ញាក់សាច់!! ក្មេងប្រុសអាយុ ៦ ឆ្នាំមានសាច់ដុំ ៦ កង់ទទួលបានការគាំទ្រពី IG រាប់លាននាក់

ក្មេងប្រុសជនជាតិអ៊ីរ៉ង់ម្នាក់ដែលបានទទួលការបណ្តុះបណ្តាលតាំងពីវ័យក្មេងបាន ធ្វើឲ្យ ពិភពលោកភ្ញាក់ផ្អើលជាមួយនឹងរូបរាងកាយសាច់ដុំមាំមួនដ៏អស្ចារ្យរបស់គាត់។ ក្មេងប្រុសអាយុ ៦ ឆ្នាំដែលមានជំនាញបាល់ទាត់ និងកាយសម្ព័ន្ធដ៏អស្ចារ្យបានធ្វើឱ្យមានអ្នកគាំទ្រគួរឱ្យភ្ញាក់ផ្អើលនៅលើ Instagram ក៏ដូចជាកន្លែងមួយនៅ Liverpool FC Academy ។

instagram/arat.gym

រូបថតរបស់ក្មេងប្រុសរូបសង្ហា Arat Hosseini ត្រូវបានចែកចាយនៅលើទំព័រ Instagram ដោយឪពុករបស់គាត់គឺលោក Mohammad Hosseini ដែលរូបភាពបានបង្ហាញសាច់ដុំនៅលើក្បាលពោះ​ ៦ កង់ដែលគេនិយមហៅថាស៊ីកផេក ដែលវាកម្រមានណាស់សម្រាប់ក្មេងដែលមានអាយុ ៦ ឆ្នាំ។

 

View this post on Instagram

 

A post shared by Arat Hosseini (@arat.gym) on

Arat កើតនៅប្រទេសអ៊ីរ៉ង់ ប៉ុន្តែបច្ចុប្បន្នស្នាក់នៅក្នុងក្លឹបហ្វឹកហាត់សម្រាប់កុមារហង្សក្រហម Liverpool (Liverpool FC’s Academy)  ហើយរូបថតរបស់គាត់បានធ្វើឱ្យអ្នកគាំទ្របានហៅគាត់ថាជាក្មេងអាយុ ៦ ឆ្នាំខ្លាំងជាងគេបំផុតនៅលើពិភពលោក។

 

View this post on Instagram

 

A post shared by Arat Hosseini (@arat.gym) on

Arat ទទួលបានការចាប់អារម្មណ៍ជាពិសេសពីអន្តរជាតិនៅពេលដែលវីដេអូឃ្លីបបង្ហាញពីទេពកោសល្យរបស់គាត់នៅក្នុងផ្ទះជាមួយគ្រួសាររបស់គាត់កាលអាយុ ៣ ឆ្នាំនិងនៅអាយុ ៤ ឆ្នាំ។

វីដេអូឃ្លីបដែលមានអ្នកទស្សនាច្រើនបានធ្វើឱ្យ Arat ត្រូវគេច្រឡំថាជាក្មេងស្រីដោយសារតែគាត់ទុកសក់វែង។ នៅក្នុងវីដេអូគាត់បានពាក់អាវរបស់ក្រុម Real Madrid ដោយសារក្តីស្រឡាញ់បាល់ទាត់។

តាមសេចក្តីរាយការណ៍ Arat ហ្វឹកហាត់រាងកាយខ្លាំងព្រោះគាត់ចង់ធ្វើដូចជានិមិត្តរូបរបស់គាត់គឺ Christiano Ronaldo ដែលលេងឱ្យក្រុម Juventus នៅពេលបច្ចុប្បន្ននេះ។ Mohammad ដែលជាឪពុករបស់ Arat បានហ្វឹកហាត់កូនតាំងពីតូចហើយបាននិយាយថាកូនប្រុសរបស់គាត់ចាប់ផ្តើមហាត់កាយសម្ព័ន្ធតាំងពីអាយុ ៩ ខែ។

 

View this post on Instagram

 

A post shared by Arat Hosseini (@arat.gym) on

កាលពី អារ៉ាត់ នៅអាយុ​ ១ឆ្នាំក្រុមគ្រួសារបានចាប់ផ្តើមយកចិត្តទុកដាក់លើជំនាញកីឡា ដោយអនុញ្ញាតឱ្យគាត់ហ្វឹកហាត់ប្រហែល ២០ នាទីក្នុងមួយថ្ងៃ។ ហើយតាមរយៈការតស៊ូនិងសេចក្តីព្យាយាមបានធ្វើឲ្យ Arat បានធ្វើឲ្យគាត់ទទួលបានជោគជ័យ។

ឪពុករបស់គាត់គឺជាគ្រូដែលយកចិត្តទុកដាក់ដែលតែងតែគាំទ្រគាត់ជានិច្ច

ឪពុករបស់អារ៉ាតគឺលោកម៉ូហាម៉ាត់ថែរក្សាកូនប្រុសបានយ៉ាងល្អ។ គាត់កត់សំគាល់ទេពកោសល្យកូនប្រុសគាត់តាំងពីក្មេង ហើយគាត់បានដឹកនាំការបណ្តុះបណ្តាល និងតាមដានការរីកចម្រើនរបស់អារ៉ាត់តាំងពីពេលនោះមក។ ដើម្បីជួយអភិវឌ្ឍសក្តានុពលរបស់កូនប្រុស ក្រុមគ្រួសារអារ៉ាតវាចាកចេញពីប្រទេសអ៊ីរ៉ង់ផ្លាស់ទៅរស់នៅក្រុង Liverpool ប្រទេសអង់គ្លេស។

1f368250f6a2da634124923dd9

ទេពកោសល្យរបស់គាត់ត្រូវបានគេកត់សម្គាល់នៅជុំវិញពិភពលោក

បច្ចុប្បន្នក្មេងប្រុសនេះហ្វឹកហាត់នៅឯក្លឹបយុវជនហង្សក្រហមលីវើហ្វូល (Liverpool Academy)។ មន្ត្រីម្នាក់របស់ក្លឹបបាល់ទាត់ហង្សក្រហមមានការភ្ញាក់ផ្អើលដែលបានឃើញសមត្ថភាព និងទេពកោសល្យរបស់ អារ៉ាត់។ បន្ទាប់ពីនោះការរៀបចំការហ្វឹកហាត់សម្រាប់ Arat ត្រូវបានធ្វើឡើងដើម្បីចូលរួមជាមួយក្លឹមយុវជនហង្សក្រហម។ ក្រៅពីនេះក្លឹបបាល់ទាត់នៅអង់គ្លេសជាច្រើនទៀតចង់ចុះកុងត្រាជាមួយក្មេងប្រុសនេះណាស់ ដូច្នេះ អារ៉ាត់ ទទួលបានឱកាសយ៉ាងច្រើននៅប្រទេសអង់គ្លេស។

1564b75b178474a38b31c8b7d2

អារ៉ាត់ ស្វែងយល់អំពីបាល់ទាត់ដែលជាផ្នែកមួយនៃជំនាញរបស់គាត់បានទទួលការកោតសរសើរពី Lionel Messi និង Ronaldo ៕

ប្រភព៖ បរទេស

អត្ថបទដោយ៖ វីរៈ