អរគុណនិស្ស័យ! ទោះបីឱ្យខ្ញុំបានស្គាល់អ្នក មិនសមកាលៈទេសៈក៏ដោយ

គេថាមនុស្សបានស្គាល់គ្នា បានមកជួបគ្នា ក៏ព្រោះតែមាននិស្ស័យនឹងគ្នា យ៉ាងណា ក៏ខ្ញុំបានមកស្គាល់អ្នកក្នុងពេលនេះ ក៏និស្ស័យ ជាអ្នកនាំឱ្យជួបដែរ បើទោះជាខ្ញុំស្គាល់អ្នកក្រោយគេ អ្នកក្លាយជារបស់គេហើយក៏ដោយ។

យ៉ាងហោចណាស់ ក៏អាចរាប់បានថា យើងមាននិស្ស័យនឹងគ្នាហើយ បានមកជួបគ្នា បានស្គាល់គ្នា ក្លាយជាមិត្តនឹងគ្នា ឱ្យអ្នកក្លាយជាមនុស្សដែលខ្ញុំស្រឡាញ់ ឱ្យខ្ញុំបានឃើញអ្នកមានក្ដីសុខ ខ្ញុំក៏រីករាយនឹងនិស្ស័យមួយនេះណាស់ហើយ។

និស្ស័យឱ្យយើងស្គាល់គ្នា និស្ស័យបាននាំឱ្យខ្ញុំបានជួបមនុស្សដែលខ្ញុំស្រឡាញ់ពេញចិត្ត តែមកពីខ្ញុំជាមនុស្សគ្មានភ័ព្វសំណាង ខ្ញុំខើចវាសនា ទើបអាចធ្វើបានត្រឹមតែស្រឡាញ់អ្នក ក្នុងកាលៈទេសៈមួយដែលអ្នកមានម្ចាស់រួចទៅហើយ តែយ៉ាងណាក៏ដោយ ក៏ចង់ប្រាប់ថា ខ្ញុំអរគុណ សម្រាប់រឿងគ្រប់យ៉ាង អរគុណសម្រាប់ពេលវេលាដែលកន្លង។ ចុងក្រោយ ពីមនុស្សមាននិស្ស័យ តែខ្លីវាសនាម្នាក់នេះ បានត្រឹមជូនពរអ្នក និងគេ មានក្ដីសុខ សុភមង្គលរហូតទៅ៕

504b6cc88a07175373896b9009ddf15a

A43bd7348f6e1866bb5f10e4cc8eb802

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ