នៅផ្ទះយូរពេកធុញណាស់មែនទេ? ​ចេញមក ​Check-In បន្តិចមក ​ទទួលបានកាហ្វេ ១កែវហ្វ្រី ​រកឯណាបាន

Dé Burlap Café Factory ​គឺជាហាងដែលទើបតែដំណើរក្នុងពាក់កណ្តាលខែមីនា ​ឆ្នាំ ​២០២០ ​តែប៉ុណ្ណោះ ​តែទទួលបានការគាំទ្រ និងពេញនិយមជាខ្លាំងសម្រាប់អតិថិជនគ្រប់វ័យ ​ជាពិសេសយុវវ័យតែម្តង  ដោយហាងនេះមានទីធ្លាធំទូលាយ ​បរិយាកាសល្អគួរឱ្យចង់អង្គុយលេងទទួលទានអាហារ ​ដែលហាងនេះក៏ជាទីពេញនិយមសម្រាប់ការជួបជុំ និងពិភាក្សាការងារ ​ឬធ្វើកិច្ចការសាលាសម្រាប់សិស្សនិស្សិតផងដែរ។

91936191_217587839579501_7001671341094993920_n

ដោយ Dé Burlap Café Factory មានបម្រើអាហារឆ្ងាញ់ៗទាំងអាហារពេលព្រឹក​​ ​អាហារថ្ងៃត្រង់ រួមទាំង ម្ហូបកម្មុង់ជាច្រើនមុខសុទ្ធតែមានឱជារស ​ជាពិសេសក៏មានកាហ្វេ និងភេសជ្ជៈជាច្រើនមុខសុទ្ធតែមានក្លិនឈ្ងុយប្រកបដោយអនាម័យខ្ពស់ បរិយាកាសល្អ  ដោយអាចមកទទួលទាននៅទីទាំងផ្ទាល់ក៏បាន ​ថែមទាំងមានសេវាដឹកជញ្ជូនដល់ទីតាំងរបស់លោកអ្នកថែមទៀតផង។

92344766_988469708215201_7850332788313030656_n

92461497_737518693739314_319158130707529728_n

កាន់តែពិសេសពេលនេះ Dé Burlap Café Factory ​មានកម្មវិធីពិសេសជូនអតិថិជន  ដោយគ្រាន់តែលោកអ្នកអញ្ជើញមកកាន់ហាងកាហ្វេ Dé Burlap Café Factory ដោយផ្ទាល់ រួចធ្វើការ CHECK-IN នោះ  លោកអ្នកនឹងទទួលបាន ភេសជ្ជៈ១ កែវភ្លាមៗតែម្តង ​ដោយកម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី ៥ ខែមេសា រហូតដល់ថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០២០ នេះតទៅ។

92217595_663650717791085_3710325704739520512_n

សូមបញ្ជាក់ផងដែរថា Dé Burlap Café Factory មានទីតាំងនៅលើវិថីចំការដូង ផ្លូវលេខ ២១៧ ទល់មុខវិទ្យាស្ថានវិទ្យាសាស្ត្រអគ្គីសនី ហៅ សាលាអគ្គីសនីកម្ពុជាចំការដូង  សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 086 451 555/ 086 684 555 ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

Credit photo :Phea Reaksmey

91939377_215034236430025_6770778396092792832_n

92547423_1409859932554905_1564249216874708992_n

92320662_692329871505276_1128488483631923200_n

90060895_140699130768530_8769120636179054592_o