លទ្ធផលតេស្តវីរុសកូវីដ១៩ ថ្ងៃនេះរកឃើញ ២ករណីទៀត នៅខេត្តសៀមរាប

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានកូវីដ១៩នៅកម្ពុជា សម្រាប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ រកឃើញវិជ្ជមានចំនួន ២ករណី បន្ថែមទៀត ជាជនជាតិខ្មែរ នៅខេត្តសៀមរាប។

សរុបចំនួនអ្នកឆ្លងវីរុសកូវី១៩ទាំងអស់នៅកម្ពុជាគឺមានចំនួន ១០៩ករណិ ក្នុងនោះមានស្ត្រីចំនួន៣០នាក់ និងប្រុសចំនួន ៧៩នាក់។ គួរបញ្ជាក់ផងដែរថា ចំនួនអ្នកជាសះស្បើយមានចំនួន២៣នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តក្រុងមានចំនួន ៨៦នាក់។

91502595_2902001403172280_1889741131558682624_n

91513939_2902001416505612_6253851070242488320_n