គួរឱ្យភ្ញាក់ផ្អើល! គ្រួសារអ្នកច្បារអំពៅមួយ បានរៀបចំពិធីចូលម្លប់ឱ្យកូនស្រី ដែលជាប្រពៃណី មិនសូវមានអ្នកណាប្រារព្វដូចមុនឡើយ

ពិធីចូលម្លប់ គឺជាពិធីមួយដែលជាប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរយើងដែលមានតាំងពីយូរលង់ណាស់មកហើយ ពិធីននេះដែរ ខ្មែរយើងធ្វើឡើងដើម្បីបំពេញល័ក្ខឱ្យកូនស្រី ដែលនាងឈានដល់វ័យក្រមុំ។ យ៉ាងណាមិញ សម្រាប់ខ្មែរយើងបច្ចុប្បន្ន កម្រនឹងមានអ្នកណាធ្វើពិធីនេះណាស់ ចាប់តាំងពីចុងរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្សមកម៉្លេះ។

ដោយឡែកថ្មីៗនេះ ស្រាប់តែមានគ្រួសារមួយដែលរស់នៅក្នុងទីក្រុងភ្នំពេញ បានរៀបចំពិធីចូលម្លប់ឱ្យកូនស្រី. បានធ្វើឱ្យមិត្តអ្នកលេងក្នុងសង្គមហ្វេសប៊ុគ មានការភ្ញាក់ផ្អើល និងចូលរួមលើកទឹកចិត្ត និងសរសើរ ដែលនៅតែបន្តរក្សាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើង។

ដោយយោងតាម គណនីហ្វេសប៊ុគ លោក Chandoeb Sun បានបង្ហោះសារមួយថា " ពិធីចូលម្លប់​ កូនបងស្រី​ ឌី​ ចាន់ណា​ នៅច្បាអំពៅ​។ នេះជាអ្នកទី២​ហេីយ ដែលពលរដ្ឋភ្នំពេញធ្វេីទំនៀមនេះពិតប្រាកដ​ បន្ទាប់ពីខ្ញុំរៀបចំអោយកូនស្រីកាលពីឆ្នាំ២០១៨ សង្ឃឹមថានឹងមានអ្នក​បន្តបន្ទាប់ទៀត​ធ្វេី បេីស្រឡាញ់​ និងចង់បន្តទំនៀម​នេះអោយបានផុះផុលឡេីងវិញ​។ "

100976501_1484973818356929_1348870389530361856_n

101444081_1484973848356926_6650291515329347584_n

Screen Shot 2020 05 30 At 1.32.56 PM