Navy SEALs​ អាមេរិក​និយមប្រើ​អាវុធធន់​ស្រាលអ្វី​ខ្លះពេលចុះបេសកកម្ម​ឬប្រតិបត្តិការនៅ​កន្លែងណាមួយ?

ដូច​ជា​ទាហានពិសេស​ដទៃ​ទៀត​ដែរ! Navy SEALs របស់​អាមេរិក​នឹង​មិន​អាច​បំពេញការងារ​បាន​ស្រួល​នោះ​ទេ​បើ​គ្មាន​ឧបករណ៍ទំនើប​ដូច​ជា​​សម្លៀកបំពាក់ អាវុធ រថយន្ត​និង​គ្រឿង​ចាំបាច់​ដៃ​ទៀត ខណៈដែល​គ្រឿងក្រៅទាំងនេះ​មិន​ត្រឹម​តែ​ជួយឲ្យ​ពួក​គេ​សម្រេច​ការងារ​បាន​ល្អប៉ុណ្ណោះ ទេ​ថែម​ទាំង​ជួយការពារ​ជីវិតរបស់​ពួក​គេ​ទៀត​ផង។

CuiWs1B6DTnS67jI15RiGEeecC0qYOOsO41z4_HJTYc

ឧបករណ៍​ដែល​សំខាន់​សម្រាប់ Navy SEALs មាន៖ សម្លៀកបំពាក់ អាវុធ យានយន្តរាប់​ទាំងជើងទឹក ជើងគោក​និង​ជើង​អាកាស ឧបករណ៍ជំនួយ​តាម​កម្រិត​ទីតាំងនិង​ទីកន្លែង​...ជាដើម។​ ពេល​នេះ​យើង​សូម​លើក​យក​តែ​អាវុធ​មួយមុខ​មក​បង្ហាញជូន។

UBIGVDROD5B2ZFNGOB3AAENXXA

ជាទូទៅ!​អាវុធដែលទាហានពិសេស​អាមេរិក SEAL ប្រើ​​គឺ​ស្រប​ទៅ​តាមស្ថានភាព​ប៉ុន្តែ​អាវុធជាក់លាក់របស់​ពួក​គេ​ មាន​កាំភ្លើងខ្លីម៉ាក 9mm SIG Sauer P226 ឬ​ក៏​កាំភ្លើង​ខ្លីម៉ាក  MK23 MOD 0 45-caliber offensive handgun ដែលបំពាក់បំពងតកាណុង(suppressor)​ឬ​ពិលកាំរស្មើពណ៌ក្រហមសម្រាប់​តម្រង់គោលដៅ( laser-aiming module)។

Mark23SuppressedLeft

ចំណែក​កាំភ្លើងវែង​!​ពួក​គេតែ​ងតែប្រើកាំភ្លើងសេរ៊ី M4A1​និង​ AK-47 ទំនើប។​​ពួក​គេ​ក៏​ប្រើ​កាំភ្លើង Shot Gun ឬ​កាំភ្លើងយន្តខ្នាតខ្លីសេរ៊ី MK43 ឬ​ក៏ M2HB។​ចំណែកទាហានផ្នែកកាន់កាំភ្លើងបាញ់ស៊ី​ពួក​គេ​ប្រើប្រាស់  M-14 sniper rifle, និង​កាំភ្លើងសេរ៊ីទំនើបចុង​ក្រោយ​ផ្សេង​ទៀត​ដែល​ស្រាល​ងាយស្រួលបម្លាស់ទី។ កាំភ្លើងវែងជួនកាល​បំពាក់កាំភ្លើងបាញ់​គ្រាប់បែកបន្ថែម​ទៀត​​ (grenade launchers,)។

0

អ្វី​ដែល​ពិសេស​ពួក​គេ​ជ្រើសរើស​អាវុធ​ដែលសកិ្តសម​នឹង​បេសកកម្មរបស់​ខ្លួន​តាម​ទីកន្លែង​ដើម្បី​កុំឲ្យ​គេ​សម្គាល់​បាន។ពួក​គេ​អាច​ប្រើ​ប្រាស់​កាំភ្លើងយន្ត​ដែល​បំពាក់​ជាមួយ​ ទូក កប៉ាល់ ឡាន យន្តហោះ​នានា​ឬ​ក៏​ដល់​ទៅ​របស់​ទំនើប​ចុងក្រោយគឺដ្រូន៕

https://www.youtube.com/watch?v=FClKsIVYNU4