សត្វខ្លាមួយក្បាល នៅក្នុងសួនសត្វមួយនៃសហរដ្ឋអាមេរិក ត្រូវបានគេធ្វើតេស្ត ឃើញមានវិជ្ជមានកូវីដ១៩

នៅសួនសត្វ Bronx ក្នុងទីក្រុងញូវយ៉កបានឱ្យដឹងថា លទ្ធផលតេស្តត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍សេវាពេទ្យសត្វជាតិនៅរដ្ឋ Iowa ។

បន្ទាប់ពីមានការធ្វើតេស្តលើសត្វខ្លា ២ ក្បាល និងសត្វតោអាហ្វ្រិក ៣ ក្បាល ដែលបានក្អកស្ងួតហើយត្រូវបានគេរំពឹងថា វាអាចនឹងជាសះស្បើយឡើងវិញ។ ប៉ុន្តែជាលទ្ធផលនៃការធ្វើតេស្តបានឃើញថា សត្វខ្លានោះ មានវិជ្ជមានកូវីដ១៩ ដែលត្រូវបានគេសង្ស័យថា បានឆ្លងពីអ្នកមើលថែរបស់ពួកគេ។

សួនសត្វបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា “ យើងបានសាកល្បងសត្វខ្លាណាឌីយ៉ាដោយការប្រុងប្រយ័ត្ន ហើយយើងនឹងធានាបាននូវចំណេះដឹងណាមួយដែលយើងទទួលបានអំពី Covid-19 នឹងជួយដល់ការយល់ដឹងរបស់ពិភពលោកអំពីវីរុសនេះ។

សត្វខ្លានោះ ពិតជាមានការថយចុះនូវចំណង់អាហារប៉ុន្តែ "បើមិនដូច្នោះទេ ពួកគេកំពុងធ្វើបានល្អក្រោមការថែរក្សារបស់ក្រុមគ្រូពេទ្យ ហើយមានភាពប្រសើរ និងមានអន្តរកម្មជាមួយអ្នកថែរក្សារបស់ពួកគេ" ។

សួនសត្វបាននិយាយថា គេមិនទាន់ដឹងថា តើវីរុសនេះនឹងវិវត្តយ៉ាងណានៅក្នុងខ្លួនរបស់សត្វ ដូចជាសត្វខ្លា និងសត្វតោឡើយ ព្រោះថាប្រភេទសត្វផ្សេងៗគ្នា អាចមានប្រតិកម្មខុសពីការឆ្លងថ្មី ប៉ុន្តែសត្វទាំងអស់នឹងត្រូវបានតាមដានយ៉ាងដិតដល់។ គួរបញ្ជាក់ផងថា មិនមានការឆ្លារាលដាលទៅកាន់សត្វណាផ្សេងទៀតនៅក្នុងសួនសត្វនោះទេ។

សួនសត្វបាននិយាយថា សត្វខ្លារបស់យើងត្រូវបានឆ្លងដោយអ្នកមើលថែម្នាក់ បន្ទាប់ពីបានធ្វើតេស្តឃើញថា អ្នកមើលថែនោះមានវិជ្ជមានកូវីដ១៩។

សួនសត្វទាំងបួនគ្រប់គ្រងដោយសមាគមអភិរក្សសត្វព្រៃនៅទីក្រុងញូវយ៉ករួមទាំងសួនសត្វ Bronx ត្រូវបានបិទជាសាធារណៈតាំងពីថ្ងៃទី ១៦ ខែមីនា។ វិធានការណ៍ថ្មីៗនឹងត្រូវបានបង្កើតឡើងដើម្បីការពារសត្វ និងអ្នកមើលថែរបស់ពួកគេនៅគ្រប់ទីតាំងទាំងអស់។

សេចក្តីថ្លែងការណ៍របស់សួនសត្វបានកត់សម្គាល់ថា មិនមានភ័ស្តុតាងណាមួយដែលបញ្ជាក់ថាមនុស្សម្នាក់បានឆ្លងវីរុស Covid-19 នៅអាមេរិកដោយសត្វ រួមទាំងសត្វឆ្កែ ឬសត្វឆ្មានោះទេ។ ក្រុមអ្នកជំនាញអភិរក្សបានព្រមានថា វីរុសនេះអាចបង្កការគំរាមកំហែងដល់សត្វព្រៃមួយចំនួនផងដែរ។

_111627555_gettyimages 674396606 1

ប្រភព ៖ BBC