កំពូលអាថ៌កំបាំងរបស់មនុស្សប្រុស ដែលមិនធ្លាប់បង្ហាញឲ្យមនុស្សស្រីបានដឹង!

មិនថាមនុស្សប្រុស ឬមនុស្សស្រីតែងតែមានភាពអាថ៌កំបាំងរៀងៗខ្លួន ហើយក៏មិនអាចមាននរណាម្នាក់បានដឹងពីដៃគូរបស់ខ្លួនគ្រប់រឿងរ៉ាវនៃជីវិត និងការគិតរបស់គ្នានោះទេ។ យ៉ាងណាមិញនៅក្នុងថ្ងៃនេះគេហទំព័រក្នុងស្រុករបស់យើង នឹងធ្វើការចែករំលែកប្រិយមិត្តអ្នកអានឲ្យបានដឹងឮ ពីកំពូលអាថ៌កំបាំងមួយចំនួនរបស់មនុស្សប្រុស ដែលតែងតែចូលចិត្តធ្វើដាក់មនុស្សស្រី​ ៖

១/ មនុស្សប្រុសចូលចិត្តឲ្យមនុស្សស្រីយល់ខុសថាគេគិតស្មោះត្រង់ និងចង់រៀបការជាមួយនឹងនាងដើម្បីនឹងបានគេងជាមួយនឹងនាងបែបក្តៅរោលរាលតែប៉ុណ្ណោះ។ ជាការពិតមនុស្សប្រុសគ្រប់ៗគ្នាតែងតែដឹងច្បាស់ថា សង្សារច្បាស់ជាពុះកព្រ្ជោល ខ្លាំងឡើង បើនាងជឿថា “យើងអាចមានអនាគតរួមគ្នា”។ មនុស្សប្រុសចូលចិត្តប្រើប្រាស់ពាក្យទាំងនេះរហូតជាប់ជាទម្លាប់ “ខ្ញុំជឿថានាងនឹងព្រមមានអីៗជាមួយនឹងខ្ញុំ បើខ្ញុំប្រាប់នាងថា ខ្ញុំគិតចង់រៀបការជាមួយនឹងនាងក្នុងថ្ងៃខាងមុខ”។

២/ នៅពេលសេពគប់គ្នា មនុស្សស្រីតែងតែនិយាយប្រាប់ពីអ្វីដែលនាងចង់បាន ហើយនៅពេលដែលមនុស្សប្រុសចាប់ផ្តើមធ្វើតាមពាក្យសម្តីរបស់នាង នោះប្រាកដណាស់ថានាងនឹងរៀបចំក្រាលកន្លែងដេកឲ្យជាស្រេចសម្រាប់មនុស្សប្រុស។ តែយ៉ាងណាមិញនៅពេលដែលពេលវេលាចេះតែដើរទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ វានឹងបង្ហាញឲ្យនាងឃើញកាន់តែច្បាស់ថា តាមការពិតទៅរឿងចិញ្ចៀនរៀបការដែលនាងធ្លាប់ស្រមៃហាក់បីដូចជាមិនដែលលេចចេញជារូបរាងពិតប្រាកដម្តងណាឡើយ។

97997378_2597890340525732_8399809687024828416_n

៣/ មនុស្សប្រុសមានស្ទីលច្រើនសឹងអី ផ្ទះធំស្អាត ជាអន្ទាក់បញ្ជោតចំណីដែលល្អគេអាចសុំឲ្យអ្នកជួយជ្រើសរើសពណ៌សម្រាប់បន្ទប់ក្មេងទុកសម្រាប់ពេលដែលអ្នកទាំងពីរអាចនឹងមានកូនជាមួយគ្នាក្នុងថ្ងៃណាមួយ។ ជាក់ស្តែងដូចជាបើមនុស្សប្រុសប្រាប់ថាទើបតែទិញផ្ទះថ្មី ហើយចង់ឲ្យអ្នកជួយតុបតែង មនុស្សស្រីនឹងធ្វើខ្លួនដូចជាគេដាក់ខ្នោះដៃចូលជាមួយនឹងភារកិច្ចនោះភ្លាមព្រមទាំងដាក់ជាប់ជាមួយនឹងសសរគ្រែរបស់គេផងដែរ។

៤/ មនុស្សប្រុសចូលចិត្តសេពគប់ជាមួយនឹងមនុស្សស្រីដែលនៅឆ្ងាយពីគ្នាម្នាក់មួយកន្លែងហើយពួកនាងតែងតែគិតថា “នៅឆ្ងាយបែបនោះក៏ជារឿងល្អ”។ ហើយការយល់ឃើញរបស់មនុស្សស្រីបែបនេះពិតជាខុសខ្លាំងណាស់។ ជាឧទាហរណ៍ថាពេលចុះពីយន្តហោះភ្លាម គេក៏បានសំដៅមកកាន់កន្លែងគេងជាមួយនឹងអ្នកទាំងសៅរ៍ អាទិត្យ រួចហើយក៏ឡើង យន្តហោះត្រឡប់ទៅផ្ទះវិញ។ មនុស្សប្រុសគឺប្រើលេសនេះក្នុងការទៅមកថា យើងនៅម្នាក់មួយកន្លែង អ្នកដឹងទេ? មនុស្សប្រុសហៅសម្ព័ន្ធបែបនេះថា មិត្តភក្តិគ្នា ហើយបានគ្នាចំពោះតែថ្ងៃសៅរ៍ អាទិត្យតែប៉ុណ្ណោះ។

99277300_2334294156876542_2350140588940066816_n

៥/ មនុស្សប្រុសនឹងប្រាប់នាងថា នាងជាមនុស្សស្រីឆ្លាត រួសរាយ រវៀសរវៃ ហើយគេនឹងធ្វើជាចាប់អារម្មណ៍គំនិត និងចិត្តរបស់នាងខ្លាំងណាស់។ ជាមួយគ្នានេះដែរមនុស្សប្រុស នឹងព្យាយាមមិនធ្វើឲ្យមនុស្សស្រីមានអារម្មណ៍ថានាងគ្រាន់តែជាតុក្កតាសិុចរបស់គេ។ នាងនឹងគិតថា “នៅទីបំផុតខ្ញុំក៏បានជួបមនុស្សប្រុសដែលមិនបានឃើញខ្ញុំគ្រាន់តែ ជារបស់លេង” ហើយនាងក៏លោតឡើងគ្រែជាមួយអ្នកដោយក្តីពេញចិត្ត មនុស្សប្រុសតែងតែធ្វើបែបនេះរហូត ធ្វើយ៉ាងណាក៏បាន ដើម្បីមិនឲ្យមនុស្សស្រីដឹងថា តាមពិតទៅអ្នកត្រូវការអ្វី។

៦/ មនុស្សប្រុសចូលចិត្តធ្វើពុតធ្វើជាមនុស្សល្អ សុភាពបុរស នឹងនរ ហើយប្រាប់មកកាន់មនុស្សស្រីថាគេកំពុងតែពេញចិត្តនឹងនាង។ តែការពិតទៅអ្នកគួរតែប្រុងប្រយ័ត្នឲ្យមែនទែន ព្រោះវាសុទ្ធសឹងតែផ្ទុយទាំងអស់ ព្រោះគេអាចនឹងចូលចិត្តប្រើប្រាស់ពាក្យពេចន៍ទាំងនេះយ៉ាងស្ទាត់ជំនាញទៅហើយ។

៧/ មនុស្សប្រុសខ្លះ ចូលចិត្តទូរស័ព្ទរកអ្នកជាញឹកញាប់ ឬធ្វើជាចាប់អារម្មណ៍រឿង ដែលអ្នកនិយាយ ទោះបីជាពាក្យនិយាយមិនសមទំនងសម្រាប់គេក្តី។ តាមពិតទៅខ្ញុំធ្លាប់ស្តាប់នាងនិយាយតាមទូរស័ព្ទរហូតដល់គេងលក់ ហើយពេលភ្ញាក់ដឹងខ្លួនឡើង ក៏និយាយថា រឿងយ៉ាងម៉េចទៀត? ពេលមនុស្សមិនបានស្តាប់អ្វីដែលអ្នកនិយាយ ក៏ជាសញ្ញាមួយដែលប្រាប់បានថា គេមិនបានចាប់អារម្មណ៍អ្នក គេគ្រាន់តែរង់ចាំពេលវេលាក្នុងការស្រាតខោក្នុងរបស់អ្នកតែប៉ុណ្ណោះ។

Poot Pitsawat

សរុបរួមមកវិញបើអ្នកបានជួបមនុស្សប្រុសមិនល្អ ហើយគេមើលចិត្តរបស់អ្នកដឹងថាអ្វីដែលអ្នកត្រូវការ គឺជាការរៀបការ ការស្រវាតោង ឬវត្ថុរបស់របរផ្សេងៗ គេនឹងប្រើរបស់នោះដើម្បីមកគ្របលើអ្នកជាក់ជាមិនខានឡើយ។ ដូច្នេះត្រូវប្រុងប្រយ័ត្នចំពោះមនុស្សប្រុសប្រភេទនេះឲ្យមែនទែន ចូរស្តាប់អ្វីដែលពួកគេនិយាយទៅ “អ្នកចង្អុលប្រាប់ចន្លោះរបស់មនុស្សប្រុសដោយខ្លួនឯងថា គេនឹងមានអំណាចលើអ្នក ហើយអ្វីដែលគេត្រូវធ្វើគឺគ្រាន់តែនិយាយអ្វីដែលអ្នកចង់លឺ ទម្រាំតែអ្នកដឹងខ្លួនថា ត្រូវបោកប្រាស់ គឺវាហួសពេលទៅហើយ៕

ប្រភព: Psychologytoday

អត្ថបទដោយ: កញ្ញា ដាំ សុវណ្ណៈរ៉ា (ក្នុងស្រុក)