ទៅលេងខេត្តកំពត កុំភ្លេចឈាងទៅហាងកាហ្វេល្បីៗទាំងនេះ ធានាថាប្លែក​ អារម្មណ៍ស្រស់ស្រាយខ្លាំង

ខេត្តកំពតគឺជាខេត្តមួយដែលល្បីថាសម្បូរទៅដោយរីហ្សត និងកន្លែងកម្សាន្តល្បីៗ ដែលនៅជិតទីក្រុងភ្នំពេញ  ចំណាយពេលមិនយូរដើម្បីទៅកម្សាន្ត ​ថែមទាំងចំណាយលុយតិចផងដែរ។

ក្រៅពីតំបន់រីហ្សត រួមទាំងកន្លែងកម្សាន្តបែបធម្មជាតិព្រៃភ្នំ និងដងព្រែកល្បីៗនោះ ​កំពត ​ក៏មានហាងកាហ្វេទំនើប ​និងពិសេសៗជាច្រើនកន្លែងមិនចាញ់ទីក្រុងភ្នំពេញដែរ ​ក្រៅពីរសជាតិឈ្ងុយឆ្ងាញ់ ​ថែមទាំងមានទេសភាព និងបរិយាកាសប្លែកមិនអាចរំលងបាន។

តោះ! មកស្គាល់ហាងកាហ្វេល្បីៗ ​ដែលគួរតែឈាងទៅសាកម្តងរាល់ពេលទៅលេងខេត្តកំពត ដូចខាងក្រោមនេះ ៖

# Led Zep Cafe

Led Zep Cafe គឺជាហាងតែមួយគត់ ដែលមាននៅលើឧទ្យានជាតិកែប ​មានបម្រើកាហ្វេត្រជាក់ និងក្តៅ ​សាំងវ៉ិច ​និងអាហារសម្រន់ឆ្ងាញ់ៗជាច្រើនមុខផ្សេងទៀត ​ដោយមានតុ និងកៅអីអង្គុយប្របនឹងជើងភ្នំអាចមើលទេសភាពជុំវិញបណ្តើរ ​ទទួលទានកាហ្វេបណ្តើរប្រកបដោយអារម្មណ៍ត្រជាក់ចិត្ត។

គួរឱ្យដឹងផងដែរថា ហាងកាហ្វេ ​Led Zep Cafe មានទីតាំងនៅក្បែរ វណ្ណា ​បឹងកាឡូចម្ងាយជាង ​១០០ម៉ែត្រតែប៉ុណ្ណោះ​​ព័ត៌មានបន្ថែមលោកអ្នកអ្នកសាកសួរអ្នកនៅម្តុំឧទ្យានកែបបាន។

ប្រភពរូបភាព៖ Part-Time Traveler/ Vuth

64521490_2123252667972826_4967625076531789824_n

64674776_2123252731306153_2211352745154183168_n

95699475_543684206344170_4074972186266304512_o

95812226_543684273010830_5668000651846615040_o

95654788_543684413010816_7812546370417459200_o

95582022_543684069677517_5456534432334741504_o

# Cafe Espresso Roastery Kampot

Cafe Espresso Roastery Kampot ត្រូវបានច្នៃឡើងពីសំណង់អគារឃ្លាំងស្តុកអំបិលចាស់មួយ ដោយជួសជុល និងតុបតែងជាសិល្បៈចម្រុះ ដូចជា រូបភាព ស្លាកយីហោ ម៉ូតូស៊េរីពីមុនចាស់ៗ រូបខ្មុកនៃតួអង្គល្ខោនបុរាណខ្មែរ ដោយម្ចាស់ហាងបានយកមកព្យួរ និងតាំងនៅក្នុងហាង។ ពិសេសកន្លែងអង្គុយមានលក្ខណៈជាឈើចាស់តែមានផាសុកភាព ​ជាដើមឈើជាម្លប់ធម្មជាតិ ​ដោយមានអាហារ​ និងភេសជ្ជៈបម្រើសុទ្ធតែមានឱជារស។

មានទីតាំងនៅក្នុងផែនទីទីតាំ់ងនេះ ៖ https://goo.gl/maps/awqzWwLMGGjqdv7c6

ប្រភពរូបភាព៖ Eatery រឿងញ៊ាំរឿងធំ

2

2 1

94190614_2969697143117968_5398748769808285696_o

94229362_2969696979784651_3507560483378954240_o

96233092_260764945303667_871755855735816192_o

96276818_260764821970346_8874679855594078208_o

96419306_260764928637002_3703044253409083392_o

96580939_260764791970349_1979779099375173632_o

96722234_260765121970316_3000468602571718656_o

96737871_260765045303657_728963478932422656_o

96737872_260765105303651_3018810616891572224_o

96771440_260765051970323_566147122781487104_o

97081766_260765191970309_152344122076692480_o

97137645_260765025303659_543411803594424320_o

97154193_260765115303650_7187907350752133120_o

#ហាងអាទើលីយេ, កំពត

ហាងអាទើលីយេ មិនត្រឹមតែជាហាងកាហ្វេ ​តែជា Bistro តូចមួយដែលនៅក្រៅដូចអគារចាស់បុរាណ តែការតុបតែខាងក្នុងវិញ គឺ Concept បែបសម័យទំនើបដោយសិល្បៈ ដែលថែមទាំងលាយបញ្ចូលជាមួយរុក្ខជាតិបៃតងស្រស់បរិយាកាសប្លែក។ ហាងនេះមានបម្រើអាហារសម្រន់ កាហ្វេ និងភេសជ្ជៈសុទ្ធតែមានឱរសជាតិ ថែមទាំងអាចថតរូបកម្សាន្តលេងទៀតផង។

ហាងអាទើលីយេ គឺមានទីតាំងគឺនៅតាមផ្លូវមាត់ព្រែកក្នុង ក្រុងកំពតតែម្តង។

ប្រភពរូបភាព៖ Planet Diew

67127265_2325642341039857_5484300304981688320_o

67156841_2325642187706539_6259600584047853568_o

67167064_2325642707706487_3679530441334849536_o

67259380_2325642384373186_8359588048442228736_o

67346889_2325642577706500_5926520084922105856_o

67358108_2325642617706496_1013790265300746240_o

 

 

 

អំពីអ្នកសរសេររបស់យើង៖ Writers