Ads
ទោះបីជាប្រពន្ធការពេញច្បាប់ ក៏មិនអាចចាប់ឃុំប្ដីមួយតែឯងបានដែរ បើប្ដីប្រុងក្បត់មានស្រីហើយនោះ

ទោះបីជាប្រពន្ធការពេញច្បាប់ ក៏មិនអាចចាប់ឃុំប្ដីមួយតែឯងបានដែរ បើប្ដីប្រុងក្បត់មានស្រីហើយនោះ

ពេលខ្លះ ឈ្មោះជាប្រពន្ធ រៀបការពេញច្បាប់ មានចាស់ទុំដឹងឮ មានសំបុត្រអាពាហ៍ពិពាហ៍ ឬមានដល់កូនចៅទៀត ក៏នៅតែមិនអាចចងជើងប្ដីចរិតខិលខូចមួយចំនួនបានដែរ បើគេប្រុងក្បត់ លួចលាក់មានស្រីហើយនោះ ទោះយើងល្អដូចទេវតា ក៏គេនៅតែមិនអាចកែចរិតនេះបាន តែបើយើងជាប្រពន្ធ ចេះតិចនិចមួយចំនួន ទោះប្ដីមានស្រី ក៏គ្មានថ្ងៃចោលប្រពន្ធកូនឡើយ។

ធ្វើជាប្រពន្ធ ក៏ត្រូវចេះបំពេញតូនាទីជាស្រីរបស់ប្ដីដូចគ្នា ចេះញិញ៉ក់យកចិត្តប្ដីខ្លះទៅ មនុស្សប្រុសខ្លះ ស៊ីផ្អែម ចូលចិត្តពាក្យលួងលោម យើងចេះធ្វើអន់ យកចិត្ត​ គាប់គួរតាមពេលវេលា តាមកាលៈទេសៈទើបល្អ។ ជាប្រពន្ធត្រុវចេះធ្វើស្លូតធ្វើកាចទើបអាចគ្រប់គ្រងចងចិត្តប្ដីបាន។

90605242_3852867088087296_4895640243534823424_o

មនុស្សប្រុសខ្លះ មិនចង់ខូចខិល ដើរហើរចោលផ្ទះ ទៅមានស្រីខាងក្រៅទេ តែអាចមកពីចរិតប្រពន្ធនៅក្នុងផ្ទះជាមួយគ្នា ជាអ្នកជម្រុញឱ្យប្ដីលែងចង់នៅក្បែរប្រពន្ធ ឃើញផ្ទះលែងចង់នៅផ្ទះ ព្រោះចូលដល់ក្នុងផ្ទះពេលណា រករឿងឈ្លោះ ជេរប្រទិចពេលនោះ និយាយទៅ គ្មានសិរីសួស្ដីអីសោះ ជួបមុខឈ្លោះៗ សួរថា មនុស្សប្រុសណាអាចទ្រាំបានទៅ ចរិតមនុស្សប្រុសឆេវឆាវយ៉ាងហ្នឹងនោះ។


ចូររៀនតាមស្រីក្មេងខ្លះទៅ ថែសម្រស់ សម្អាតសម្ដី និយាយស្ដីឱ្យពីរោះ ចេះញិញ៉ក់ ចេះសុំលុយ ចេះគ្រប់គ្រងលុយ លុយប្ដីត្រូវតែចេះចាយ កុំឱ្យប្ដីយកទៅឱ្យស្រីខាងក្រៅ គួរដឹងហើយថា អ្វីគួរ និងអ្វីដែលមិនគួរ ហាត់ពត់ធ្វើជាស្រីរបស់ប្ដី ទើបល្អសម័យនេះនោះ៕

99127097_4079518995422103_7203312728427986944_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ