ជ្រើសរើសកូនរុក្ខជាតិណាមួយក្នុងចំណោម៤ខាងក្រោម នឹងដឹងថា តើបញ្ហាអ្វីដែលធ្វើឱ្យស្មារតីអ្នក ហាក់ចុះខ្សោយ មិនមានកម្លាំងកំហែងសោះ

បើទោះបីជាមានមនុស្សមួយចំនួន មើលពីខាងក្រៅទៅ ហាក់មានភាពល្អប្រសើរ រឹងមាំ ស្វាហាប់យ៉ាងណាក៏ដោយ តែក៏នៅតែមានចំណុចខ្សោយណាមួយនៅខាងក្នុង ដែលបណ្ដាលមកពីបញ្ហាអ្វីមួយហើយ។ យ៉ាងណាមិញ គ្រាន់តែការជ្រើសរើសកូនប្រទាលណាមួយក្នុងចំណោម៤នេះ នោះនឹងអាចទស្សន៍ទាយដឹងពីបញ្ហា ដែលបណ្ដាលឱ្យអ្នកធ្លាក់ខ្សោយផ្នែកស្វារតីជាក់ជាមិនខាន។

១ . កូនរុក្ខជាតិ A

Screen Shot 2020 05 20 At 11.52.59 AM

ប្រសិនបើអ្នកជ្រើសរើសយកកូនរុក្ខជាតិ A នេះ នោះមានន័យថា អ្នកមានបញ្ហាផ្នែកការងារដែលអ្នកកំពុងតែធ្វើនៅក្នុងពេលបច្ចុប្បន្ននេះ អ្នកហាក់កើតទុក្ខ មានភាពស្មុគស្មាញច្រើន អាចក្លាយជាសម្ពាធថែមទៀតផង ក៏ព្រោះតែអ្នកមានអារម្មណ៍ថា ការងារមិនរីកចម្រើន ចាប់ផ្ដើមធុញនឹងការងារ បាត់បង់ស្មារតីក្នុងការបំពេញការងាររបស់ខ្លួន ដូច្នេះ អ្នកគួរតែមានពេលសម្រាកលំហែខ្លះ ឬអាចទៅរកការងារណាថ្មី ដែលអាចជួយឱ្យអ្នកចាប់ផ្ដើមមានស្មារតី និងទឹកចិត្តត្រឡប់មកវិញ។

២. កូនរុក្ខជាតិ B

Screen Shot 2020 05 20 At 11.53.06 AM

បើអ្នកជ្រើសយកកូនរុក្ខជាតិ B នោះមានន័យថា ក្នុងចិត្តរបស់អ្នកកំពុងតែមានបញ្ហា ព្រោះតែការស្រឡាញ់ អ្នកចេះតែគិតខ្វល់ ថាគេស្រឡាញ់ និងមានចិត្តលើអ្នក ដូចដែលអ្នកមានចិត្តស្រឡាញ់ និងតែងតែគិតដល់គេគ្រប់ពេលវេលា ខ្វល់ខ្វាយពីគេគ្រប់រឿង ព្រោះតែអ្នកចេះតែគិតខ្វល់ បារម្ភ យកចិត្តទុកដាក់ក្នុងរឿងអស់ទាំងនេះពេកហើយ ទើបធ្វើឱ្យអ្នកបាត់បង់ស្មារតី ក្លាយជាមនុស្សចុះខ្សោយ លែងចង់ធ្វើអ្វីទាំងអស់ ដូច្នេះហើយ អ្នកគួរតែដាក់ចុះនូវបញ្ហាអស់ទាំងនេះ បើចង់ឱ្យខ្លួនឯងត្រឡប់មករីករាយ សប្បាយចិត្តសាជាថ្មីវិញ។

៣. កូនរុក្ខជាតិ C

Screen Shot 2020 05 20 At 11.53.12 AM

បើអ្នកជ្រើសយកកូនរុក្ខជាតិ C នោះមានន័យថា អ្នកកំពុងតែគិតច្របូកច្របល់ដល់រឿងអនាគតរបស់ខ្លួនឯង។ ពេលនេះ អ្នកកំពុងតែហេលហាល ដូចទូកកណ្ដាលទន្លេអ៊ីចឹង អ្នកកំពុងតែអន្ទះអន្ទែងចង់ដឹងខ្លួនឯងទៅថ្ងៃអនាគត អ្នកមិនដែលនឹកនាឱ្យតម្លៃនូវអ្វីដែលខ្លួនកំពុងតែមាននៅក្នុងដៃនេះទេ អ្នកចេះតែចង់ចាប់នេះ ចាប់នោះ ហេតុនេះហើយ ដែលធ្វើឱ្យអ្នកមានសម្ពាធផ្លូវចិត្ត និងគិតស្មុគស្មាញ ធ្វើអ្វីក៏ចេះតែខុស ធ្វើនេះធ្វើនោះក៏មិនត្រូវ នឹងធ្វើឱ្យអ្នកចុះខ្សោយផ្នែកស្មារតីជាខ្លាំង។

៤. កូនរុក្ខជាតិ D

Screen Shot 2020 05 20 At 11.53.17 AM

បើអ្នកជ្រើសរើសយកកូនរុក្ខជាតិ D នោះមានន័យថា អ្នកកំពុងតែផ្ដោតខ្លាំងទៅលើការប្រៀបធៀបខ្លួនឯង ជាមួយនឹងអ្នកដទៃ អ្នកចុះខ្សោយផ្នែកស្មារតី ក៏ដោយសារតែអ្នកមិនដែលឱ្យតម្លៃលើអ្វីដែលខ្លួនឯងមាន អ្នកនៅតែមានអារម្មណ៍ថា អ្នកផ្សេងល្អជាងខ្លួន ស្អាតជាងខ្លួន មើលមកខ្លួនឯងចេះតែខ្វះនេះ ខ្វះនោះមិនចេះចប់មិនចេះហើយ៕

ប្រភព ៖ tagsis.

ប្រែសម្រួល ៖ ភី អេក