ដើម្បីកាត់ចិត្តពីនរណាម្នាក់បានលឿនបំផុត អ្នកត្រូវតែធ្វើរឿងទាំងនេះ!

ស្នេហាបានដើរចូលមកក្នុងជីវិតរបស់យើងដោយបាននាំយកនូវរូបភាពនៃសេចក្តីសុខ និងសេចក្តីទុក្ខយ៉ាងច្រើនមកកាន់យើង ប៉ុន្តែមនុស្សនៅលើពិភពលោកនៅតែព្យាយាម ស្វែងរកវាគ្រប់ពេលវេលា។

យ៉ាងណាមិញបើទោះបីជាអ្នក និងគេស្រឡាញ់គ្នាប៉ុណ្ណា ក៏ដោយ ប៉ុន្តែដល់ដំណាក់កាលមួយដែលម្នាក់ៗចាប់ផ្តើមនឿយណាយពីគ្នាទៅហើយនោះរឿងមួយដែលយើងម្នាក់ៗអាចធ្វើបានគឺចែកផ្លូវគ្នា។

ចុះក្រោយពេលសម្រេចចិត្តចែកផ្លូវគ្នា អ្នកត្រូវធ្វើយ៉ាងណា ដើម្បីអាចកាត់ចិត្តចេញពីដៃគូបានលឿនបំផុតទៅ?

១. ទទួលយកការពិត

ថ្វីបើអ្នកនៅមានអារម្មណ៍ស្រឡាញ់គេដដែល ប៉ុន្តែបើអ្នកបានសម្រេចចិត្តរួចហើយថាដើរចាកចេញពីគេ អ្នកក៏ត្រូវតែគោរព និងទទួលស្គាល់ហេតុផលនៃការធ្វើបែបនោះរបស់ខ្លួន។ ម្យ៉ាងទៀតអ្នកក៏ត្រូវតែទទួលដឹងពីសកម្មភាព និងទង្វើផិតក្បត់បោកប្រាស់ដែលគេធ្លាប់ធ្វើដាក់អ្នកកន្លងមកផងដែរ។

២. អានសៀវភៅ

ការធ្វើខ្លួនឲ្យរវល់ច្រើន វានឹងជួយធ្វើឲ្យអ្នកអាចបំភ្លេចចោលនូវរាល់រឿងរ៉ាវមួយចំនួនដែលអ្នក និងគេធ្លាប់កសាងជាមួយគ្នា។ ក្នុងនោះផងដែរអំឡុងពេលដែលអ្នកកំពុងតែពិបាកចិត្តខ្លាំង អ្នកក៏មិនត្រូវភ្លេចធ្វើការអានសៀវភៅពង្រីកចំណេះដឹង និងរៀនធ្វើសមាធិឲ្យបានត្រឹមត្រូវ ដើម្បីរំងាប់អារម្មណ៍របស់ខ្លួនឲ្យបានល្អឡើង។

 

Unnamed

៣. រៀនរស់នៅម្នាក់ឯង

មួយរយៈកន្លងមកអ្នកបានរៀនរស់នៅដោយមានគូគ្រង ប៉ុន្តែបន្ទាប់ពីបែកបាក់ស្នេហា អ្នកប្រាកដជាពិបាកក្នុងការសម្របខ្លួនជាមួយនឹងស្ថានការណ៍ថ្មី។ តែយ៉ាងណាមិញបើទោះបីជាមានរឿងរ៉ាវដូច្នេះមែន តែអ្នកក៏ត្រូវតែរៀនហាត់ចិត្ត និងលត់ដំខ្លួនឯងក្នុងការរស់នៅម្នាក់ឯងឲ្យបានក្នុងដំណាក់កាលដ៏អាក្រក់នេះផងដែរ។

៤. ឈប់តាមដាន

ត្រង់ចំណុចនេះពិតជារឿងដ៏គួរឲ្យចាំបាច់ដែលអ្នកត្រូវតែធ្វើ ព្រោះថាបច្ចុប្បន្នការទាក់ទងតាមរយៈបណ្តេញសង្គមពិតជារហ័សហើយការជួប និងឃើញមុខគ្នាកាន់តែញឹកញាប់ តាមរយៈឆាកចាស់ៗ រូបថត និងការចូលទៅមើលគណនីផ្ទាល់ខ្លួនរបស់គេ។ វាក៏នៅតែជាបញ្ហាដែលធ្វើឲ្យផ្លូវចិត្តរបស់អ្នកឈឺចាប់ដដែល។

Be0f36f1635914a885d93004becd2496

៥. ដើរលេងលំហែកាយ

ការហត់នឿយខាងផ្លូវចិត្តអាចធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អ ម៉ួម៉ៅ ងាយខឹងសម្បារ និង មិនចង់ញាុំអីឲ្យបានទៀងទាត់។ ហើយទាំងអស់នេះជាអាការៈធម្មតាដែលមនុស្សភាគ ច្រើនតែងតែជួបប្រទះក្រោយពេលស្នេហារបស់ខ្លួនបានរលាយបាត់ទៅ។

ក្នុងនោះផង ដែរដើម្បីកុំឲ្យទុក្ខកង្វល់ទាំងនោះកើតមានឡើងសម្រាប់អ្នករយៈពេលយូរអង្វែងពេក អ្នក ក៏គួរតែធ្វើដំណើរកម្សាន្ត និងជួបជុំជាមួយមិត្តភក្តិឲ្យបានច្រើនក្នុងដំណាក់កាលឈឺចាប់ពីការបែកបាក់គ្នា៕

ប្រភព: Withmyexagain // Psychologytoday

អត្ថបទដោយ: កញ្ញា ដាំ សុវណ្ណៈរ៉ា (ក្នុងស្រុក)

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក