គ្រប់ខេត្តស្រុករាជធានីគួរយកតម្រាប់តាម! ស្រុកបន្ទាយស្រីខេត្តសៀមរាប ​បានធ្វើយុទ្ធនាការផ្សព្វផ្សាយតាមមេក្រូច្បាស់ៗណែនាំពីការការពារពី ​Covid-19 (មានវីដេអូ)

ដោយសារតែវីរុស ​Covid-19  ធ្វើឱ្យពិភពលោកមានការព្រួយបារម្ភតាមរយៈការឆ្លងរាលដាលយ៉ាងឆាប់រហ័សទូទាំងពិភពលោក ​សូម្បីតែប្រទេសកម្ពុជាក៏កំពុងតែមានករណិអ្នកផ្ទុកវីរុសនេះជាបន្តបន្ទាប់ផងដែរ  ដូច្នេះមានការផ្សព្វផ្សាយជាច្រើនដើម្បីឱ្យប្រជាពលរដ្ឋខ្មែរចេះបង្ការការពារខ្លួនពីការឆ្លងវីរុសនេះ។

ពិតជាគួរឱ្យសរសើរ ពេលនេះអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាបបានចេញយុទ្ធនាការមុនគេបង្អស់ ​ដោយការបើកវគ្គអប់រំផ្សព្វផ្សាយដោយផ្ទាល់ផង ​ជាពិសេសក៏មានក្រុមការងារចុះដាក់មេក្រូចល័តចំនួន១៥ និងមេក្រូអចល័តនៅតាមភូមិចំនួន៣៦ទៀត នាំយកសារអប់រំផ្សព្វផ្សាយជាងមួយនាទីនេះទៅដល់គ្រប់ទីច្រកល្ហកនៅក្នុងភូមិទាំង៣៦នៃស្រុកបន្ទាយស្រីអប់រំប្រជាពលរដ្ឋក្នងមូលដ្ឋានឱ្យបានយល់ដឹង។

90617465_198741058214278_6370477277918003200_o

តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់លោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ - Khim Finan បានរៀបរាប់ថា៖ « យុទ្ធនាការផ្សព្វផ្សាយអប់រំស្តីពីរបៀបឆ្លងនិងវិធីបង្ការការពារខ្លួនពីជំងឺកូវីដ-១៩ តាមរយៈឧគ្ឃោសនស័ព្ទចល័ត(មេក្រូ) និងការចុះត្រួតពិនិត្យសុខភាពរកមុខសញ្ញាក្នុងចំណោមក្រុមប្រជាពលរដ្ឋដែលមានហានីភ័យខ្ពស់

ឥឡូវនេះបានទៅដល់គ្រប់ភូមិទាំង៣៦នៅក្នុងស្រុកបន្ទាយស្រីទាំងមូលរួចរាល់អស់ហើយ។

រដ្ឋបាលស្រុកក៏បានបញ្ចូលសារស្តីពីការណែនាំអោយរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ចំពោះបងប្អូនពលករចំណាកស្រុកដែលទើបតែត្រលប់មកពីក្រៅប្រទេសផងដែរ ព្រមទាំងបន្តផ្សព្វផ្សាយតាមរយៈសំលេងនិងការចែកខិតប័ណ្ណ រហូតទាល់តែមានការជ្រួតជ្រាបក្នុងចំណោមប្រជាពលរដ្ឋនៅក្នុងស្រុក។

ក្រុមការងារពិសេសចំនួន៣៦ក្រុមត្រូវបានបង្កើតឡើង ដែលមានសមាសភាពចូលរួមពីសំណាក់មេភូមិ មន្ត្រីមណ្ឌលសុខភាព នគរបាលបុស្តិ៍ សមាជិកក្រុមប្រឹក្សាឃុំ និងអ្នកស្ម័គ្រចិត្ត ដើម្បីតាមដាន ត្រួតពិនិត្យរកមុខសញ្ញាដែលមានហានីភ័យ ធ្វើរបាយការណ៍ជាប្រចាំថ្ងៃ និងផ្តល់ជាមូលដ្ឋានដល់ថ្នាក់ដឹកនាំស្រុកធ្វើការវាយតម្លៃសភាពការណ៍និងសម្រេចចិត្តទាន់ពេលវេលា។

បញ្ជាក់៖ ដើម្បីបានជាប្រយោជន៍ទៅដល់ការប្រើប្រាស់រួម និងផ្សព្វផ្សាយជាសាធារណៈបានទូលំទូលាយ ក្រុមការងារបានបង្កើតសារជាសំលេងនេះជា២ប្រភេទ មួយសម្រាប់ផ្សព្វផ្សាយនៅក្នុងស្រុកបន្ទាយស្រី និងមួយទៀតអាចយកទៅផ្សព្វផ្សាយជាទូទៅបាន។ សារជាសំលេងរយៈពេលជាងមួយនាទីនេះ អាច Download បានតាមរយៈ Link ខាងក្រោម៖

***សារអប់រំពីជំងឺកូវីដ១៩(ទូទៅ)***

https://drive.google.com/open…

***សារអប់រំពីជំងឺកូវីដ១៩(ស្រុកបន្ទាយស្រី)***

https://drive.google.com/open… ​»។

91187381_197895444965506_6468192044509560832_o

90441734_197894718298912_4782875451976581120_o

ការផ្សព្វផ្សាយបែបទូលំទូលាយបែបនេះ ​ពិតជាទង្វើគួរតែយកតម្រាប់តាម ​និងគួរតែធ្វើការផ្សព្វផ្សាយអប់រំឱ្យបានបែបនេះទូទាំងខេត្តស្រុក ​និងភូមិឃុំ។

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Photo_2020 03 26_15 36 23

91072969_197894904965560_567592628384694272_o

91135473_197894734965577_5993788137589964800_o

91181624_197895231632194_6935404419534028800_o

Photo_2020 03 26_15 36 24

Photo_2020 03 26_15 36 25

Photo_2020 03 26_15 36 26

Photo_2020 03 26_15 36 27