ជួបជាមួយលោកយាយជប៉ុន អាយុ ៩០ ឆ្នាំជា Youtuber វីដេអូហ្គេម ចំណាស់ជាងគេលើពិភពលោក

ប្រទេសជប៉ុន៖ លោកយាយជនជាតិជប៉ុនម្នាក់ដែលបានបង្កើតជំនាញវីដេអូហ្គេម ត្រូវបានគេទទួលស្គាល់ថាជាអ្នកលេងហ្គេមយូធ្យូប ដែលមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក។

នៅអាយុ ៩០ ឆ្នាំ, លោកយាយ Hamako Mori ក្លាយជា YouTuber លេងហ្គេមចំណាស់ជាងគេបំផុតជាផ្លូវការនៅលើពិភពលោក។ នេះបើយោងតាមកំណត់ត្រាពិភពលោកហ្គីនណេស។

លោកយាយ Hamako Mori វ័យ ៩០ឆ្នាំ ដែលត្រូវបានគេស្គាល់ថាជា "Gamer Grandma"  មាន subcriber នៅក្នុងយូធ្យូបចំនួន ២៥០.០០០ នាក់ លោកយាយបានចាប់ផ្តើមលេងហ្គេមកាលពី ៣៩ ឆ្នាំមុន។ ឆានែលយូធ្យូបរបស់លោកយាយបានបើកដំណើរការនៅឆ្នាំ ២០១៥ ហើយបានបង្ហោះវីដេអូហ្គេមចំនួន ៤ ក្នុងមួយខែ។

នៅក្នុងវីដេអូឃ្លីបនៃការលេងហ្គេម លោកយាយពិតជាមានសមត្ថភាពលេងហ្គេមណាស់ ដែលបានទាក់ទាញអ្នកទស្សនាវីដេអូរបស់លោកយាយ។

ហ្គេមដែលលោកយាយចូលចិត្តលេងគឺ “ The Grand Theft Auto” លោកយាយបានក្លាយជា YouTuber លេងហ្គេមដែលមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក។

200519125716 01 Gamer Gran Exlarge 169

លោកយាយ Hamako Mori អាយុ ៩០ ឆ្នាំបាននិយាយថា ពេលខ្លះគាត់លេងវីដេអូហ្គេមរហូតដល់ម៉ោង ២ យប់។

លោកយាយក៏បានប្រមូលកាសែតហ្គេមជាច្រើនប្រភេទអស់ជាច្រើនទសវត្សមកហើយ។ កាសែតទីមួយដែលជាកម្មសិទ្ធិរបស់លោកយាយគឺ Cassette Vision ដែលត្រូវបានចេញផ្សាយនៅប្រទេសជប៉ុននៅថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ១៩៨១ ។

លោកយាយបានបន្ថែមថា "វាពិតជាសប្បាយណាស់ហើយខ្ញុំគិតថាវាមិនយុត្តិធម៌ទេ ប្រសិនបើហ្គេមផលិតមកសម្រាប់តែក្មេងៗលេងនោះ" ៕

113859fyg2b35ufnfm9ey2

 

ប្រភព៖ CNN | អត្ថបទដោយ៖ វីរៈ