Ads
ដៃគូជីវិតល្អ! មិនមែនធ្វើឱ្យអ្នកមានស្នាមញញឹមត្រឹមមួយពេលខ្លីទេ តែជាដៃគូដែលអាចផ្ដល់ក្ដីសុខសុភមង្គលឱ្យអ្នកពេញមួយជីវិត

ដៃគូជីវិតល្អ! មិនមែនធ្វើឱ្យអ្នកមានស្នាមញញឹមត្រឹមមួយពេលខ្លីទេ តែជាដៃគូដែលអាចផ្ដល់ក្ដីសុខសុភមង្គលឱ្យអ្នកពេញមួយជីវិត

អ្នកណាក៏អាចរកបានដែរ មនុស្សស្អាត មនុស្សឆ្លាត មនុស្សពូកែ អ្នកមានទ្រព្យ មុខមាត់ ស្ដុកស្ដម្ភ តែពិបាករកបំផុតនោះគឺ មនុស្សល្អ ស្មោះត្រង់ ដែលអាចផ្ដល់ក្ដីសុខ សុភមង្គលយូរលង់ឱ្យអ្នក។

មនុស្សស្រីតែងចង់បានមនុស្សដែលអាចធ្វើឱ្យនាងមានស្នាមញញឹមគ្រប់ពេលវេលា និងមនុស្សដែលអាចផ្ដល់ពេលវេលា និងសុភមង្គលឱ្យនាងពេញមួយជីវិត មិនមែនមនុស្សដែលធ្វើឱ្យនាងមានស្នាមញញឹម ត្រឹមមួយពេលខ្លី មានក្ដីសុខ ត្រឹមតែមួយគ្រាដំបូងនោះឡើយ។

អាចរកបានមនុស្សស្អាត​ ឆ្លាតពូកែ មានទ្រព្យ ជាដៃគូជីវិត នោះជាសំណាងរបស់មនុស្សស្រីគ្រប់រូប តែអាចរកបានមនុស្សដែលធ្វើឱ្យនាងក្លាយជាមនុស្សស្រីសំណាងបំផុតនោះ ទើបជាបុណ្យវាសនាដ៏ខ្ពង់ខ្ពស់៕

90642781_2752169541518294_601916619739889664_o


91189511_2752169471518301_8733452577758248960_o

91410915_2752169428184972_5438292280299487232_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ