សេចក្តីប្រកាសព័ត៌មាន៖ បញ្ហាប្រឈមប្រឈម នៃការចរាចរណ៍ក្រដាសប្រាក់ដុល្លារ អាមេរីកប្រភេទ ១ ដុល្លារ ២ ដុល្លារ និង ៥ ដុល្លារ នៅកម្ពុជា

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០ នេះធនាគារជាតិនៃកម្ពុជា បានចេញប្រកាសលទ្ធផលជាផ្លូវការមួយនៃកិច្ចប្រជុំស្តីអំពីកិច្ចពិភាក្សាបញ្ហាប្រឈម នៃការចរាចរណ៍ក្រដាសប្រាក់ដុល្លារ អាមេរីកប្រភេទ ១ ដុល្លារ ២ ដុល្លារ និង ៥ ដុល្លារ ។ ខាងធនាគារជាតិបានគូសបញ្ជាក់ថា ដោយសារតែនៅពេលមានវិបត្តិសេដ្ឋកិច្ចបែបនេះ តម្រូវឱ្យប្រើប្រាស់ ឬ ចរាចរណ៍លុយរៀលខ្មែរយើងឲ្យានបានកាន់តែល្អប្រសើរនោះ ការប្រើប្រាស់លុយដុល្លារអាមេរិកនេះ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃរូបិយវត្ថុប្រាក់ (៛) ខ្មែរយើង។ ម្យ៉ាងវិញទៀតប្រាក់ដុល្លារប្រភេទ ១ ដុល្លារ ២ ដុល្លារ និង ៥ ដុល្លារ នេះគឺមានច្រើនខ្លាំងនៅធនាគារជាតិ។

វិធានការធនាគារជាតិនៃកម្ពុជា នឹងផ្ដល់រយៈពេលចំនួន ៣ ខែ គិតចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ ដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ដុល្លារអាមេរិកទាំង ៣ ប្រភេទ មកកាន់ធនាគារជាតិកម្ពុជា ដើម្បីដឹកជញ្ជូនទៅក្រៅប្រទេសដោយពុំគិតកម្រៃសេវាឡើយ៕

ធនាគារជាតិ១

 

ធនាគារជាតិ២