គណៈកម្មការអន្តរក្រសួងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានសម្រេចឲ្យបើកដំណើរការសកម្មភាពកីឡាឡើងវិញ

ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានសម្រេចឲ្យបើកដំណើរការឡើងវិញសកម្មភាពកីឡាជាជំហានៗ។ ការសម្រេចនេះ គឺនៅក្រោយពីកិច្ចប្រជុំអន្តរក្រសួង កាលពីរសៀលម្សិលមិញ។ កាលពីម្សិលមិញ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបើក ភ្លើងខៀវឲ្យរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងសុខាភិបាល ពិនិត្យលទ្ធភាពក្នុងការបើកសកម្មភាពកីឡាមួយចំនួនឡើងវិញ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ឬអនុញ្ញាតឲ្យមានការបើកប្រកួតកីឡារបស់សហព័ន្ធ តែមិនតម្រូវឲ្យមានអ្នកចូលទស្សនានោះទេ។ ក្នុងនោះអនុញ្ញាតឲ្យមានការប្រមូលផ្ដុំ របស់កីឡាករ កីឡាការនី ដើម្បីធ្វើការហ្វឹកហាត់ឡើងវិញ ដោយគោរពតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។ ប៉ុន្តែយ៉ាងណាក៏ដោយកន្លែងហាត់ប្រាណ ក្លិបហាត់ប្រាណផ្សេងៗ ម៉ាស្សា ស្ទីម សូណាមិនទាន់អនុញ្ញាតឲ្យបើកនៅឡើយ៕

99425825_3028867907152295_7206531196530982912_n

97833878_3028867887152297_1346086000887070720_n