Ads
មិនបាច់ស្អាតពេក មិនបាច់ល្អពេកទេ សុំត្រឹមតែត្រឹមត្រូវ ច្បាស់លាស់ នឹងន ដឹងល្អអាក្រក់ ហើយចេះខំប្រឹង ប៉ុណ្ណឹងខ្ញុំពេញចិត្តហើយ

មិនបាច់ស្អាតពេក មិនបាច់ល្អពេកទេ សុំត្រឹមតែត្រឹមត្រូវ ច្បាស់លាស់ នឹងន ដឹងល្អអាក្រក់ ហើយចេះខំប្រឹង ប៉ុណ្ណឹងខ្ញុំពេញចិត្តហើយ

មនុស្សស្រីជាច្រើន តែងតែប្រាថ្នាចង់បានគូជីវិតដែលល្អ ជាពិសេសនោះគឺ ចង់បានដៃគូដែលចេះទ្រ ចេះលួង ចេះធ្វើអន់ ចេះសុំទោស ពេលនាងខឹង បើទោះជាពេលខ្លះ នាងជាអ្នកខុសក៏ដោយ។ ប៉ុន្តែសម្រាប់ខ្ញុំ មិនបាច់ដល់ថ្នាក់ហ្នឹងពេកទេ សុំឱ្យតែអ្នកស្រឡាញ់ខ្ញុំជាខ្ញុំ អាចទទួលយកខ្ញុំបានមិនថាចំណុចល្អ ឬក៏អាក្រក់ ស្មោះត្រង់ចំពោះគ្នា មិនថាស្ថិតក្នុងកាលៈទេសៈណាក៏មិនបោះបង់គ្នាចោល។

96687502_239957190624652_7171223503046180864_n

ម្យ៉ាងវិញទៀត មិនបាច់អ្នកមកលួង ឬតាមទ្រខ្ញុំគ្រប់ពេលគ្រប់រឿងទេ មនុស្សខ្ញុំមិនចេះសាំញាំឡើយ សុំត្រឹមតែកុំធ្វើឱ្យខ្ញុំឈឺចាប់ ខូចចិត្ត និងខឹងគ្រប់ពេលទៅបានហើយ។ មិនបាច់តាមទ្រខ្ញុំទេ សុំត្រឹមតែគោរព និងឱ្យតម្លៃខ្ញុំ មិនថាចំពោះមុខ ឬក្រោយខ្នង ហាមក្បត់ខ្ញុំ ហាមនិយាយអាក្រក់ពីខ្ញុំប្រាប់អ្នកដទៃ មិនថាខុសទាស់អ្វី សូមឱ្យនិយាយប្រាប់ខ្ញុំត្រង់ៗ កុំលាក់បាំងគ្នា កុំយកធ្វើជាចំណុចគុំកួនដាក់គ្នាទៅថ្ងៃមុខ។


ចង់ចាប់ដៃគ្នាជាគូ ចង់រួមរស់ជាមួយគ្នាបានយូរអង្វែង គ្មានអ្វីក្រៅពីត្រូវចេះគោរព ឱ្យតម្លៃគ្នានោះឡើយហើយត្រូវស្មោះត្រង់ចំពោះគ្នា គោរពគ្រួសារទាំងសងខាង ចេះតស៊ូ ប្រឹងប្រែង ពុះពារជាមួយគ្នា ជាដៃគូរួមសុខរួមទុក្ខ មិនមែនឃើញមុខតែពេលសប្បាយ ពេលមានបញ្ហាទុកគ្នាចោលនោះឡើយ។ ខ្ញុំមិនមែនមនុស្សល្អឥតខ្ចោះ ចំណែកអ្នកក៏មិនមែនមនុស្សល្អគ្រប់១០ដែរ តែយើងត្រូវតែចូលមកដើម្បីបំពេញ និងកែប្រែនូវចំណុចខ្វះចន្លោះរវាងគ្នានឹងគ្នា ទើបជាគូដែលល្អបំផុត៕

96773709_239957163957988_4457680611590537216_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ