អានអត្ថបទនេះ! ប្រសិនបើអ្នកឆ្លងកាត់គ្រាលំបាកហើយចង់បានការគាំទ្រ!

*រាល់ចំនុចខាងក្រោមគឺ ជាការសិក្សាស្រាវជ្រាវរបស់ក្រុមការងារគេហទំព័រ ក្នុងស្រុក យើងខ្ញុំដកស្រង់វាឡើងដោយសារមួយរយៈពេលខ្លីមកនេះពិភពលោកបានកំពុងតែជួបនូវវិបត្តិសកលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យមានការប៉ះពាលយ៉ាងខ្លាំងទូទាំងពិភពលោក។ ហើយប្រទេសកម្ពុជាយើងក៏រង់ផលប៉ះពាលផងដែរ។ ម្យ៉ាងវិញទៀតបានធ្វើឲ្យមនុស្សមួយចំនួនធំមានវិបត្តិផ្លូវចិត្តផ្សេងៗកើនឡើងក្នុងសង្គមយើង។

ទាំងនេះគឺជាជំហានងាយៗដែលមនុស្សដទៃទៀតយល់ថាមានប្រយោជន៍ក្នុងគ្រាលំបាកបំផុត។ ចំនុចទាំងនេះជាសកម្មភាពតូចតាចប៉ុន្តែរាល់ចំនុចនិមួយៗអាចជួយអ្នកក្នុងការថែរក្សាខ្លួនអ្នកបាននាពេលដែលអ្នកជួបវិបត្តិ។ ចូរលើកទឹកចិ្ត្តខ្លួនអ្នកឲ្យបានច្រើន កុំឲ្យភាពពិបាកចិត្តដឹកនាំអ្នកទៅរកភាពកាន់តែវេទនា។

Screen Shot 2020 05 30 At 10.20.19 AM

បន្ថយវិបត្តិ

វាអាចជាការពិបាកក្នុងការគិតឱ្យបានច្បាស់នៅពេលអ្នកពិតជាពិបាកចិត្ត។ ជំហានទាំងនេះអាចជួយអ្នកឱ្យឆ្លងកាត់វិបត្តិបានយ៉ាងប្រសើរ។

- កុំធ្វើការសំរេចចិត្តសំខាន់ៗក្នុងរយៈពេល ២៤ ម៉ោង។ (និយាយរួមបើអ្នកមានអ្វីត្រូវសម្រេចចិត្តសុំគិតឲ្យបាន២៤ ម៉ោង យ៉ាងតិច)

- ទាក់ទងនរណាម្នាក់ដែលអាចជួយបង្វែរអារម្មណ៍អ្នកបាន។ និយាយថា "តើខ្ញុំអាចរំខានអ្នកមួយរយៈបានទេ?"

- ដកដង្ហើមចូលក្នុងរយៈពេល 3 វិនាទីបន្ទាប់មកដកដង្ហើមចេញរយៈពេល 5 វិនាទី។ ធ្វើបែបនេះឲ្យបានច្រើនដង។

Screen Shot 2020 05 30 At 10.23.05 AM

ផ្លាស់ប្តូរទីតាំងជុំវិញអ្នកពេលអារម្មណ៍មិនល្អ

វាពិបាកក្នុងការផ្លាស់ទីនៅពេលដែលអ្នកមានអារម្មណ៍មិនល្អប៉ុន្តែការផ្លាស់ប្តូរទីតាំងរបស់អ្នកអាចជួយផ្លាស់ប្តូរអារម្មណ៍របស់អ្នកបានយ៉ាងប្រសើរបើតាមការសិក្សាស្រាវជ្រាវ។ សាកល្បងវាឲ្យបានរយៈពេល ១០ នាទីហើយមើលពីអារម្មណ៍របស់អ្នកថាមានភាពប្រសើរឡើងឬអត់។

- ប្រសិនបើអាចដើរទៅខាងក្រៅឲ្យបានមួយជុំ។

- ទុកឱ្យមានខ្យល់អាកាសបរិសុទ្ធខ្លះដោយបើកបង្អួចឬទ្វារចំហរ។

- ព្យាយាមអង្គុយនៅបន្ទប់ផ្សេងនៅមាត់ទ្វារ។

Screen Shot 2020 05 30 At 10.23.13 AM

ថែរក្សាខ្លួនអ្នក

នៅពេលមនុស្សតូចចិត្តពួកគេច្រើនតែមិនដឹងថារាងកាយរបស់ពួកគេត្រូវការអ្វីពិតប្រាកដនោះទេ។ ថែរក្សាតម្រូវការរាងកាយរបស់អ្នកហើយប្រាប់ចិត្តអ្នកថាអ្នកសំខាន់ណាស់សម្រាប់ខ្លួនឯង សម្រាប់គ្រួសារ សម្រាប់មនុស្សទីស្រឡាញ់ជុំវិញខ្លួន និងសម្រាប់សង្គមជាតិដែលត្រូវការអ្នក។

- ផឹកទឹកមួយកែវធំ។

- បរិភោគអាហារសម្រន់ឬអាហារដែលមានជីវជាតិ។

- ធ្វើអ្វីដែលជួយឱ្យអ្នកសម្រាកដូចជាងូតទឹកឬសម្រាកខ្លះពីការងារ។

រក្សាសិទ្ធដោយ៖ ក្នុងស្រុក