ទឹកចិត្តដ៏ល្អប្រពៃ! ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ នេត​ សាវឿន និងលោកជំទាវ បាននាំយកអំណោយ​ និង​មួកសុវត្ថិភាព ចែក​ជូន​ប្រជាពលរដ្ឋ​ខេត្ត​ ព្រៃ​វែង នាព្រឹកនេះ

នៅព្រឹក​ថ្ងៃទី​ ២២​ ខែ​ ឧសភា​ ឆ្នាំ​ ២០២០​ លោក ផែង វណ្ណៈ​ និង​ក្រុមការងារ​ បាននាំយកអំណោយ​ និង​មួកសុវត្ថិភាព​ ដែល​ឧបត្ថម្ភ​ដោយ​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ លោកជំទាវ​ និង​ សប្បុរសជន​ ទៅចែក​ជូន​ប្រជាពលរដ្ឋ​ដែល​មានការខ្វះខាត​ចំនួន​ ១៥០​ នាក់​ នៅ​ឃុំ​ ព្រៃឃ្នេស​ ស្រុក​ មេសាង​ ខេត្ត​ ព្រៃ​វែង​ ​ ក្នុង​នោះ​ប្រជា​ពលរដ្ឋ​ដែល​មាន​ការខ្វះខាតខ្លាំងចំនួន​៤០​ គ្រួសារ​ ទទួលបាន​អង្ករ​ ២០​ គ.ក្រ​ មី​ ១កេស​ ត្រី​ខ​ ១០​ កំប៉ុង​ ទឹកត្រី​១ដប​ ទឹក​ស៉ីអ៉ីវ​ ១ដប​ ស្កស​ ១គ.ក្រ​ មួកសុវត្ថិភាព​ ១​ អាវយឺត​ ១​ ថវិកា​ ៤​ ម៉ឺន​រៀល​ ។ ចំណែក​ ប្រជាពលរដ្ឋ​ចំនួន​ ១១០​ នាក់​ ទៀត​ ម្នាក់​ៗទទួល​បាន​មួកសុវត្ថិភាព​ ១​ ថវិកា​ ១​ ម៉ឺន​រៀល​ អាវយឺត​ ១​ ។

97872259_609872379878304_880579732901462016_n

នៅក្នុងឱកាសនេះដែរ លោក ផែង វណ្ណៈ ក៏បានក្រេីនរំលឹក​អោយ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ដេីម្បី​សុវត្ថិភាព​ក្រុមគ្រួសារ​ និង​ សង្គម​ជាតិ​ និងបានសំណូមពរ​អោយបងប្អូន​ប្រជាពលរដ្ឋ​បន្តថែរក្សាអនាម័យអោយបានត្រឹមត្រូវ ​ដេីម្បី​ការពារ​សុវត្ថិភាព​ពីជំងឺឆ្លងកូវីដ​ ១៩​ផងដែរ៕

98047362_609872279878314_3521279016944271360_n

98193628_609872303211645_5622530619062878208_n

98195794_609872553211620_7611215947306631168_n

99102734_609872453211630_8792300042099621888_n

99133562_609872489878293_553458896035905536_n

99266986_609872593211616_4492153900303908864_n

99272249_609872429878299_4210735904924368896_n

99274653_609872259878316_8950167281665572864_n

99293486_609872633211612_513133289179971584_n

99294087_609872479878294_5533080357391302656_n

99399226_609872399878302_5200447419627601920_n

99412417_609872319878310_7063711658354409472_n

100049548_609872576544951_5487342254223785984_n