Ads
គួរឱ្យសោកស្ដាយណាស់! ដំរីចាស់ឆ្នាំមួយក្បាលរបស់កម្ពុជាយើងឈ្មោះ ប៉ាក់ម៉ៃ បានបាត់បង់ជីវិតហើយ ដោយសារជំងឺ

គួរឱ្យសោកស្ដាយណាស់! ដំរីចាស់ឆ្នាំមួយក្បាលរបស់កម្ពុជាយើងឈ្មោះ ប៉ាក់ម៉ៃ បានបាត់បង់ជីវិតហើយ ដោយសារជំងឺ

ក្រសួងបរិស្ថាន បានបង្ហោះសារមួយចូលរួមសោកស្ដាយដែលបានបាត់បង់ដំរីចាស់ឆ្នាំមួយក្បាលឈ្មោះ ប៉ាក់ម៉ៃ កាលពីថ្ងៃទៅ ២១ ខែ ឧសភា ឆ្នាំ២០២០ នេះ។

គួរបញ្ជាក់ផងដែរថា ការបាត់បង់សត្វដំរីប៉ាក់ម៉ៃនេះ គឺជាការបាត់បង់សត្វដំរីជាប្រភេទសត្វកម្រនៅកម្ពុជាយើង។

98058472_1717511161721331_1567507924526301184_n

យោងតាមខ្លឹមសាររបស់គេហទំព័រក្រសួងបរស្ថានបានឱ្យដឹងថា នៅក្នុង​ប្រទេស​កម្ពុជា ​ដំរី​អាស៊ី​មានចំនួន​ប្រមាណ​ពី​ ៤០០ ទៅ៦០០ក្បាល ដែល​ភាគ​ច្រើនរស់​​នៅក្នុង​តំបន់​ជួរភ្នំក្រវាញ​ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់​ខ្ពង់​រាប​ភាគ​ខាង​កើតក្នុងខេត្តមណ្ឌលគីរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត ។


យ៉ាងណាមិញ ដំរីអាស៊ីកំពុងរងការគំរាមកំហែងធ្ងន់​ធ្ងរ​នៅ​ទូ​ទាំង​ដែន​ជម្រក​របស់​វា​ក្នុង​សកល​លោក​ ហើយត្រូវបានចាត់បញ្ចូល​ជាប្រភេទ​ជិត​ផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បី​ការអភិរក្ស​ធម្មជាតិ​(IUCN)​៕

98007122_1717511231721324_6343023451824979968_n

98287843_1717511181721329_656430384770187264_n

ក្រសួងបរិសា្ថនកម្ពុជា