល  ពោលគឺការស្នាក់នៅក្នុងផ្ទះ ​និងចៀសវាងការជួបជុំជាក្រុម  ដើម្បីការពារការឆ្លងរាលដាលដោយមិនដឹងខ្លួននោះ ​ពេលនោះក្រសួងអប់រំយុវជន និងកីឡា  បានចេញសេចក្តីប្រកាសជាថ្មីម្តងទៀតហើយនាព្រឹកថ្ងៃទី ​២៦ ​ខែមីនា  ឆ្នាំ ​២០២០ ​នេះ ដោយអនុញ្ញាតឲ្យមន្ត្រីអប់រំធ្វើការនៅផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញ និងហាមផ្តាច់មិនឱ្យមន្ត្រីអប់រំបង្រៀនគួរក្នុងពេលប្រយទ្ធប្រឆាំងវីរុស ​Covid-19  នេះឡើយ៕

សូមអានសេចក្តីប្រកាសលម្អិតខាងក្រោមនេះ ៖

91259222_1156728404679846_4780554554729037824_o

Loading...