រកឃើញវិជ្ជមាន១ករណីថ្មីទៀត នៅទឹកថ្លា

ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសអំពីលទ្ធផលនៃការធ្វើតេស្តរកជំងឺកូវីដ១៩នៅកម្ពុជា ជាលទ្ធផលនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២០ គឺរកឃើញមួយករណីថ្មីទៀតនៅទឹកថ្លា។

ករណីថ្មីនេះ កើតលើស្ត្រីជនជាតិខ្មែរ អាយុ ៣៩ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកដំណើរធ្វើដំណើរមកពីសហរដ្ឋអាមេរិក តាមជើងហោះហើរឆ្លងកាត់សាធារណរដ្ឋកូរ៉េ និងបានមកដល់ភ្នំពេញ តាំងពីថ្ងៃទី ៨ខែឧសភា ឆ្នាំ២០២០។

គួរបញ្ជាក់ផងដែរថា ស្ត្រីរូបនេះ បានទៅសហរដ្ឋអាមេរិក តាំងពីខែកុម្ភៈមកម្ល៉េះ តែដោយសារបញ្ហាការបិទជើងហោះហើរ ក៏បន្តនៅទីនោះមួយរយៈ រហូតដល់ខែឧសភានេះ ទើបត្រឡប់មកវិញ។ តាមរយៈការវិលត្រឡប់នេះដែរ ស្ត្រីរូបនេះក៏បានធ្វើដំណើរដាច់ដោយឡែកខ្លួនហើយ និងបានទៅធ្វើតេស្តនៅមន្ទីរពេទ្យខ្មែរសូវៀតនៅថ្ងៃទៅ១២ ខែឧសភា។ បច្ចុប្បន្នគាត់ក៏ត្រូវបានបញ្ជូនឱ្យទៅស្នាក់ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀតរួចរាល់ហើយ៕

99269476_3030474123658340_2635479812151443456_n

97514343_2339867762981983_5868486078796660736_o