គួរឱ្យត្រេកអរណាស់! លទ្ធផលធ្វើតេស្តរកជំងឺកូវីដ១៩នៅកម្ពុជា ជាលទ្ធផល ឃើញថា មិនមានវិជ្ជមាន ៣ថ្ងៃជាប់គ្នាហើយ និងករណីជាសះស្បើយថ្ងៃនេះគឺ ៣នាក់

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីការធ្វើតេស្តរកកូវីដ១៩នៅកម្ពុជា ជាលទ្ធផលសម្រាប់ថ្ងៃ០៦ មីនា ឆ្នាំ២០២០ នេះដែរ គឺ វិជ្ជមាន ០ករណី និងអ្នកដែលបានជាសះស្បើយនៅថ្ងៃនេះគឺ ៣នាក់។

គួរបញ្ជាក់ផងដែរថា ករណីវិជ្ជមានសរុបទាំងអស់នៅកម្ពុជាគឺមានចំនួន ១១៤នាក់ និងអ្នកជាសះស្បើយ គិតត្រឹមថ្ងៃនេះគឺមានចំនួន ៥៣នាក់។ ចំណែកអ្នកអ្នកកំពុងតែសម្រាកព្យាបាលគឺ ៦១នាក់។

សូមបន្តការប្រុងប្រយ័ត្ន ការពារ ក៏ដូចជារក្សាអនាម័យខ្លួនប្រាណឱ្យបានញឹកញាប់ ជាពិសេសគឺ ចៀសវាងការជួបជុំ ស៊ីផឹកដែលមានមនុស្សម្នាច្រើន ដើម្បីទប់ស្កាត់កុំឱ្យមានការឆ្លងថ្មីៗបន្ថែមទៀត៕

92023226_2915239755181778_3497806689959149568_n

92476037_2915239778515109_3260382328060379136_n