ចិនជួបទុក្ខផ្ទួនៗ! រថភ្លើងមួយខ្សែបានរអិលធ្លាក់ផ្លូវ បង្កមានអគ្គីភ័យឆាបឆេះ បណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសធ្ងន់ស្រាលជាច្រើននាក់

ចិន! ភ្លៀងមួយមេធំ បានបណ្ដាលឱ្យស្រុតបាក់ដី ធ្វើឱ្យរថភ្លើងមួយខ្សែជិះធ្លាក់ផ្លូវ និងបង្កអគ្គីភ័យឆាបឆេះមានផ្សែងសន្ធោសន្ធៅ និងធ្វើឱ្យអ្នកដំណើរ ៤ នាក់បានរងរបួសធ្ងន់ និង ១១៨ នាក់ទៀតរងរបួសស្រាល។ ជុំវិញហេតុការណ៍នេះដែរ ក៏បានធ្វើឲ្យមន្ដ្រីប៉ូលិសផ្លូវដែកម្នាក់ស្លាប់ និងបុគ្គលិក ៤ នាក់ទៀតរងរបួស

យោងតាមមន្រ្តីបានអោយដឹងថា អ្នកដែលមិនរងរបួសត្រូវបានគេរៀបចំឱ្យជិះរថភ្លើងល្បឿនលឿនដើម្បីជូនពួកគេទៅឱ្យដល់គោលដៅ ចំណែកឯអ្នកដែលរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

គួរបញ្ជាក់ផងដែរថា រថភ្លើងមួយខ្សែនេះ បានចេញដំណើរពី Jinan ឆ្ពោះទៅទីក្រុង Guangzhou ភាគខាងត្បូងប្រទេសចិន ដោយរត់បានចម្ងាយ ១,៩៩៨ គីឡូម៉ែត្រ និងចំណាយពេលជិត ២៤ ម៉ោង។ តែជាអកុសល នៅពេលរថភ្លើងជិតទៅដល់គោលដៅ ក៏ស្រាប់តែផ្ទៃដីនៅត្រង់ចំណុចកើតហេតុនោះ មានការបាក់ស្រុត ហើយពេលនោះអ្នកបញ្ជាក្បាលម៉ាស៊ីន រអិលជើងពុំអាចជាន់ហ្រ្វាំងបាន ដែលជាហេតុបណ្ដាលឲ្យទូរថភ្លើងចំនួន ៥ កំណាត់ត្រូវក្រឡាប់ផ្ងារជើងតែម្ដង។

26578586 8166903 Image A 11_1585562897721

26578588 8166903 Image A 13_1585562914384

26578590 8166903 Image A 9_1585562887247

26578592 8166903 Image A 19_1585563112065

26578596 8166903 Image A 18_1585563105844

ប្រភព ៖ dailymail.